ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សញ្ញា ៥​យ៉ាង បញ្ជាក់ថា អ្នក​ដល់ពេល​កាត់បន្ថយ​ជាតិ​ប្រៃ​ហើយ​
15, Mar 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការដែល​ដឹងថា​មាន​ជំងឺ​លើស​សម្ពាធ​ឈាម គឺជា​សញ្ញា​ដ៏​ច្បាស់លាស់​មួយ​សម្រាប់​ការ​តម​ជាតិ​ប្រៃ​។ ប៉ុន្តែ​មិនមែន​មានតែ​រឿងនេះ​មួយ​មុខ​នោះទេ​។ ទោះបីជា​យ៉ាងណាក៏ដោយ មាន​អាកា​រៈ ក៏ដូចជា​រោគសញ្ញា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​រយៈពេល​ខ្លី​មួយចំនួន​ដែល​កំពុងតែ​កើត​ឡើងលើ​រាងកាយ​អ្នក ក៏​អាច​ត្រូវបាន​គេ​ចាត់ទុកថា អ្នក​ដល់ពេល​ត្រូវ​កាត់បន្ថយ​ជាតិ​ប្រៃ​ដែរ​។



តើ​វា​មាន​អ្វី​ខ្លះទៅ​?
 
1. ម្រាមដៃ​ដែល​កំពុងតែ​ពាក់ចិញ្ចៀន​ទៅជា​តឹង​ខ្លាំង​
2. មាត់​ចាប់ផ្តើម​ស្ងួត​ខុសពី​ធម្មតា​
3. មាន​អារម្មណ៍​ថា​ក្បាល​ធ្ងន់​ខ្លាំង បូករួម​នឹង​ការឈឺ​ក្បាល​
4. ចេះតែ​ចង់​នោម​ញឹក ទោះបីជា​មិន​ញ៉ាំ​ទឹក​ច្រើន​ក៏ដោយ​
5. ខួរក្បាល​គិត​អ្វី​លែងចេញ ដោយសារតែ​ខ្សោះ​ជាតិ​ទឹក​ខ្លាំង​
 
​អាកា​រៈ​ខាងលើ​សុទ្ធតែ​លទ្ធផល​មកពី​ជាតិ​ប្រៃ ក៏ដូចជា​សូ​ដ្យូ​ម​ក្នុង​ឈាម​ច្រើនពេក​។ ដូច្នេះ​មិន​ខ្វល់​ថា​អ្នកមាន​អាកា​រៈទាំង​អស់​ឬ​អត់​ទេ ដើម្បី​កុំ​ឲ្យ​ទៅជា​ជំងឺ​ទាន់ យក​ល្អ​គួរតែ​ដល់ពេល​ដែល​ត្រូវ​កាត់បន្ថយ​អាហារ​ដែលមាន​ជាតិ​ប្រៃ​ច្រើនៗ​វិញ​ទៅ និង​ព្យាយាម​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​។ នៅពេលដែល​ជាតិ​ប្រៃ​ក្នុង​ឈាមមាន​តុល្យភាព​វិញ​ហើយ រាងកាយ​អ្នកនឹង​វិល​មក​សភាព​ដើម​វិញ​ជាមិនខាន​។ ចូរ​ចាំ​ថា មិនត្រូវ​ញ៉ាំ​ជាតិ​ប្រៃ​ច្រើនជាង ២៣០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com