ព្រៃវែង ត្រូវ​ប្រជែង​ជាមួយ​ត្បូងឃ្មុំ ដើម្បី​ដណ្តើម​ជើងឯក​ពាន​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​
កីឡាជាតិ
ជាតិ
ព្រៃវែង ត្រូវ​ប្រជែង​ជាមួយ​ត្បូងឃ្មុំ ដើម្បី​ដណ្តើម​ជើងឯក​ពាន​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​
22, Jul 2020 , 5:34 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ព្រៃវែង និង​ត្បូងឃ្មុំ ត្រូវ​ប្រជែង​គ្នា​ដណ្តើម​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

 
​នា​ជំនួប​ជើង​ទី​ពីរ​នៅ​កីឡដ្ឋាន​ខេត្តព្រៃវែង ក្រុម​ម្ចាស់ផ្ទះ​បាន​លត់​ក្រុម​សៀមរាប​ក្នុង​លទ្ធផល ៧-០​។ ជ័យជម្នះ​នេះ​ជួយ​ឲ្យ​ព្រៃវែង​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​សម្តេច ហ៊ុន សែន ជាមួយ​លទ្ធផល​សរុប​ទាំងពីរ​ជើង ៩-០​។ 
 
​ព្រៃវែង​ត្រូវ​ប្រជែង​ដណ្តើម​ជើងឯក​ជាមួយ​ត្បូងឃ្មុំ ដែល​បាន​ទម្លាក់​ក្រុម​កែប​ក្នុង​លទ្ធផល​ទាំងពីរ​ជើង ៥-២ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ នេះ​ជាការ​ប្រកួត​ការពារ​តំណែង​ជើងឯក​សម្រាប់​ត្បូងឃ្មុំ​។ ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕  
​ 

Tag:
 បាល់ទាត់​
  Hun Sen Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com