អត្ថបទពាណិជ្ជកម្ម
ទិញ​ឡាន​ថ្មី​តែ ២​ម៉ឺន​ជាង​! លែង​ឈឺក្បាល​ជាមួយ​ឡាន​មួយ​ទឹក ដែលមាន​ប្រវត្តិ​មិន​ច្បាស់លាស់​
23, Jul 2020 , 11:52 am        
រូបភាព
​សព្វថ្ងៃនេះ​មាន​រថយន្ត​ជាច្រើន ដែល​កំពុង​ចរាចរណ៍​នៅលើ​ដង​វិថី​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនោះដែរ យើង​សង្កេតឃើញថា ភាគច្រើន​នៃ​រថយន្ត​ទាំងនោះ សុទ្ធសឹងតែ​ជា​រថយន្ត​មួយ​ទឹក ដែលមាន​ប្រភព​មកពី​ប្រទេស​អាមេរិក អឺរ៉ុប ជប៉ុន កូរ៉េ អារ៉ាប់​ជាដើម​។​ល​។ ជាក់ស្តែង អ្នកប្រើប្រាស់​រថយន្ត​មួយចំនួន ជ្រើសរើស​ជិះ​រថយន្ត​មួយ​ទឹក ដោយសារ​ពួកគាត់​យល់ឃើញថា រថយន្ត​មួយ​ទឹក​មានតម្លៃ​ធូរ​ថ្លៃ​ជាង​រថយន្ត​ថ្មី​។ ក៏ប៉ុន្តែ មុននឹង​យើង​សម្រេចចិត្ត​ទិញ​រថយន្ត​មួយ​ទឹក យកទៅ​ប្រើប្រាស់ យើង​ត្រូវ​ពិនិត្យមើល​ឲ្យ​បាន​ម៉ត់ចត់ សឹង​គ្រប់​ចំណុច  ព្រោះ​រថយន្ត​មួយ​ទឹក វា​អាចមាន​ការខូចខាត​នៅ​កន្លែង​ណាមួយ ដែល​យើង​មើលមិនឃើញ ហើយក៏​គ្មាន​ការធានា​ច្បាស់លាស់​ពី​ក្រុមហ៊ុន​ដែរ​។
 
​ការទិញ​រថយន្ត​មួយ​ទឹក ដែល​មិន​ស្គាល់​ប្រវត្តិ​ច្បាស់លាស់ អាច​ប្រឈមមុខ​នឹង​ហានិភ័យ​ផ្សេងៗ​ដូចជា រថយន្ត​កាត់ត ឬ​ស្ងោរ​ពណ៌ រថយន្ត​ធ្លាប់មាន​ប្រវត្តិ​បុក​ប៉ះ ឬ​ប្រវត្តិ​លិច​ទឹក និង​ជួបប្រទះ​នូវ​ការផ្លាស់ប្តូរ​គ្រឿងបន្លាស់​ក្លែងក្លាយ ដែល​គ្មាន​គុណភាព​ជាដើម​។ ហេតុនេះហើយ ទើប​ធ្វើអោយ​ប្រជាជន​មួយចំនួន​បាន​ងាក​មកប្រើប្រាស់​រថយន្ត​ថ្មី ដែល​ចេញពី​រោងចក្រ​ផ្ទាល់ ដើម្បី​កាត់បន្ថយ និង​ជៀសវាង​ហានិភ័យ​នានា ដែល​កើតឡើង​ជាយថាហេតុ​។ ការប្រើប្រាស់​រថយន្ត​ថ្មី ក៏បាន​ផ្តល់នូវ​សុវត្ថិភាព ទំនុកចិត្ត ការជឿជាក់ ផាសុកភាព ទទួលបាន​ការថែទាំ និង​ការធានា​ផ្ទាល់​ពី​រោងចក្រ​ផងដែរ​។  
 
