អត្ថបទពាណិជ្ជកម្ម
គម្រោង Ecocycle របស់​ក្រុមហ៊ុន ជីប ម៉ុង អុិន​ស៊ី ស៊ី​មេន សម្ពោធ​កន្លែង​ផ្ទុក​សំរាម​ឧស្សាហកម្ម ដើម្បី​គ្រប់គ្រង​សំណល់​ឧស្សាហកម្ម នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​
21, Jul 2020 , 11:10 am        
រូបភាព
ដោយ: ថ្មីៗ
​ព្រះសីហនុ ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០៖ គម្រោង Ecocycle របស់​ក្រុមហ៊ុន ជីប ម៉ុង អុិន​ស៊ី ស៊ី​មេន ដែលជា​អ្នកផ្តល់​ដំណោះស្រាយ​កម្ទេច​សំរាម ទំនើប និង​មាន​និរន្តរភាព​ខ្ពស់ បាន​ចុះហត្ថលេខា​ជាមួយ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ដែលជា​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ក្នុងចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលមាន​ការអភិវឌ្ឍ​ល្អ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា លើ​កិច្ចព្រមព្រៀង​សាងសង់ កន្លែង​ផ្ទុក​សំរាម​ឧស្សាហកម្ម ដែលមាន​ទីតាំងនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ដើម្បី​ផ្ដល់​ដំណោះស្រាយ​កម្ទេច​សំរាម​ដែលមាន​និរន្តរភាព​ខ្ពស់​ទៅដល់​សហគ្រាស​នៅ​ទីនោះ​។​
 
​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ដែលមាន​ទីតាំងនៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​សាងសង់​ដោយ​សហគ្រាស​ចិន និង​ខ្មែរ​ឯកជន​ជាច្រើន ដែលជា​គម្រោង​ដ៏​ធំ​មួយ នៃ​គំនិត​ផ្តួចផ្តើម​«​ខ្សែក្រវាត់ និង ផ្លូវ​» ក្នុង​គោលបំណង​បង្កើត​វេទិកា​វិនិយោគ​ដ៏​ល្អ​សម្រាប់ «​វិនិយោគ​នៅ​អាស៊ាន ដើម្បី​ផ្សព្វផ្សាយ​ទៅដល់​ពិភពលោក​» របស់​សហគ្រាស​។ នៅក្នុង​ដំណាក់កាល​ទី ១ នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ឧស្សាហកម្ម​សំខាន់ៗ​ធំៗ មានដូចជា វាយ​ន​ភណ្ឌ និង​កាត់ដេរ កាបូប និង​ផលិតផល​ស្បែក កាបូប និង​ផលិតផល​ស្បែក ឧបករណ៍​ផ្សេងៗ សម្ភារៈ​សំណង់ គ្រឿង​សង្ហា​រឹម​ក្នុងផ្ទះ និង​សារ​ធាតុគីមី​។ នៅ​ដំណាក់កាល​ទី ២ នាពេល​បច្ចុប្បន្ន មាន​សហគ្រាស​ចំនួន ១៦៥ មកពី​ប្រទេស​ចិន អាមេរិក អ៊ឺរ៉ុប អាស៊ីអាគ្នេយ៍ និង​បណ្តា​ប្រទេស​ដទៃទៀត និង​មាន​កម្មករ ៣០,០០០​នាក់​។ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ចង់​ក្លាយខ្លួន ទៅជា​តំបន់ឧស្សាហកម្ម​គំរូ​ផ្នែក​អេកូឡូស៊ី ដែលមាន​ដំណើរ​ការល្អ និង​ពេញលេញ ជាមួយ​សហគ្រាស​សរុប​ចំនួន ៣០០ និង​មាន​ចំនួន​កម្មករ​ទៅដល់ ១០០,០០០​នាក់​។​


