COVID-19
អន្តរជាតិ
​យុវជន​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ឡើង​ជញ្ជាំង​ពេទ្យ​ទៅ​មើល​ម្តាយ​រាល់​យប់ មុន​ម្តាយ​ស្លាប់​ដោយសារ COVID-19
21, Jul 2020 , 8:39 pm        
រូបភាព
រូបភាពបុរសជាកូនឈ្មោះ Jihad Al-Suwaiti មកពីក្រុង Beit Awa ក្នុងដែនដី West Bank អង្គុយយ៉ាងកណ្ដោចកណ្ដែងនៅក្បែរបង្អួចបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យរដ្ឋមួយ
រូបភាពបុរសជាកូនឈ្មោះ Jihad Al-Suwaiti មកពីក្រុង Beit Awa ក្នុងដែនដី West Bank អង្គុយយ៉ាងកណ្ដោចកណ្ដែងនៅក្បែរបង្អួចបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យរដ្ឋមួយ
ដោយ:
​បុរស​ប៉ា​ឡេ​ស្ទី​ន​ម្នាក់ បាន​តោង​ឡើងទៅ​អង្គុយ​លើ​ជញ្ជាំង​អគារ​មន្ទីរពេទ្យ​មួយ ដើម្បី​មើល​ម្ដាយ​លោក​លើកចុងក្រោយ មុនពេល​អ្នកស្រី​បាត់បង់​ជីវិត​ដោយសារ​ជំងឺ COVID-19 ។

 
 
​រូបភាព​មួយ​ដែល​គេ​ចែករំលែក​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម​បង្ហាញ​បុរស​ជា​កូន​ឈ្មោះ Jihad Al-Suwaiti មកពី​ក្រុង Beit Awa ក្នុង​ដែនដី West Bank អង្គុយ​យ៉ាង​កណ្ដោចកណ្ដែង​នៅក្បែរ​បង្អួច​បន្ទប់សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​រដ្ឋ​មួយ​។ នេះ​គឺជា​កន្លែង​ដែល​ម្ដាយ​លោក​សម្រាក​ព្យាបាល COVID-19 ។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ក្នុងស្រុក Al Nas ដែល​ត្រូវបាន​ផ្សាយ​បន្ត​ដោយសារ​ព័ត៌មាន NDTV ស្ត្រី​ជា​ម្ដាយ​អាយុ ៧៣​ឆ្នាំ ឈ្មោះ Rasmi Suwaiti  ទទួលមរណភាព កាលពី​ថ្ងៃទី ១៦ ខែកក្កដា ពោលគឺ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​ឃើញ​មុខ​កូនប្រុស​លើកចុងក្រោយ​។ 
 
​រូបភាព​បុរស​ជា​កូន​អង្គុយ​នៅ​មា​ត់ប​ង្អូ​ច​មន្ទីរពេទ្យ ក៏​ត្រូវបាន​ចែករំលែក​លើ​បណ្ដាញ​សង្គម Twitter ដោយ​លោក  Mohamad Safa សកម្មជន​សិទ្ធិមនុស្ស និង​ជា​តំណាង​ម្នាក់​របស់​អង្គការសហប្រជាជាតិ​ផងដែរ​។ 
 
​លោក Mohamad ដែលជា​ប្រធាន​អង្គការក្រៅរដ្ឋាភិបាល​មួយ ឈ្មោះថា Patriotic Vision សរសេរ​លើ​រូបនោះ​ដូច្នេះ​ថា​៖«​កូនប្រុស​របស់​ស្ត្រី​ប៉ា​ឡេ​ស្ទី​ន​ឆ្លង COVID-19 ម្នាក់ បាន​ឡើង​តោង​ជញ្ជាំង​ទៅកាន់​បន្ទប់​មន្ទីរពេទ្យ អង្គុយ​មើល​ម្ដាយ រៀងរាល់​យប់ រហូតដល់​ម្ដាយ​ទទួលមរណភាព​»៕ 
 

Tag:
 ប៉ា​ឡេ​ស្ទី​ន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com