អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ទ្រូ ម៉ាន់​នី សហកា​ជាមួយ EDC និង​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​រាជធានី​ភ្នំពេញ ផ្ដល់​សេវា​ទូទាត់​ថ្លៃ​ភ្លើង និង​សំរាម ជូន​អតិថិជន​
20, Jul 2020 , 4:10 pm        
រូបភាព
​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​នៅ​កម្ពុជា បាន​សហការ​ជាមួយ​អគ្គិសនី​កម្ពុជា (EDC) និង​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​ឱ្យ​ប្រជាពលរដ្ឋ អាច​ទូទាត់​វិក្កយបត្រ​ភ្លើង និង​សំរាម សម្រាប់​ប្រជាជន​ក្នុង រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល បាន​កាន់តែ​ងាយស្រួល តាមរយៈ​ទ្រូ​ម៉ាន់​នី​។ ការសហការ​នេះ កើតចេញពី​ផែនការ​ពង្រីក​សេវាកម្ម​ថ្មីៗ​បន្ថែម ក្នុង​គោលដៅ​ផ្ដល់ជូន​សេវាកម្ម ឱ្យបាន​កាន់តែ​ទូលំទូលាយ ជូន​ដល់​អតិថិជន​ក្នុងប្រទេស​កម្ពុជា​។​
 
​ទ្រូ​ម៉ាន់​នី ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ របស់​ក្រុមហ៊ុន​ដ៏​ធំជាងគេ​បង្អស់​មួយ ក្នុងប្រទេស​ថៃ គឺ Charoen Pokphand Group (CP) បាន​ចាប់​បើក​ដំណើរការ​សេវា​ទូទាត់​វិក្កយបត្រ ជាមួយ អគ្គិសនី​កម្ពុជា និង​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី ២០ ខែកក្កដា តទៅ តាមរយៈ​កម្មវិធី​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត TrueMoney Wallet ឬ​ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី ដែលមាន​ទូទាំងប្រទេស​កម្ពុជា​។ អតិថិជន​របស់ ទ្រូ​ម៉ាន់​នី នឹង​អាច​បង់ថ្លៃ​សេវា​អគ្គិសនី និង​សេវា​ប្រមូល​សំរាម​សំណង់​រឹង ជាមួយ​ភ្នាក់ងារ ទ្រូ​ម៉ាន់​នី ទាំងអស់ ឬ​តាមរយៈ​កម្មវិធី​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត TrueMoney Wallet ដោយ​ងាយស្រួល និង​ចំណេញ​ពេលវេលា​បាន​យ៉ាងច្រើន​។​
 
​ដើម្បី​អបអរសាទរ ដល់​ការបើក​ដំណើរការ​សេវាកម្ម​ថ្មី​នេះ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី នឹង​ផ្តល់ជូន​ប្រូ​ម៉ូ​សិន​ពិសេស គឺ​ការបង់​វិក្កយបត្រ​ភ្លើង និង​សំរាម​នេះ ដោយ​ឥតគិតថ្លៃ​សេវា រយៈពេល ៣ ខែ សម្រាប់​អតិថិជន​ទាំងអស់ ចាប់ពី​ថ្ងៃទី​២០ កក្កដា រហូតដល់ ថ្ងៃទី​៣១ តុលា ឆ្នាំ​២០២០​។​
 
​លោកស្រី ឃួន ហ្វ្រ​ង់​ដា​រា ប្រធាន​នាយក​យុទ្ធសាស្ត្រ ក្រុមហ៊ុន TrueMoney Cambodia បាន​មានប្រសាសន៍ថា​៖ «​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​យើង ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី តែងតែ​ជា​ចំណែក​ដ៏​សំខាន់​មួយ នៅក្នុង​ជីវិត​រស់នៅ​ប្រចាំ​របស់​ពួកគាត់​។ ហើយ​នៅពេលនេះ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី នឹង​រួមចំណែក​កាន់តែ​សំខាន់ នៅក្នុង​ជីវិត​របស់​ពួកគាត់ ដោយសារតែ​យើង ផ្ដល់ជូន​ពួកគាត់​នូវ​សេវាកម្ម ទូទាត់​វិក្កយបត្រ​ភ្លើង​និង​សំរាម​នេះ​»​។​
 