 
​លោក Jianjiang Cao អ្នកគ្រប់គ្រង​ទូទៅ​នៃ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ បាន​មានប្រសាសន៍ថា​៖«​ទាំង​ក្នុងអំឡុងពេល​ដំណើរការ​អភិវឌ្ឍ និង​ការសាងសង់ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ តែងតែ​ប្រកាន់ខ្ជាប់​នូវ​គំនិត «​កិច្ចសហប្រតិបត្តិការ​ឈ្នះ​ឈ្នះ​» ដែលមាន ៨ ចំណុច​។ ចំណុច​មួយ គឺ​ចង់បាន​ការអភិវឌ្ឍ ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ដើម្បី​បង្កើត​ទំនាក់ទំនង​ឈ្នះ​ឈ្នះ​ជាមួយ​បរិស្ថាន​។ យើង​មិន​ត្រឹមតែ​បង្កើត​ភាព​បៃតង ក្នុងពេល​សាងសង់​នោះទេ ប៉ុន្តែ​ថែមទាំង​បាន​សាងសង់​បំពង់​បង្ហូរទឹក ដើម្បី​បែងចែក​ទឹកភ្លៀង និង​ទឹកស្អុយ​។ យើង​មាន​មោទកភាព ក្នុងការ​និយាយថា រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អុយ​របស់​យើង គឺ​ល្អ​ជាងគេ​នៅ​ប្រទេស​កម្ពុជា​។ ការសហការ​ជាមួយ​គម្រោង Ecocycle យើង​អាច​បោះបង់ចោល​កាកសំណល់​ឧស្សាហកម្ម បាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព ដែលជា​វិធានការ​ដ៏​មាន​ឥទ្ធិពល​មួយ ឆ្ពោះទៅរក​ការអនុវត្ត​គំនិត «​កិច្ចសហប្រតិបត្តិការ​ឈ្នះ​ឈ្នះ​»​។ យើង​ជឿជាក់ថា បច្ចេកវិទ្យា​គ្រប់គ្រង​កាកសំណល់​ដ៏​ទំនើប​របស់ គម្រោង Ecocycle នឹងធ្វើ​ឲ្យ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ក្លាយជា​តំបន់ឧស្សាហកម្ម​បៃតង​»​។​
 
​ការគ្រប់គ្រង​កាកសំណល់​សំរាម បាន​ក្លាយជា​បញ្ហាសំខាន់​នៅ​ប្រទេស​កម្ពុជា ដែលមាន​ការលំបាក​កាន់តែខ្លាំង ស្របពេល​ដែលមាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​។ គំនិត​ផ្តួចផ្តើម​នេះ នឹង​ផ្តល់នូវ​ដំណោះស្រាយ​គ្រប់គ្រង​កាកសំណល់ ប្រកបដោយ​និរន្តរភាព​ដល់​សហគ្រាស នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​ត្រូវបាន​ទទួលស្គាល់​ជាស​កល ដែលមាន​ឈ្មោះថា “Co-processing”​។ “Co-processing” គឺជា​ពាក្យ​បច្ចេកទេស ប្រើ​សម្រាប់​កម្ទេច​កាកសំណល់​ឧស្សាហកម្ម តាមរយៈ​ការដុត​ដោយ​ឡ​ស៊ីម៉ងត៍ ស្រប​ពេលដែល​កំពុងដំណើរកា​រ​ផលិត​ស៊ីម៉ងត៍ ដោយ​មិន​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ណាមួយ​ឡើយ​។​


 
​អ្នកធ្វើការ​លើ​ផ្នែក​ឧស្សាហកម្ម បាន​កំពុង​បង្ហាញ​ការទទួលខុសត្រូវ​កាន់​តែ​ច្រើនជាង​មុន ជាពិសេស លើ​ផ្នែក​បរិស្ថាន​។ កន្លែង​ផ្ទុក​សំរាម​ឧស្សាហកម្ម​ថ្មី​នេះ ជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត របស់​ក្រុមហ៊ុន ជីប ម៉ុង អុិន​ស៊ី ស៊ី​មេន ដើម្បី​កសាង​បរិស្ថាន​ស្អាត នៅពេលដែល​ពិភពលោក កំពុង​ប្រឈមមុខ​ទៅនឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។ គម្រោង Ecocycle មាន​សមត្ថភាព​កែច្នៃ​កាកសំណល់​ឧស្សាហកម្ម ប្រហែល ១០ តោន​ក្នុង​មួយ​ម៉ោង ឬ​ប្រហែល ៧០០០ តោន​ក្នុង​មួយខែ​។​
 
