ជាតិ
សុខភាព
​ស្ត្រី​ធ្លាក់​ឈាមរដូវ តិចជាង​១៥ និង​លើស​៨០​មី​លី​លីត្រ ជា​សញ្ញា​ខុស​ប្រក្រតី​
07, Feb 2021 , 2:58 pm        
រូបភាព
​ភ្នំពេញ​៖ ការ​មក​រដូវ គឺជា​ការធ្លាក់​នៃ​ភ្នាស​ស្ដើង ឬ​ស្រទាប់​ស្ដើង ក្នុង​តួ​ស្បូន​ចេញមកក្រៅ​តាម​ទ្វារមាស​។ បើតាម​លោក​វេជ្ជបណ្ឌិត ប៉ិច សុធី ក្នុង​មួយ​វដ្ត​រដូវ ស្ត្រី​អាច​ធ្លាក់​ឈាមរដូវ ចន្លោះ​ពី​៣០-៦០​មី​លី​លីត្រ ហើយ​បើសិន ស្ត្រី​ធ្លាក់​ឈាមរដូវ​តិចជាង​១០-១៥​មី​លី​លីត្រ ឬ​លើសពី​៨០​មី​លី​លីត្រ ជា​សញ្ញា​ខុស​ប្រក្រតី​។​



​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​ក​ញ្ញ អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​សស្ត្រា​ចា​រ្យ​វេជ្ជបណ្ឌិត ប៉ិច សុធី ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ ដូច​ទៅ​៖ 
 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក​វេជ្ជបណ្ឌិត ប៉ិច សុធី បាន​អះអាងថា ការធ្លាក់​ឈាមរដូវ​តិច មិនសូវ​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ គ្រាន់តែ​ធ្វើឱ្យ​ស្ត្រី​ឡើង​មុន និង​ស្បែក​មិនសូវ​ស្រស់ថ្លា​ប៉ុណ្ណោះ ហើយ​មូល​ហេតុដែល​បណ្ដាលឱ្យ​ធ្លាក់​ឈាមរដូវ​តិច គឺ​មកពី​ការប្រែប្រួល​អ​ម៉ូ​ន​, ស្ត្រេ​ស និង​ឡើង​គីឡូ​ខ្លាំង​ជាដើម​។ 
 
​ចំណែកឯ ការធ្លាក់​ឈាមរដូវ​ច្រើន​លើសពី​៨០​មី​លី​លីត្រ អាច​បណ្ដាលមកពី​ការប្រែប្រួល​អ​ម៉ូ​ន​, មាន​ដុំ​ស្បូន​,​ហើម​សាច់​ស្បូន​ខាងក្នុង​, រលាកមាត់​ស្បូន និង​មហារីក​មាត់ស្បូន​ជាដើម​។ ម្យ៉ាងវិញទៀត ការធ្លាក់​ឈាមរដូវ​ច្រើនពេក ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ដូចជា ស្លេកស្លាំង អស់កម្លាំង ឬ​វិលមុខ​ខ្លាំង​ដែល​អាច​ឈានដល់​ការបញ្ចូល​ឈាម​ផងដែរ​។ 
 
​បើតាម​ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ​រូបនេះ បាន​បញ្ជាក់ថា ស្ត្រី​អាច​ដឹងខ្លួន​ធ្លាក់​ឈាមរដូវ​តិច​ឬ​ច្រើន​បាន តាមរយៈ​ការ​ទ្រាប់​សំឡី​អនាម័យ​។ លោក​វេជ្ជបណ្ឌិត​បា​នព​ន្យ​ល់ពី​របៀប​ដឹង​ពី​ចំណុះ​នៃ​ឈាមរដូវ​ដូច្នេះ​ថា​៖« បើ​ជោក​សំឡី​ទ្រាប់​មួយ ឈាមរដូវ​អាច​ប្រហែល ៥-១០​មី​លី​លីត្រ​។​
 
​អីចឹង​បើសិន ក្នុង​មួយរ​ដ្ត​រដូវ យើង​ដូរ​សំឡី (​សំឡី​អនាម័យ​) លើសពី​១៥​ដុំ នោះ​បានន័យថា​យើង​ធ្លាក់​ឈាមរដូវ​ច្រើន​ហើយ​»៕
 

Tag:
 រដូវ​
 ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com