សូធ្យ​, សូត និង​សូត្រ សុទ្ធតែ​ពាក្យ​ត្រឹមត្រូវ
ពីនេះ ពីនោះ / មិនយល់...!
សូធ្យ​, សូត និង​សូត្រ សុទ្ធតែ​ពាក្យ​ត្រឹមត្រូវ
11, Sep 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«​សូធ្យ​»​ជា​ពាក្យ​ដែល​កម្រ​មាន​អ្នកសរសេរ ភាគច្រើន​សរសេរ​ជា «​សូត ឬ​សូត្រ​»​វិញ​។ វចនានុក្រម​សម្តេច ជួន ណាត បាន​បញ្ជាក់ថា ខ្មែរ​យើង​ជ្រុល​ប្រើ​ជា សូត ឬ​សូត្រ យូរណាស់​ហើយ ពិបាក​នឹង​កែ​ឲ្យ​ទៅជា សូធ្យ​វិញ​ណាស់​។​

 
​បើតាម​វចនានុក្រម​ខ្មែរ ពាក្យ «​សូធ្យ សូត និង​សូត្រ​» ជា​ពាក្យ​ត្រឹមត្រូវ​ដូចគ្នា ដែល​សំដៅលើ​ការ​ទន្ទេញ​ចាំមាត់ អាន​តាម​ពាក្យ​ដែល​សរសេរ​ស្រាប់ ដែលមាន​ជាការ​សូធ្យធម៌ សូធ្យមេរៀន ជាដើម​។ 
 
​ក្នុងចំណោម​ពាក្យ​ទាំងបី​នេះ មាន​ពាក្យ សូត្រ ដែល​មានន័យ​ពីរបែប ន័យ​ទីមួយ មានន័យថា ចេស ខ្សែ​ឆ្មារ សរសៃ​ឆ្មារ​ល្អិត​(​សរសៃពីងពាង និង​សរសៃឈូក​ជាដើម​)​។ សរសៃ​ដែល​ស្រាវ​យក​ពី​សំបុក​ដង្កូវនាង​។ ស្រាវសូត្រ​, សំពត់សូត្រ​។ សូត្រ​នៅក្នុង​ន័យ​ទី​២ សំដៅលើ​ការ​ទន្ទេញ​ឲ្យ​ចាំ ដូចជា ចាំ​សូត្រ​,​មេសូត្រ​ជាដើម​៕ 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com