​លោក Nicolas George នាយក​ប្រតិបត្តិ​នៃ ក្រុមហ៊ុន ជីប ម៉ុង អុិន​ស៊ី ស៊ី​មេន បាន​មានប្រសាសន៍ថា​៖ “​គម្រោង Ecocycle មាន​មោទកភាព​ក្រៃលែង ដែល​បាន​បោះជំហាន​ដ៏​សំខាន់​មួយទៀត ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការគ្រប់គ្រង​សំរាម​នៅ​កម្ពុជា ដោយ​និរន្តរភាព​។ កិច្ចសហប្រតិបត្តិការ​ជាមួយ  តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ដែល​យើង​កំពុង​ផ្តួចផ្តើម គឺជា​សញ្ញា​ដ៏​ប្រសើរ​មួយ ដែល​បង្ហាញថា វិនិយោគិន​បាន​ប្តេជ្ញា​ចិ​ត្ដ ក្នុង​កាត់បន្ថយ​សម្ពាធ​ទៅលើ​បរិស្ថាន​។ យើង​នឹងមាន​មោទនភាព ក្នុងការ​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ ទទួលបាន​ជោគជ័យ និង​ជួយ​គាំទ្រ​ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស និង​សហគ្រាស​នៅ​ទីនោះ​ជាមួយ​សេវាកម្ម​លំដាប់ថ្នាក់​ល្អ​បំផុត​”​។​
 
​បច្ចេកវិទ្យា “co-processing” ត្រូវបាន​ប្រើប្រាស់​យ៉ាង​ជោគជ័យ នៅ​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ជប៉ុន អស់​រយៈពេល​ជាង ៤០ ឆ្នាំ​មកហើយ​។ បច្ចេកវិទ្យា​នេះ ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​អន្តរជាតិ​ជាច្រើន រួមទាំង​អង្គការ​សុខភាព​ពិភពលោក និង GTZ ក៏ដូចជា​អនុសញ្ញា Basel និង Stockholm​។​


 
​លោក Sajith Edirisuriya អ្នកគ្រប់គ្រង​ទូទៅ​នៃ​គម្រោង Ecocycle បាន​មានប្រសាសន៍ថា​៖“​យើង​មាន​ទំនុកចិត្ត​ថា យើង​អាច​ផ្តល់នូវ​ដំណោះស្រាយ​គ្រប់គ្រង​កាកសំណល់ ប្រកបដោយ​និរន្តរភាព ទៅដល់​សហគ្រាស​ទាំងអស់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ តាមរយៈ​ការបំពេញ​តាម​បទ​ប្បញ្ញត្តិ ផ្នែក​ស្តង់ដារ​បច្ចេកទេស និង​ត្រូវ​បានអនុម័ត​ជាស​កល សម្រាប់​ការគ្រប់គ្រង​សំរាម​ឧស្សាហកម្ម​។ ដំណោះស្រាយ​របស់​យើង គឺជា​ជម្រើស​ល្អប្រសើរ​បំផុត ជំនួស​ឲ្យ​ការ​កប់​សំរាម និង​ការដុត​សំរាម ពីព្រោះ​វា​ផ្តល់នូវ​ដំណោះស្រាយ​ពេញលេញ ដោយ​មិនមាន​ផលប៉ះពាល់​ដល់​បរិស្ថាន​”​។​
 
​ក្រុមហ៊ុន ជីប ម៉ុង អុិន​ស៊ី ស៊ី​មេន គឺជា​ការបណ្តាក់ទុន​រួមគ្នា រវាង ជីប ម៉ុង គ្រុប នៃ​ប្រទេស​កម្ពុជា និង​ក្រុមហ៊ុន​ស៊ីម៉ងត៍ Siam City Cement Corporation របស់​ប្រទេស​ថៃ​។ Insee Group មានបទពិសោធន៍​ជាង​ពីរ​ទសវត្សរ៍ ក្នុងការ​ផ្តល់នូវ​ដំណោះស្រាយ​គ្រប់គ្រង​សំរាម ប្រកបដោយ​វិជ្ជាជីវៈ​ដល់​ឧស្សាហកម្ម​ផ្សេងៗ​ជាច្រើន​។ ដោយ​ប្រើប្រាស់​ឡ​ដែល​ទំនើប Insee Ecocycle ដែលជា​អង្គភាព​អាជីវកម្ម​មួយ​របស់ Insee Group បាន​កម្ទេច​សំណល់​ឧស្សាហកម្ម ជាង ៧០០ ០០០ តោន​ក្នុង​មួយឆ្នាំ​។ 
 
​អង្គភាព​អាជីវ​កម្មនេះ បាន​ពង្រីក​វិសាលភាព និង​ជំនាញ​របស់ខ្លួន​ពី Insee Ecocycle ថៃ ទៅ Insee Ecocycle វៀតណាម និង Insee Ecocycle ស្រីលង្កា​។ គម្រោង Ecocycle គឺជា​សមាជិកគ្រួសារ​ថ្មី ក្នុង​ក្រុមគ្រួសារ​គ្រប់គ្រង​កាកសំណល់​នេះ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com