ជាតិ
សិល្បះ
សម្ដេច ហ៊ុន សែន សោកស្តាយ​ចំពោះ​ការបាត់​បង់ជីវិត​ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន វីរ​សិល្បករ​ដ៏​ឆ្នើម​
20, Jul 2020 , 5:53 pm        
រូបភាព
ព្រឹទ្ធាចារ្យ ព្រីង​ សាឃន នាពិធី​វប្បធម៌ជាតិនៅ​មជ្ឈមណ្ឌលកោះពេជ្រ កន្លងមក
ព្រឹទ្ធាចារ្យ ព្រីង​ សាឃន នាពិធី​វប្បធម៌ជាតិនៅ​មជ្ឈមណ្ឌលកោះពេជ្រ កន្លងមក
ភ្នំពេញ​៖ ការបាត់បង់​លោក ព្រឹទ្ធាចារ្យ នាដ​កោសល្យ​វ​ដ្ដី គឺជា​ការបាត់បង់​វីរ​សិល្បករ​ដ៏​ឆ្នើម​មួយរូប ដែល​បាន​លះបង់​ពេលវេលា រួមចំណែក​លើកស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ​ពេញ​មួយជីវិត​របស់លោក​។ នេះ​គឺជា​ខ្លឹមសារ​ក្នុង​លិខិត​រំលែក​ទុក្ខរបស់​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ផ្ញើជូន​អ្នកស្រី អ៊ឹម សុវណ្ណ ភរិយា​របស់​សព​លោក​ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន​។​



អត្ថបទទាក់ទង


ក្នុង​លិខិត​ចែក​រំលែកទុក្ខ​នា​ថ្ងៃចន្ទនេះ សម្ដេចនាយករដ្ឋមន្ត្រី និង​សម្តេច ប៊ុនរ៉ានី ហ៊ុន សែន​ បាន​សម្ដែង​នូវ​ការសោកស្ដាយ ស្រណោះ​អាឡោះអាល័យ ចំពោះ​ការបាត់បង់​វីរ​សិល្បករ​ដ៏​ឆ្នើម​រូបនេះ​។

​សូម​រំឭក​ផងដែរ​ថា កាលពី​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២០ ក្នុង​ទិវា​វប្បធម៌​ជាតិ ព្រឹទ្ធាចារ្យ​នាដ​កោសល្យ​វ​ដ្ដី ព្រីង សាឃ​ន បាន​ឡើង​រាំ ចង្វាក់​រាំវង់ ជាមួយ​ទេវ​នាដ​និម្មិត ឯម ធា​យ ដែល​ប្រារព្ធ​ធ្វើ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រោម​អធិបតីភាព​សម្ដេច ហ៊ុន សែន​៕


© រក្សាសិទ្ធិដោយ thmeythmey.com