ពីនេះ ពីនោះ
រូបត្លុក
ចូរ​កុំ​កាង​ចិញ្ចើមផ្លូវ​អី លោក​ព្រះ​!
22, Jul 2020 , 11:53 am        
រូបភាព
ដោយ: ថ្មីៗ
​ក្លើ សំណាង និង​សុធីរ មកដល់​ហាង​កាហ្វេ​ទាំង​ព្រឹក​ព្រលឹម ព្រោះ​ថ្ងៃនេះ ចប់​ពី​ការជជែក​គ្នា​ទៅ មិត្ត​ទាំងពីរ​ត្រូវ​ទៅ​បំពេញ​កាតព្វកិច្ច​ដើម្បី​ចិញ្ចឹម​ក្រពះ​រៀងៗ​ខ្លួន​។ កាង​ចិញ្ចើមផ្លូវ ឬ​រំលោភ​ចិញ្ចើមផ្លូវ គឺជា​ប្រធានបទ​ដែល​សំឡាញ់​ទាំងពីរ​លើក​មក​ជជែក​នៅថ្ងៃនេះ​។ 



​សុធីរ​៖ មាន​គេ​កាង​ចិញ្ចើមផ្លូវ​ច្រើនណាស់​សព្វថ្ងៃនេះ​។ 
 
​សំណាង​៖ អ្ហា​! កាង​ចិញ្ចើមផ្លូវ​ម៉េច​ទៅ​! អញ​មិនដែល​លឺ​គេ​កាង​ចិញ្ចើមផ្លូវ​ទេ​។ អញ​ធ្លាប់​លឺ​តែ​គេ​កាង​ដី កាង​រត់ការ​រកស៊ី​នេះ ឬ​រកស៊ី​នោះ​។ អា​រឿង​កាង​ចិញ្ចើមផ្លូវ​ហ្នឹង អញ​អត់​សូវ​យល់​ទេ​វ៉ើ​យ អា សុធីរ​។ អាហ្នឹង​ម៉េច​វិញ​?  
 
​សុធីរ​៖ អានេះ វា​ចេះដឹង​គ្រប់​រឿង តែ​ដល់​រឿង​កាង​ចិញ្ចើមផ្លូវ វា​ធ្វើជា​មិន​យល់​។   
 
​សំណាង​៖ និយាយ​មក កុំ​នៅ​សាំ​យូរពេក​អ្ហា​!
 
​សុធីរ​៖ កាង​ចិញ្ចើមផ្លូវ មានន័យថា គេ​យក​ចិញ្ចើមផ្លូវ​ដែលជា​ទីតាំង​សា​ធាណៈ​របស់​រដ្ឋ​ទៅធ្វើ​អាជីវកម្ម​អ្វីមួយ​សម្រាប់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់គេ​។ អ្នកខ្លះ​គិតថា ចិញ្ចើមផ្លូវ​នៅមុខ​ផ្ទះ​ជា​កម្មសិទ្ធិ​របស់ខ្លួន​ឯង​។ តាមពិត វា​មិនមែន​ដូច្នេះ​ទេ​។ ចិញ្ចើមផ្លូវ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​សម្រាប់​អ្នក​ថ្មើរជើង​។ អា​ទង្វើ​ហ្នឹង គេ​ហៅថា កាង​ចិញ្ចើមផ្លូវ អ្ហែង​យល់​អត់ អា សំណាង​? 
 
​សំណាង​៖ តាមពិត​អញ​យល់​ពេក​ទៅហើយ គ្រាន់តែ​អ្ហែង​ហាមាត់​រៀប​និយាយ អញ​ដឹង​បាត់ទៅហើយ​។ អញ​ប្រាប់​អ្ហែង​ពាក្យ​មួយទៀត​ក្រៅពី​ពាក្យ កាង​ចិញ្ចើមផ្លូវ​។ 
 
​សុធីរ​៖ ពាក្យ​អី​ទៅ​? 
 
​សំណាង​៖ ក្រៅពី​ពាក្យ​កាង​ចិញ្ចើមផ្លូវ គេ​ហៅ​ម្យ៉ាង​ទៀតថា ក្រុម​រំលោភ​ចិញ្ចើមផ្លូវ ឬ​ចិញ្ចើមផ្លូវ​ត្រូវបាន​គេ​រំលោភ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com