អត្ថបទពាណិជ្ជកម្ម
ទស្សនា​វ​ដ្តី Euromoney ប្រសិទ្ធ​នាម​ធនាគារ ABA ជា​«​ធនាគារ​ដ៏​ឆ្នើម​នៅ​កម្ពុជា​ឆ្នាំ 2020»
21, Jul 2020 , 3:01 pm        
រូបភាព
ដោយ: ថ្មីៗ
​ធនាគារ ABA ជា​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​ជាតិ​កាណាដា ប្រកាស​នៅថ្ងៃនេះ​ថា ខ្លួន​បានទទួល​ពាន «​ធនាគារ​ដ៏​ឆ្នើម​នៅ​កម្ពុជា​ឆ្នាំ 2020» ពី​ទស្សនា​វ​ដ្តី Euromoney ជា​ទស្សនា​វ​ដ្តី​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ល្បីល្បាញ និង​ជាទី​ទុកចិត្ត​បំផុត​របស់​ពិភពលោក​។​
​អ្នកជំនាញ​របស់​ទស្ស​នាវ​ដ្តី Euromoney បានបង្ហាញ​យ៉ាង​ពិសេស នូវ​ការវិវត្ត​របស់​ធនាគា​រ ABA ក្នុងការ​ផ្លាស់ប្តូរ​ធុរកិច្ច​ឌីជីថល ការធ្វើ​ទំនើបកម្ម​កម្មវិធី ABA Mobile របស់ខ្លួន ព្រមទាំង​ការពង្រីក​វិសាលភាព​សេវាកម្ម​របស់ខ្លួន និង​លទ្ធផល​សម្រេច​សំខាន់ៗ​ផ្សេងទៀត ក្នុង​រយៈពេល ១២​ខែ​កន្លងទៅនេះ​។ គណៈ​វាយតម្លៃ​របស់​ទស្សនា​វ​ដ្តី Eurmoney រួមមាន ក្រុម​អ្នកសារព័ត៌មាន​ជាន់ខ្ពស់ ដែល​ដឹកនាំ​ដោយ​និពន្ធ​នាយក របស់​ទស្សនា​វ​ដ្តី Euromoney រួម​ជាមួយនឹង​ការស្រាវជ្រាវ របស់​គណៈកម្មាធិការ​និពន្ធ​នាយក អំពី​ទីផ្សារ​វិស័យ​ធនាគារ និង​ទីផ្សារ​មូលធន​។​
 
​លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​នៃ​ធនាគារ ABA មានប្រសាសន៍ ទាក់ទង​នឹង​ពានរង្វាន់​នេះ​ថា​៖«​ការទទួលបាន​ពានរង្វាន់ «​ធនាគារ​ដ៏​ឆ្នើម​នៅ​កម្ពុជា​» ៧​ឆ្នាំ​ជាប់ៗ​គ្នា ពី​ទស្សនា​វ​ដ្តី Euromoney គឺជា​លទ្ធផល​សម្រេច​គួរ​ឲ្យ​កត់សម្គាល់​មួយ សម្រាប់​ធនាគារ ABA​។ ទស្សនា​វ​ដ្តី Euromoney បាន​សាទរ ចំពោះ​ការសម្រេចបាន​នូវ​ឌី​ជី​ថ​លូ​ប​នីយកម្ម នូវ​ទីផ្សារ​ក្នុងស្រុក ជាពិសេស​កិច្ចប្រឹងប្រែង​របស់​យើង អំពី​ផលិតផល​ស្នូល​របស់​យើង កម្មវិធី ABA Mobile ដែល​ចំនួន​អតិថិជន​បាន​កើនឡើង លើស​ទ្វេដង​កាលពី​ឆ្នាំមុន​»​។​
 
