Nokia 5.3 មាន​កាមេរ៉ា​ក្រោយ​ដល់​ទៅ​៤​គ្រាប់ អេក្រង់​ធំ និង​តម្លៃ​មិនគួរ​ឲ្យ​ជឿ មាន​លក់​នៅ​កម្ពុជា​ហើយ ជាមួយ​ការ​ថែម​កាដូ​ដ៏​ស្រស់ស្អាត​
អត្ថបទពាណិជ្ជកម្ម
Nokia 5.3 មាន​កាមេរ៉ា​ក្រោយ​ដល់​ទៅ​៤​គ្រាប់ អេក្រង់​ធំ និង​តម្លៃ​មិនគួរ​ឲ្យ​ជឿ មាន​លក់​នៅ​កម្ពុជា​ហើយ ជាមួយ​ការ​ថែម​កាដូ​ដ៏​ស្រស់ស្អាត​
23, Jul 2020 , 10:57 am        
រូបភាព
ដោយ: ថ្មីៗ
Nokia 5.3 មាន​រូបរាង​ស្តើង ស្រស់ស្អាត ទាក់ទាញ និង​មានតម្លៃ​ត្រឹមតែ ១៦៥ ដុល្លា​អាមេរិក និង​មាន​ថែម​ជូន​ស្រោម​សុទ្ធ ០០៧ យ៉ាង​ស្រស់ស្អាត ពី​រោងចក្រ​មួយ​ផងដែរ​។ ផ្នែក​ខាងមុខ​នៃ Nokia 5.3 ត្រូវបាន​បំពាក់​នូវ​ទ្រនាប់​អេក្រង់ Gorilla Glass 3 ដែលមាន​រាង​ជា​តំណក់ទឹក​។ ទូរស័ព្ទ​នេះ បំពាក់​មកជា​មួយ អេក្រង់ IPS LCD ទំហំ 6.55 inches និង​អាច​បង្ហាញ​រូបភាព រហូតដល់ 720 x 1600-pixel ដែលមាន​កម្រិត​ដង់ស៊ីតេ 268 ppi​។ 



​កម្លាំង​ម៉ាស៊ីន​ទូរស័ព្ទ​ឆ្លាត​វៃ Nokia 5.3 មួយ​នេះ បាន​បំពាក់​មកជា​មួយ​បន្ទះ​ឈី​ប Qualcomm SM6125 Snapdragon 665, CPU (Octa-core (4x2.0 GHz Kryo 260 Gold & 4x1.8 GHz Kryo 260 Silver), GPU Adreno 610 និង​ប្រតិបត្តិការ​ដោយ​ប្រព័ន្ធ Android 10 ចេញពី​ប្រអប់​ស្រាប់ និង​ត្រៀម​អាចធ្វើ​បច្ចុប្បន្នភាព ទៅកាន់ Android 11 បាន​ផងដែរ​។  Nokia 5.3 មាន Ram 4GB ជាមួយ​អង្គ​ផ្ទុក​ទិន្នន័យ 64GB ឯណោះ​។​
 
​ងាក​មក​មើល​ផ្នែក Camera ទូរស័ព្ទ​នេះ បំពាក់​មក​ជាមួយនឹង Camera រហូតដល់​ទៅ ៤ គ្រាប់ នៅ​ផ្នែក​ខាងក្រោយ ដោយ​លេន​មេ​រប​ស់វា មាន​ទំហំ 13 MP, f/1.8 ជា​លេន​មេ​, 5MP, 13mm (ultrawide) សម្រាប់​ថត​ប្លង់​ទូលាយ​, 2 MP សម្រាប់​ប្រភេទ Macro លេន​, និង​មួយ​គ្រាប់​ទៀត ២MP សម្រាប់​លេន Depth sensor, និង​អាច​ថត​វីដេអូ​ដល់​កម្រិត [email protected] 30fps​។
កញ្ចប់ កាមេរ៉ា​ដែល Nokia បាន​បំពាក់​មកនេះ គឺ​ពិតជា​បានល្អ​មែនទែន នៅ​ទីកន្លែង​មិនសូវមាន​ពន្លឺ ជាមួយនឹង​មុខងារ Night Mode ដែល​បំពាក់​មកជា​ស្រាប់ លើ​ទូរ​សព្ទ​មួយ​នេះ​។​
​ចំណែកឯ Camera ខាងមុខ មាន​ទំហំ 8 MP, f/2.0 អាច​ថត​វីដេអូ​កម្រិត 1080p @30fps​។ និង មាន​ទំហំ​ថ្ម ៤០០០mAh អាច​ទ្រទ្រង់បាន​ដល់​ទៅ ២ ថ្ងៃ ឯណោះ​។​


 
​ពិសេស​ជាងនេះទៅទៀត ទូរស័ព្ទ​នេះ ក៏​អនុញ្ញាត​ឲ្យ​អ្នក​ដោះ​សោរ ដោយ​ការ​ស្កេ​ន​ក្រយៅដៃ​នៅ​ផ្នែក​ខាងក្រោយ និង​មុខងារ​ដោះ​សោរ ដោយ​ការ​ស្កេ​ន​ផ្ទៃមុខ​ផងដែរ​។ បន្ថែម​ពីនេះ នៅ​ផ្នែក​ខាងឆ្វេង​របស់​វា ក៏បាន​បំពាក់​នូវ​ប៊ូ​តុង Google Assistant ផងដែរ សម្រាប់​សម្រួល​ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ របស់លោក​អ្នក​។​
 
​គួរបញ្ជាក់​ផងដែរ​ថា Nokia គឺជា​ទូរ​សព្ទ​ដៃ​ដែល​ធ្វើការ​បានល្អ ទៅលើ​ការការពារ​សុវត្ថិភាព ដោយ Nokia អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ ធ្វើ​បច្ចុប្បន្នភាព​បានជា​រៀងរាល់ខែ​។ លោកអ្នក​អាច​រក​ជាវ​ទូរ​សព្ទ​ដៃ Nokia 5.3 បាន​តាម​បណ្ដា​ហាង​លក់​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន ទូទាំងប្រទេស​កម្ពុជា ហើយក៏​មាន​លក់​នៅតាម Smart shop BigPhone និង Bluetronic ដែរ​៕











(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 អាមេរិក​
  ចិន​
  ដូ​ណា​ល់ ត្រាំ​
  កុងស៊ុល
© រក្សាសិទ្ធិដោយ thmeythmey.com