អត្ថបទពាណិជ្ជកម្ម
Vietjet បន្ត​ប្រតិបត្តិ​ការហោះហើរ​សម្រាប់​ការធ្វើ​មាតុភូមិនិវត្តន៍ និង​សម្រួល​ប្រតិបត្តិ​ការហោះហើរ​អន្តរជាតិ​ឡើងវិញ​
20, Jul 2020 , 5:02 pm        
រូបភាព
​ហូជីមិញ ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០៖ ដើម្បី​ឆ្លើយតប និង​សំណូមពរ របស់​ប្រជាពលរដ្ឋ​វៀតណាម និង​ការណែនាំ​ពី​រដ្ឋាភិបាល​វៀតណាម​ផ្ទាល់ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បាន​សហការ​ជាមួយ​ភ្នាក់ងារ​ពាក់ព័ន្ធ​វៀតណាម នៅក្នុង និង​ក្រៅប្រទេស ដើម្បី​នាំ​ពលរដ្ឋ​វៀតណាម មក​ក្នុងប្រទេស​វិញ​។ រដ្ឋាភិបាល បាន​បញ្ជាក់ថា ខ្លួន​មានលទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​ចាត់វិធានកា​រ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ពលរដ្ឋ​ខ្លួន​។
 
​កាលពី​ថ្ងៃទី​១៨ ខែកក្កដា ក្រុមហ៊ុន Vietjet បានធ្វើ​ប្រតិបត្តិការ​ជើងហោះហើរ​អន្តរជាតិ​មួយ ដែល​បាន​នាំ​ពលរដ្ឋ​វៀតណាម​ចំនួន ២៤០ នាក់ ពី​ប្រទេស​ហ្វីលីពីន ត្រលប់មក​វៀតណាម​វិញ ប្រកបដោយ​សុវត្ថិភាព​។ ជើងហោះហើរ​អន្តរជាតិ​នេះ បាន​ចាក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ នី​ណូ​អាគី​ណូ (Ninoy Aquino) និង​បាន​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ ខាធ​ថូ (Can Tho) នៅ​ភាគខាងត្បូង ប្រទេស​វៀតណាម ដើម្បី​អនុវត្ត​វិធានការ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤ ថ្ងៃ​។ 
 
​កាលពី​ខែកក្កដា ក្រុមហ៊ុន Vietjet ក៏បាន​ធ្វើ​ប្រតិបត្តិ​ការហោះហើរ សម្រាប់​ការធ្វើ​មាតុភូមិនិវត្តន៍ ចំនួន​៣​ខ្សែ ផ្សេងទៀត ពី​ប្រទេស​សិង្ហ​បុរី តៃវ៉ាន់ ស្រីលង្កា និង​បង់​ក្លា​ដែ​ស​។ ក្រុមហ៊ុន​ក៏​រំពឹងថា នឹងធ្វើ​ប្រតិបត្តិ​ការហោះហើរ ចំនួន​៤​ខ្សែ​ទៀត ដើម្បី​នាំ​ពលរដ្ឋ​វៀតណាម​បន្ថែមទៀត ពី​ប្រទេស​ហ្វីលីពីន រុស្ស៊ី ព្រុយ​ណេ ឥណ្ឌូណេស៊ី និង​មី​យ៉ាន់​ម៉ា នាពេល​ខាងមុខនេះ​។​
 
​អ្នកដំណើរ​តាម​ជើងយន្តហោះ ក្នុង​ប្រតិបត្តិ​ការធ្វើ​មាតុភូមិនិវត្តន៍ ត្រូវបាន​ចាត់ថ្នាក់​ជា​ក្រុម​អាទិភាព ក្នុងនោះ​រួមមាន​កុមារ​អាយុ​ក្រោម ១៨ ឆ្នាំ មនុស្ស​ចាស់ជរា ស្ត្រី​មានគភ៌ អ្នកមាន​បញ្ហា​សុខភាព ពលករ​ដែលមាន​កិច្ចសន្យាការងារ​ផុត​សុពលភាព និង​ពលករ​គ្មាន​កន្លែង​ស្នាក់នៅ សិស្ស​គ្មាន​ទីលំនៅ ដោយសារ​ការបិទ​កន្លែង​ស្នាក់នៅ និង​អ្នក​ប្រទះ​កាលៈទេសៈ​ពិបាក​ផ្សេងៗ​ទៀត​។​


