ជាតិ
អៃរាវត្តា រៀបចំរាត្រីសប្បុរសធម៌ស្វែងរកជំនួយជួយសត្វដំរីនៅខេត្ត រតនគិរី
× ភ្នំពេញ៖ សមាគមអភិរក្សសត្វដំរី អៃរាវត្តា នឹងរៀបចំរាត្រីសប្បុរសធម៌ស្វែងរកជំនួយជួយអភិរក្សសត្វដំរីចំនួន៤ក្បាលនៅក្នុងខេត្តរតនគិរី(១ក្បាលបានស្លាប់ហើយ)។ រាត្រីសប្បុរសធម៌នេះ នឹងរៀបចំឡើងនៅថ្ងៃសុក្រទី២៤ខែកក្កដាឆ្នាំ២០២០ខាងមុខនេះនៅទីក្រុងភ្នំពេញដោយមានការចូលរួមពីសំណាក់លោករដ្ឋមន្ត្រីចំនួន២រូប គឺលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ សូមបញ្ជាក់ថា ប្រទេសកម្ពុជាទាំងមូល មានសត្វដំរីសរុបចំនួនប្រមាណជាជាង៣០០ក្បាល ក្នុងនោះ ដំរីស្រុកមានចំនួន៧២ក្បាល និងដំរីព្រៃចំនួន២៥០ក្បាល។
ទំនាក់ទំនង៖ ០១២ ៩៦៥ ១៦៥
សូមអញ្ជើញទស្សនាវីដេអូជីវិតសត្វដំរីទាំង៤ក្បាលនៅក្នុងខេត្តរតគិរីដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com