អត្ថបទពាណិជ្ជកម្ម
ធនាគារ ABA ដាក់​ដំណើរការ​ទីតាំង​ស្វ័យ​សេវា​ធនាគារ 24/7 ដើម្បី​ឆ្លើយតប​នឹង​កំណើន អតិថិជន​ដ៏​ច្រើន​លើសលប់​របស់ខ្លួន​
22, Jul 2020 , 4:26 pm        
រូបភាព
​ធនាគារ ABA ជា​បុត្រ​សម្ព័ន្ធ​នៃ​ធនាគារជាតិ​កាណាដា នៅថ្ងៃនេះ បានដាក់​ឲ្យ​ដំណើរការ​ទីតាំង​ស្វ័យ​សេវា​ធនាគារ ដោយឡែក​ដំបូង​របស់ខ្លួន គឺ ABA 24/7 ។ វា​ជា​ផ្នែក​មួយ នៃ​កិច្ចប្រឹងប្រែង​បន្តបន្ទាប់ របស់​ធនាគារ ABA ក្នុងការ​ដាក់​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​សេវា​ធនាគារ​ដ៏​ទំនើប និង​សេវា​ហិរញ្ញវត្ថុ​ងាយស្រួល​ប្រើប្រាស់​បំផុត ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​អតិថិជន​។ ABA 24/7 ដំបូង​នេះ មាន​ទីតាំងនៅ​កែង​ផ្លូវ 182 និង​ផ្លូវ 217 នៅ​តំបន់​នាង​គ​ង្ហី​ង រាជធានី​ភ្នំពេញ​។​
 
ABA 24/7 បើក​ដំណើរការ 24 ម៉ោង និង 7 ថ្ងៃ​ក្នុង​មួយ​សបា្តហ៍ ដើម្បី​ជួយ​ឲ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​ផ្សេងៗ​ជាច្រើន ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដូចជា​ការដាក់​ប្រាក់ ការដក​ប្រាក់ ការដាក់​មូលប្បទានប័ត្រ ដោយ​មិនចាំបាច់​រង់ចាំ នៅតាម​សាខា​ធនាគារ​ឡើយ​។​
 
ABA 24/7 ជាទី​តាំង​ដំបូង របស់​ធនាគារ​សម្រាប់​ផ្តល់​សេវា​ដាក់​មូលប្បទានប័ត្រ តាម​ម៉ាស៊ីន​ស្វ័យ​សេវា​។ ម៉ាស៊ីន​នេះ ទទួល​មូលប្បទានប័ត្រ​នានា ដែល​ចេញ​ដោយ​អតិថិជន​ធនាគារ ABA ព្រមទាំង​មូលប្បទានប័ត្រ ពី​ធនាគារ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា​។ រយៈពេល​ដាក់​ប្រាក់ មូលប្បទានប័ត្រ មាន​ដូចខាងក្រោម​៖
 
 


