ការ​ចុកពោះ​ខ្លាំង​ពេល​មក​រដូវ អាច​បណ្ដាលមកពី​គីស​រដូវ​នៅ​ដៃ​ស្បូន និង​ជំងឺ​ដុំ​ស្បូន​
ជាតិ
សុខភាព
ការ​ចុកពោះ​ខ្លាំង​ពេល​មក​រដូវ អាច​បណ្ដាលមកពី​គីស​រដូវ​នៅ​ដៃ​ស្បូន និង​ជំងឺ​ដុំ​ស្បូន​
22, Jul 2020 , 7:29 pm        
រូបភាព
​ភ្នំពេញ​៖ ជាធម្មតា​នៅពេល​មក​រដូវ ស្ត្រី​តែងមាន​កា​រៈ​ចុកពោះ​តិច​ឬ​ខ្លាំង  ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ជីវិត​រស់នៅ និង​កិច្ចការងារ​ប្រចាំថ្ងៃ​។ លោក​វេជ្ជបណ្ឌិត ប៉ិច សុធី បាន​លើកឡើងថា អាកា​រៈ​ចុកពោះ​អំឡុងពេល​មក​រដូវ​នេះ ជា​អាកា​រៈ​ធម្មជាតិ​របស់​ស្ត្រី ឬ​អាច​បណ្ដា​លពី​ស្ត្រី​មាន​ជំងឺ​ចំនួន​។ តើ​ជំងឺ​ទាំងនោះ​មាន​អ្វីខ្លះ​?

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ប៉ិច សុធី ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ​ដូចតទៅ​៖
 
 
​បើតាម​លោក​វេជ្ជបណ្ឌិត ប៉ិច សុធី ជាធម្មតា​ពេល​ស្ត្រី​ធ្លាក់​ឈាមរដូវ​តែងមាន​អាកា​រៈ​ចុកពោះ​បន្តិចបន្តួច ដោយសារតែ​ស្បូន​ក​ន្ក្រា​ក​រុញ​ឈាមរដូវ​ធ្លា​ក់មក​។ ប៉ុន្តែ បើ​ស្ត្រី​ចុកពោះ​ខ្លាំង គឺអាច​បណ្ដាល​ពី​ជំងឺ​គីស​រដូវ​នៅ​ដៃ​ស្បូន និង​ជំងឺ​ដុំ​ស្បូន​ដែល​បង្ក​ពី​ឈាមរដូវ​ជ្រាបចូល​ជាដើម​។  
 
​ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ​រូបនេះ បាន​បន្ថែមថា ក្នុងករណី​ស្ត្រី​មាន​អាកា​រៈ​ចុកពោះ​ខ្លាំង​ពេល​មក​រដូវ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​រក​មូលហេតុ​ច្បាស់លាស់ ដោយ​ចៀសវាង​ការប្រើ​ថ្នាំ​ដោយ​ខ្លួនឯង​៕
 
 

Tag:
 រដូវ​
 ​ស្ត្រី​
 ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com