​លោកស្រី ដា​រា បាន​បន្ថែមទៀតថា​៖ «​តាមរយៈ​ភ្នាក់ងារ​ទូទាំងប្រទេស និង​កម្មវិធី​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត ដែល​ងាយស្រួល​ប្រើប្រាស់​នេះ ទ្រូ​ម៉ាន់​នី មានបំណង​ជួយ​សម្រួល​ឱ្យ​អតិថិជន អាច​ប្រើប្រាស់​សេវាកម្ម​សំខាន់ៗ​ទាំងនេះ ឱ្យបាន​កាន់តែ​ងាយស្រួល​បំផុត​»​។​
 
​បើ​គិត​ចាប់ពី​ឆ្នាំ​២០១៦​មក ពោលគឺ​នៅពេលដែល​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ចាប់​បើក​ដំណើរការ​ដំបូង​ក្នុងប្រទេស​កម្ពុជា ទ្រូ​ម៉ាន់​នី បាន​បង្កើត​បណ្ដាញ​ភ្នាក់ងារ​ផ្ដល់​សេវា បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ច្រើនជាងគេបង្អស់ នៅ​កម្ពុជា​។ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​មាន​ភ្នាក់ងារ​រហូតដល់​ទៅ​ជាង​១​ម៉ឺន​ទីតាំង សម្រាប់​ផ្ដល់​សេវា​ជូន​អតិថិជន​។​
 
​លោកស្រី ដា​រា បាន​បន្ថែមទៀតថា​៖ «​មិន​ខុសពី​សេវាកម្ម និង​ផលិតផល​ថ្មីៗ ដែល​យើង​បានផ្ដល់​ជូនទៅ​កាន់​ទីផ្សា​រ នាពេល​កន្លងមក​ប៉ុន្មាន​ទេ សេវា​ទូទាត់​វិក្កយបត្រ​ភ្លើង និង​សំរាម​នេះ នឹង​ជួយ​ឲ្យ ទ្រូ​ម៉ាន់​នី អាច​ផ្ដល់ជូន​អតិថិជន​ចាស់ និង​អតិថិជន​ថ្មី នូវ​សេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​លំដាប់​ពិភពលោក ដ៏​ទំនើប និង​មាន​សុវត្ថិភាព​ខ្ពស់ របស់​យើង​»​។ 
 
​ក្នុងនាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ល្បីឈ្មោះ​បំផុត នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី មាន​ភ្នាក់ងារ​សរុប​ជាង ៦​ម៉ឺន ៥​ពាន់ ភ្នាក់ងារ ដែល​កំពុង​បម្រើសេវា​កម្ម​ជូន​ដល់​អតិថិជន​ចំនួន ៤០ លាន​នាក់ នៅក្នុង​ប្រទេស​កម្ពុជា ថៃ មី​យ៉ាន់​ម៉ា ឥណ្ឌូណេស៊ី ហ្វីលីពីន និង​វៀតណាម​។ ទ្រូ​ម៉ាន់​នី ក៏មាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស ពី​ក្រុមហ៊ុន Ant Financial ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អា​លី​បា​បា ផងដែរ សម្រាប់​ជួយ​ផ្គត់ផ្គង់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី នូវ​សេវាកម្ម និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទំនើបៗ ដ៏​មាន​សុវត្ថិភាព​ខ្ពស់​។​
 
​នាពេល​បច្ចុប្បន្ន ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី កំពុងផ្តល់​សេវា​ទូទាត់​ប្រាក់​ជាច្រើន​ប្រភេទ ដូចជា សេវា​ផ្ទេរប្រាក់​ក្នុងស្រុក ទូទាត់​វិក្កយបត្រ បញ្ចូល​លុយ​ទូរស័ព្ទ បង់ប្រាក់​កម្ចី និង​បើក​ប្រាក់ខែ តាម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​តាម​ភ្នាក់ងារ​។ ទ្រូ​ម៉ាន់​នី ស្ថិតក្រោម​ការគ្រប់គ្រង របស់ ក្រុមហ៊ុន Ascend Money ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ របស់​ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ជា​ដៃគូ​សហការ របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ Ant Financial របស់ អា​លី​បា​បា​។​
 
​ក្រៅពី​សេវា​ទូទាត់​វិក្កយបត្រ​ភ្លើង និង​សំរាម​នេះ​ទៅ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ក៏​គ្រោង​បើក​ដំណើរការ​សេវាកម្ម​ថ្មីៗ​ជាច្រើន​ទៀត ជូន​អតិថិជន​បាន​ប្រើប្រាស់​ផងដែរ នាពេល ឆាប់ៗ​ខាងមុខនេះ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com