អត្ថបទពាណិជ្ជកម្ម
ជ្រើសរើស​ការធ្វើដំណើរ​តាមរយៈ App ធានាបាន​ទាំង​សុវត្ថិភាព និង​តម្លាភាព​
21, Jul 2020 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការវិវត្ត​ឥតឈប់ឈរ​របស់​បច្ចេក​វិទ្យា បាន​ជួយ​សម្រួល​ឲ្យ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ កាន់​តែមាន​ភាពប្រសើរ​។ ជាក់ស្តែង វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា ក៏បាន​វិវត្តន៍​មក​ពឹងផ្អែក លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ផងដែរ​។ ទាំង​ការជ្រើសរើស​មធ្យោបាយ​ធ្វើដំណើរ និង​ការទូទាត់​របស់​អតិថិជន​ទៅកាន់​អ្នកបើកបរ ពី​អតិថិជន​ទៅ​ក្រុមហ៊ុន​ផ្តល់​សេវា ឬ​ពី​ក្រុមហ៊ុន​ទៅកាន់​អ្នកបើកបរ ក៏ត្រូវ​បាន​ជំនួស​កាន់តែច្រើន​ដោយ​បច្ចេកវិទ្យា​ដែរ​។ 
 
​មិន​ត្រឹម​តែមាន​ភាពងាយស្រួល​នោះទេ ការជ្រើសរើស​ម​ធ្យោ​ធ្វើដំណើរ ឬ​ការ​កក់​ការធ្វើដំណើរ​ទៅ​ទីជិត ឆ្ងាយ តាមរយៈ​កម្មវិធី​ទូរ​សព្ទ​ដៃ​( Application) ក៏​ធានាបាន​ទាំង​សុវត្ថិភាព និង​តម្លាភាព​សម្រាប់​លោកអ្នក​ដែលជា​អតិថិជន​ផងដែរ​។ ជាក់ស្ដែង យើង​ធ្លាប់​ឃើញ​ករណីខ្លះ មកពី​ការហៅ​កង់​បី ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ដោយ​ការហៅ​កង់​បី​ដោយផ្ទាល់ ដែល​ធ្វើ​ឲ្យ​អ្នកដំណើរ​ជួប​បញ្ហា​ផ្សេងៗ នឹង​មិនអាច​កំណត់​អត្តសញ្ញាណ​របស់​អ្នកបើក​បរបាន​។​
 
​ជម្រើស​ល្អ​បំផុត​នោះ គឺ​ការហៅ​កង់​បី​តាមរយៈ App លោកអ្នក​អាច​ជ្រើសរើស​ការធ្វើដំណើរ​ជាមួយនឹង​ក្រុមហ៊ុន PassApp ដែលជា​ក្រុមហ៊ុន​កក់​ហៅ​ធ្វើដំណើរ ដ៏​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន PassApp គឺជា​ក្រុមហ៊ុន​ដែល​តែង​គិតគូរ និង​យកចិត្តទុកដាក់​ខ្ពស់ ដល់​សុវត្ថិភាព​របស់​អ្នកដំណើរ និង​អ្នកបើកបរ​របស់ខ្លួន​ជានិច្ច​។​
 
​អតិថិជន អាច​រីករាយ​ជាមួយនឹង​ការធ្វើដំណើរ ជាមួយ​អ្នកបើកបរ​របស់​ក្រុមហ៊ុន PassApp ដែល​សុទ្ធសឹងតែ​ជា​អ្នកជំនាញ បើកបរ​ជាច្រើន​ឆ្នាំ​។ ពិសេស​ជាងនេះទៅទៀត​នោះ គ្រប់​អ្នកបើកបរ និង​អ្នកធ្វើដំណើរ សុទ្ធតែ​អាច​កំណត់​អត្ដ​សញ្ញា​ត បាន​យ៉ាង​ច្បាស់លាស់​លើ​កម្មវិធី​ទូរ​សព្ទ​ដៃ​មួយ​នេះ​។ ក្រៅតែពី​ធ្វើដំណើរ​ដោយ​សុ​វត្តិភាព​នោះ PassApp បាន​ជួយ​សម្រួល​អ្នកធ្វើដំណើរ​ទាំង​ពេលវេលា និង​តម្លៃ ក្នុងនោះ PassApp ក៏បាន​ជួយ​បង្កើន​ប្រាក់ចំណូល អ្នកបើកបរ​បាន​ច្រើន​ផងដែរ និង​ជា​ផ្នែក​មួយ​ក្នុង​ការធ្វើ​សេដ្ឋកិច្ចជាតិ​រីកចម្រើន​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 PassApp
© រក្សាសិទ្ធិដោយ thmeythmey.com