 
Vietjet រំពឹងថា នឹង​នាំ​ពលរដ្ឋ​វៀតណាម​ជិត ១​ម៉ឺន​នាក់ ដែល​កំពុង​នៅក្រៅ​ប្រទេស ឲ្យ​ត្រឡប់មក​វៀតណាម​វិញ ត្រឹម​ចុងខែ​កក្កដា​នេះ ប្រកបដោយ​សុវត្ថិភាព ដោយ​គោរព​តាម​គោលការណ៍ ចេញ​-​ចូល ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​វិធាន​ការធ្វើ​ច​ត្តា​ឡី​ស័ក នៅពេល​មកដល់​។ ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ទាំងអស់ ត្រូវបាន​ប្រតិបត្តិការ​ស្របតាម​ស្តង់ដារ​អន្តរជាតិ និង​ធ្វើតាម​អនុសាសន៍​យ៉ាង​តឹងរឹង​បំផុត ពី​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក (WHO) និង​សមាគម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​អន្តរជាតិ (IATA) ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នកដំណើ​រ និង​ក្រុមការងារ​អាកាសចរណ៍​ទាំងអស់ មុនពេល ក្នុងអំឡុងពេល និង​ក្រោយពេល ប្រតិបត្តិ​ការហោះហើរ​រ​បស់​ខ្លួន​។ 
 
​ក្នុងដំណាក់កាល​ដំបូង នៃ​ការ​ផ្ទុះឡើង​នៃ​វីរុស​កូ​វីដ ១៩ ក្រុមហ៊ុន Vietjet បាន​ផ្តើម​យុទ្ធនាការ យ៉ាង​ឆាប់រហ័ស​មួយ ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​អ្នកដំណើរ​ក្រៅប្រទេស ជាមួយនឹង​ប្រតិបត្តិការ​ជើងហោះហើរ​ឥតគិតថ្លៃ​ជាច្រើន និង​ជើងហោះហើរ​អាទិភាព​តែមួយ​ផ្លូវ ដើម្បី​នាំ​ពលរដ្ឋ​វៀតណាម និង​ជនបរទេស ត្រឡប់មកផ្ទះ​របស់​ពួកគេ​វិញ​។ អ្នកដំណើរ បុគ្គលិក​លើ​យន្តហោះ  បុគ្គលិក​ផ្នែក​យានយន្ត និង​បុគ្គលិក​អាកាសចរណ៍​យន្ដហោះ​ទាំងអស់ សុទ្ធ​តែមាន​សុវត្ថិភាព​។​
 


​ក្រុមហ៊ុន Vietjet ក៏បាន​ចូលរួម​ដឹកជញ្ជូន​ទំនិញ​សំខាន់ៗ រាប់ពាន់​តោន រួមមាន​ឧបករណ៍​វេជ្ជសាស្ត្រ និង​បាន​បរិច្ចាគ​ម៉ាស់​វេជ្ជសាស្ត្រ​ជាង ២​លាន ៥​សែន ម៉ាស់ ដល់​ប្រជាពលរដ្ឋ​អង់គ្លេស បារាំង អាល្លឺម៉ង់ និង​អាមេរិក​ផងដែរ ដើម្បី​ជួយ​ដល់​បណ្តា​ប្រទេស​ទាំងអស់នោះ ក្នុងការ​ការពារ និង​ប្រយុទ្ធប្រឆាំង​ការ​រាតត្បាត​ជាស​កល នៃ​ជំងឺ​កូ​វីដ​-១៩​។​
 
​ផ្អែកលើ​លទ្ធផល នៃប្រតិបត្តិ​ការហោះហើរ សម្រាប់​ការធ្វើ​មាតុភូមិនិវត្តន៍ ក្រុមហ៊ុន Vietjet នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​អាជ្ញាធរ និង​មន្ត្រី​រដ្ឋាភិបាល ដើម្បី​កែសម្រួល​ជើងហោះហើរ​ឲ្យ​កាន់តែ​ញឹកញាប់ សម្រាប់​តាម​ស្ថានការណ៍​ជាក់ស្ដែង ចូលរួម​បង្កើន​ជើងហោះហើរ សម្រាប់​ការធ្វើ​មាតុភូមិនិវត្តន៍ និង​ជើងហោះហើរ​ពាណិជ្ជកម្ម ដើម្បី​នាំយក​ពលរដ្ឋ​វៀតណាម​ត្រឡប់មក​ក្នុងប្រទេស​វិញ​។ បច្ចុប្បន្ន ក្រុមហ៊ុន​អាកាសចរណ៍ ត្រៀមខ្លួន​រួចរាល់ ដើម្បី​បន្ត​ប្រតិបត្តិ​ការហោះហើរ​អន្តរជាតិ​ឡើងវិញ ហើយ​កំពុង​រង់ចាំ​ការយល់ព្រម​ជា​ផ្លូវការ ពី​រដ្ឋាភិបាល​៕
 



(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com