 
​នាយក​អភិវឌ្ឍន៍​អាជីវកម្ម របស់​ធនាគារ ABA លោក ម៉ី ប៉ូ​លីន មាន​បញ្ជាក់​នៅពេល​ដាក់​ឲ្យ​ដំណើរការ​ថា​៖«​ចំនួន​អតិថិជន​របស់​យើង​បន្ត​កើនឡើង​កាន់តែ​លឿន ដូច្នេះ​វា​មាន​សារសំខាន់​ក្នុងការ​អភិវឌ្ឍ​បណ្តាញ និង​សេវាកម្ម​គ្មាន​ដែន​កំណត់​ផ្សេងៗ ដើម្បី​ឆ្លើយតប​នឹង​កំណើន​ប្រតិបត្តិការ​ហិរញ្ញវត្ថុ ដ៏​គួរ​ឲ្យ​កត់សម្គាល់ និង​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា ភាពងាយស្រួល​របស់​អតិថិជន​ត្រូវបាន​រក្សា និង​ធ្វើ​ឲ្យ​ប្រសើរឡើង ដោយ​មិន​គិតពី​ទិន្នាការ​កំណើន​។ ដោយមាន​ការកើនឡើង​នូវ​ការប្រើប្រាស់​ជាច្រើន ពី​ក្រុម​យុវវ័យ និង​ភាព​ពេញនិយម នៃ​សេវាកម្ម​ឌីជីថល​នានា យើង​ឃើញ​មាន​កំណើន​តម្រូវការ​ដ៏​ច្រើន សម្រាប់​សេវាកម្ម 24 ម៉ោង នៅតាម​បណ្តា​ទីក្រុង និង​ខេត្ត​ធំៗ​។ ផ្តើមចេញពី​តម្រូវការ និង​ការផ្គត់ផ្គង់ ធនាគារ ABA ស្ថិតក្នុង​ពេលវេលា​ត្រឹមត្រូវ ក្នុងការ​ដាក់​ឲ្យ​ដំណើរការ ទីតាំង​ស្វ័យ​សេវា​ធនាគារ ដែល​បើក​ដំណើរការ​គ្រប់ពេលវេលា ក្នុង​មួយថ្ងៃ និង​បំពាក់​ដោយ​បរិក្ខារ​ស្វ័យ​សេវា​ធនាគារ​ដ៏​ទំនើប​។ បរិក្ខារ​ទាំងនេះ អនុញ្ញាត​ឲ្យ​អតិថិជន​របស់​យើង ដាក់​ប្រាក់​ចំនួន​ច្រើន​បាន ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ដក​ដាក់​ប្រាក់ និង​ម៉ាស៊ីន​ដាក់​ប្រាក់ ព្រមទាំង​ដាក់​មូលប្បទានប័ត្រ ABA  និង​មូលប្បទានប័ត្រ​ធនាគារ​ផ្សេងៗ​ក្នុងស្រុក តាមរយៈ​ម៉ាស៊ីន​ដាក់​មូលប្បទានប័ត្រ​»​។​


 
​លោក​បាន​បន្ថែមទៀតថា ៖«​ទីតាំង​ស្វ័យ​សេវា​ធនាគារ ABA 24/7 នឹងមាន​ទីតាំង​យុទ្ធសាស្ត្រ​នៅ​តំបន់​មាន​ចរាចរណ៍​ច្រើន​កុះករ​។ ហើយ​យើង​មាន​ផែនការ បើក​ទីតាំង​ជាច្រើន​បន្ថែមទៀត​នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ទីក្រុង​ធំៗ​ផ្សេងទៀត នា​ឆ្នាំនេះ​ផងដែរ​»​។​
 
​គិត​ត្រឹម​ត្រីមាស​ទី​ពីរ ឆ្នាំ 2020 ធនាគារ ABA មាន​បណ្តាញ​ម៉ាស៊ីន ATM ធំជាងគេ​បំផុត​ទី​ពីរ​នៅ​ប្រទេស​កម្ពុជា ដែលមាន​ម៉ាស៊ីន ATM ចំនួន 370 គ្រឿង​។ លើសពីនេះ ធនាគារ ABA បម្រើសេវា​កម្ម​ជូន​អតិថិជន​របស់ខ្លួន តាមរយៈ​ម៉ាស៊ីន​ដាក់​ប្រាក់​ចំនួន 188 គ្រឿង និង​ម៉ាស៊ីន​ដក​ដាក់​ប្រាក់​ចំនួន 82 គ្រឿង​។​


 
​សម្រាប់​ចម្ងល់​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ស្វ័យ​សេវា​ធនាគារ ABA 24/7 សូម​ទាក់ទង​យើងខ្ញុំ តាម​ទូរស័ព្ទ​លេខ 023 225 333​។ សម្រាប់​ព័ត៌មាន​បន្ថែម អំពី​ទីតាំង​ស្វ័យ​សេវា​ធនាគារ ABA 24/7 នៅត្រង់​នេះ 
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com