COVID-19
ជាតិ
សង្គមជាតិ
ស្ត្រី​ខ្មែរ​-​អាមេរិក ដែល​លួច​រត់​ចេញពី​កន្លែង​ច​ត្តា​ឡី​ស័ក​ត្រូវ​ពិន័យ​១​លាន​រៀល​
22, Jul 2020 , 10:45 am        
រូបភាព
ស្រ្តីដែលរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ដែលសមត្ថកិច្ចបានរកឃើញនៅខេត្តកំពង់ចាម។ រូបភាព៖BTV
ស្រ្តីដែលរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ដែលសមត្ថកិច្ចបានរកឃើញនៅខេត្តកំពង់ចាម។ រូបភាព៖BTV
​ភ្នំពេញ​៖ ស្ត្រី​ខ្មែរ​-​អាមេរិក ដែល​បាន​លួច​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​កម្រិត​២​នៅ​សណ្ឋាគារ​មួយកន្លែង​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​១៧ ខែកក្កដា ត្រូវបាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម​ពិន័យ​ប្រាក់​១​លាន​រៀល ជាមួយនឹង​កិច្ចសន្យា​មិន​ប្រព្រឹត្ត​ទង្វើ​បែបនេះ​ទៀត​។


 
អត្ថបទទាក់ទង
 
 
​យោងតាម​កិច្ចសន្យា​នៅ​ចំពោះមុខ​រដ្ឋបាល​ខេត្តកំពង់ចាម នា​ថ្ងៃទី​២១ ខែកក្កដា​ម្សិលមិញ ក្រៅពី​យល់ព្រម​ទទួល​ការពិន័យ​អន្តរការណ៍​ជា​ប្រាក់​១​លាន​រៀល ស្ត្រី​ឈ្មោះ រ៉ូ​ស វី​រ៉ា ក៏បាន​ទទួលកំហុស​ដែល​ខ្លួន​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​មិនបាន​អនុវត្តតាម​វិធានការ​សុខាភិបាល​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​កូ​វីដ​-១៩​។ 


 
​អ្នកស្រី រ៉ូ​ស វី​រ៉ា សន្យាថា  ខ្លួន​នឹង​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​យ៉ាង​ត្រឹមត្រូវ​ក្នុងអំឡុងពេល​អនុវត្ត​វិធានការ​សុខាភិបាល បន្តធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ នៅក្នុង​បន្ទប់​របស់​សណ្ឋាគារ​មេគង្គ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ដោយ​មិន​គេច​ឬ​រត់​ចេញពី​បន្ទប់​ទៀតឡើយ​។​
 
​សូមបញ្ជាក់ថា ស្ត្រី​ខ្មែរ​-​អាមេរិក ដែល​បាន​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​រាជធានី​ភ្នំពេញ​រូបនេះ ត្រូវបាន​សមត្ថកិច្ចរ​ក​ឃើញ នៅក្នុង​ផ្ទះសំណាក់​មួយកន្លែង ក្នុង​ទី​រួម​ខេត្តកំពង់ចាម កាល​ល្ងាច​ថ្ងៃទី​១៨​កក្កដា ដោយមាន​មនុស្ស​១០​នាក់ បាន​ប៉ះពាល់​នឹង​ស្ត្រី​ខ្មែរ​-​អាមេរិក​រូបនេះ​។ អ្នក​ប៉ះពាល់​ជាមួយ​ស្ត្រី​ខ្មែរ​-​អាមេរិក ទាំង​១០​នោះ ត្រូវ​មន្ត្រី​ជំនាញ​រកឃើញ និង​តេស្ត​រក​មេរោគ កូ​វីដ​-១៩ លទ្ធ​អវិជ្ជមាន​ទាំងអស់ រួមទាំង​ស្ត្រី​ស្ត្រី​ខ្មែរ​-​អាមេរិក ផងដែរ​៕ 
 

Tag:
 COVID-19
  ច​ត្តា​ឡី​ស័ក​
  កំពង់ចាម​
© រក្សាសិទ្ធិដោយ thmeythmey.com