«​កម្ពស់​» មាន​ពន្យល់​ក្នុង​វចនានុក្រម តែបើ​សរសេរ «​កំពស់​» ក៏​មិន​ខុស​ដែរ​
ពីនេះ ពីនោះ / មិនយល់...!
«​កម្ពស់​» មាន​ពន្យល់​ក្នុង​វចនានុក្រម តែបើ​សរសេរ «​កំពស់​» ក៏​មិន​ខុស​ដែរ​
22, Jul 2020 , 7:39 am        
រូបភាព
រូបភាព ពន្យល់ពាក្យ
រូបភាព ពន្យល់ពាក្យ
ដោយ: ថ្មីៗ
​ពលរដ្ឋ​បាននាំគ្នា​រិះគន់​លើ​បុរស​ម្នាក់​ដែល​ដើរតួ​ជា​អ្នក​កែតម្រូវ​ពាក្យ​នៅក្នុង​ផ្ទាំង​រូបភាព​ដោយ​សរសេរ​អំពី «​កំ​ពោះ​២​ម៉ែត​»​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។ មហាជន​រិះគន់​លើ  កំហុស​កែ​ពាក្យ​«​កំពួ​ស​» របស់​បុរស​នោះ​។ ការពិត​មិនមែន ពាក្យ​«​កំពួ​ស​»​ទេ​ត្រូវ​។  សរសេរ​ជា​«​កំពស់​» ឬ​«​កម្ពស់​»​វិញ​ទើបត្រូវ​។

 
 
​តាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត «​កម្ពស់​» មានន័យថា ភាព​ខ្ពស់​, សណ្ឋាន​បញ្ឈរ​, ជំហរ​។ ថ្វី​ដ្បិត​នៅក្នុង​វចនានុក្រម បានកែតម្រូវ​ពាក្យ​ខ្លះ​ឲ្យ​សរសេរ​ជា​ព្យាង្គ​តម្រួត​វិញ​ក៏ដោយ​។ ប៉ុន្តែ​ពាក្យ​ខ្លះ​នៅតែ​អាច​សរសេរ​ជា​ព្យាង្គ​រាយ​បាន​។ ជាក់ស្តែង​ដូចជា​ពាក្យ​«​កំពស់​»​។ 
 
​បើ​សរសេរ​ពាក្យ​«​កំពស់​»​នេះ​នៅក្នុង​វចនានុក្រម​ខ្មែរ ប្រាកដជា​មិន​បង្ហាញ​ពី​អត្ថន័យ​ឡើយ គឺ​ឃើញ​មានតែ​ពាក្យ​«​កម្ពស់​» ប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណាក៏ដោយ ពាក្យ​«​កំពស់​» ក៏​នៅតែមាន​វត្តមាន​នៅក្នុង​ឃ្លា​មួយចំនួន​ផងដែរ​៕  
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com