​លោក Azhikhanov បាន​មានប្រសាសន៍​បន្ថែមថា​៖ «​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ ចំពោះ​អតិថិជន​ដ៏​មានតម្លៃ​ទាំងអស់​របស់​យើង ចំពោះ​ការជឿជាក់​មកលើ​យើងខ្ញុំ និង​ទំនុកចិត្ត​លើ​ដំណោះស្រាយ​ដែល​យើងខ្ញុំ បាន​ផ្តល់ជូន​។ ការកសាង​បរិស្ថាន​មួយ ដែល​អតិថិជន​មាន​ភាពងាយស្រួល​ប្រើប្រាស់​ហិរញ្ញវត្ថុ​របស់​ពួកគេ ខណៈពេលដែល​ទទួលបាន​ដំណោះស្រាយ​ឌីជីថល ផ្តោតលើ​អ្នកប្រើប្រាស់ នៅតែ​ជា​អាទិភាព​កំពូល​របស់​យើងខ្ញុំ​»​។ 
 
​នៅក្នុង​របាយការណ៍រ​បស់​ខ្លួន អំពី​ពានរង្វាន់​របស់​ធនាគា​រ ABA នៅ​ឆ្នាំនេះ និពន្ធ​នាយក​របស់​ទស្សនា​វ​ដ្តី Euromoney លោក Clive Horwood បាន​មានប្រសាសន៍ថា​៖« នៅក្នុង​ប្រទេស​ដែលមាន​អ្នក​ខ្ចី​ច្រើន ធនាគារ ABA មាន​ជំហរ​រឹងមាំ​ជាងគេ​។ បើ​ធៀប​នឹង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្សេងៗ​ក្នុងស្រុក ធនាគារ ABA បាន​រកឃើញ​បញ្ហា​ឌីជីថល​មុនគេ​»​។​
​លោក Horwood មានប្រសាសន៍​បន្ថែមថា​៖«​ធនាគារ​បន្ត​វិនិយោគ​លើ​វិសាលភាព​ឌីជីថល​។ ក្នុង​ឆ្នាំ 2019 ធនាគារ​បាន​បង្កើន​ស​ម​ត្ថ​ភាព សេវា​ទូទាត់​មិន​ប្រើ​សាច់ប្រាក់ ABA PAY តាមរយៈ​កូដ QR បានដាក់​ដំណើរការ​គណនី​បញ្ញើ​តាម​ទូរស័ព្ទ និង​គណនី​បញ្ញើ​កាលកំណត់​តាម​ទូរស័ព្ទ និង​ដាក់​ឲ្យ​ប្រើប្រាស់​សេវា​ផ្ទេរប្រាក់​អន្តរជាតិ SWIFT នៅក្នុង​កម្មវិធី ABA Mobile របស់ខ្លួន​»​។​
 
​កិត្តិនាម «​ធនាគារ​ដ៏​ឆ្នើម​នៅ​កម្ពុជា​ឆ្នាំ 2020» ផ្ដល់ជូន​ដោយ​ទស្សនា​វ​ដ្តី Euromoney ជា​ពានរង្វាន់​ថ្មី​បន្ថែម​លើ​ពានរង្វាន់​ដែល​ធនាគារ ABA ទទួលបាន​កាលពី​លើក​មុនៗ​។ ធនាគារ​ត្រូវបាន​ប្រសិទ្ធ​នាម​ជា «​ធនាគារ​ដ៏​ឆ្នើម​ប្រចាំឆ្នាំ​នៅ​កម្ពុជា​» ពី​ទស្សនា​វ​ដ្តី The Banker នៅ​ឆ្នាំ 2014, 2016, និង 2019 និង​ទទួលបាន​ពានរង្វាន់ «​ធនាគារ​លេចធ្លោ​ជាងគេ​នៅ​កម្ពុជា​» ពី​ទស្សនា​វ​ដ្តី Global Finance នៅ​ឆ្នាំ 2015-2020​។ ពានរង្វាន់​ទាំងនេះ​បង្ហាញ​ពី​ស្ថិរភាព​ដ៏​រឹងមាំ​របស់​ធនាគារ ABA នៅក្នុង​ទីផ្សារ និង​បំណងប្រាថ្នា​របស់ខ្លួន ក្នុងការ​ក្លាយជា​ធនាគារ​ដ៏​ឆ្នើម​បំផុត​សម្រាប់​អតិថិជន​របស់ខ្លួន​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com