 ទន្ទឹមនឹង​នេះដែរ ទីផ្សារ​រថយន្ត​ថ្មី​ក្នុងប្រទេស​កម្ពុជា ក៏​កំពុងមាន​សន្ទុះ​កើនឡើង គួរអោយកត់សម្គាល់ ក្នុងនោះ​រថយន្ត SUV ខ្នាតតូច​មួយ​ប្រភេទ​គឺ Ford Ecosport កំពុង​ចរាចរណ៍​យ៉ាងច្រើន​កុះករ នៅ​កម្ពុជា​។ រថយន្ត​នេះ ត្រូវបាន​នាំចូល និង​ចែកចាយ​ផ្តាច់មុខ ដោយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​។​
 រថយន្ត Ford Ecosport មានតម្លៃ​ត្រឹមតែ 29,900​ដុល្លារ តែប៉ុណ្ណោះ បូករួម​ជាមួយ​ការធានា​ផ្ទាល់ ពី​រោងចក្រ​រយៈពេល 3​ឆ្នាំ ឬ 100,000​គីឡូម៉ែត្រ ព្រមទាំង​មាន​គ្រឿងបន្លាស់ សម្រាប់​ជួសជុល​យ៉ាង​សម្បូរបែប ហើយ​មានតម្លៃ​ធូរ​ថ្លៃ និង​អាច​ស្វែង​រកបាន​នៅ​គ្រប់​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត Ford ទូទាំងប្រទេស​។​ជាពិសេស មាន​សេវា​ជួសជុល​រថយន្ត​ចល័ត ២៤​ម៉ោង ទូទាំងប្រទេស សេវា​យក​រថយន្ត​ចាស់ មក​ផ្លាស់ប្តូរ​រថយន្ត​ថ្មី (Trade-In Service) និង​សេវា​បង់​រំលស់​គ្រប់​ខេត្ត​ក្រុង ប្រកបដោយ​ទំនុកចិត្ត​។​
 
​រថយន្ត Ford Ecosport មាន​7​ពណ៌​សម្រាប់​ជ្រើសរើស រួមមាន​ពណ៌​ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ប្រផេះ និង​ទឹកក្រូច​ក្រ​ម៉ៅ​។ រថយន្ត​នេះ បាន​បំពាក់​មកជា​មួយ​នូវ​ម៉ាស៊ីន​សាំង ប្រភេទ Ecoboost 1.0L ជំនាន់​ថ្មី​ដែលមាន​កម្លាំង​សេស 125HP កម្លាំង​រមួល​170 Nm មាន​កម្លាំង​ខ្លាំង​ស៊ីប្រេង​តិច ដែល​អាចជួយ​លោកអ្នក​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ ដូចជា​ការបើកបរ​លើ​ផ្លូវ​រាបស្មើ​ក្នុង​ទីក្រុង ផ្លូវជាតិ ផ្លូវ​តាម​ស្រុកស្រែ​ចម្ការ និង​ផ្លូវ​ដែលមាន​ឧបសគ្គ​។ ម្យ៉ាងវិញទៀត លោកអ្នក​ចំណាយ​ត្រឹមតែ ១៦​ម៉ឺន​រៀល​ប៉ុណ្ណោះ សម្រាប់​ពន្ធ​ផ្លូវ​ប្រចាំឆ្នាំ​។​
 
​រីឯ​ការ​រចនា​ផ្នែក​ខាងក្រៅ មាន​ភាព​ទាក់ទាញ​និង​ស៊ី​វិ​ល័យ ផ្នែក​ខាងមុខ​ត្រូវបាន​រចនា​ថ្មី ស្រស់ស្អាត​ទំនើប​ទាន់សម័យ ចង្កៀង​ភ្លឺ​ច្បាស់​ល្អ ជាមួយ​ភ្លើង LED បំភ្លឺ​នៅពេល​ថ្ងៃ ផ្លិត​ទឹកអូ​តូ ផ្នែក​ខាងក្នុង​រចនា​ម៉ូដ​ថ្មី​សន្លាង ធំ​ទូលាយ​ប្រកបដោយ​ផាសុកភាព ជាមួយនឹង​កៅអី​ស្បែក ទំនើប​ទាន់សម័យ​។ មិនតែប៉ុណ្ណោះ កៅអី​ជួរ​ទី​២ អាច​បត់​បាន ងាយស្រួល​ផ្ទុក​សម្ភារៈ​បាន​កាន់តែច្រើន​។ 
 
​រថយន្ត Ford Ecosport ក៏បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ដ៏​ទំនើប​ដូចជា ចុច​បញ្ឆេះ​រថយន្ត និង​ប្រព័ន្ធ​សោរ​ឆ្លាត​វៃ ចង្កូត​បូម​អេឡិចត្រូនិក (EPAS) ធូរ​ងាយស្រួល​បើកបរ បច្ចេកវិទ្យា SYNC 3 ជំនាន់​ថ្មី ដែល​អាច​ភ្ជាប់ Apple Car Play បាន​យ៉ាង​ងាយស្រួល និង​អេក្រង់ Touchscreen 8 អ៊ី​ញ ហ្វា​កូដ​អូ​តូ សេន​សឺ​មុខក្រោយ​៨​គ្រាប់ សម្រាប់​ជំនួយ​ចូល​ចត កាមេរ៉ា​ក្រោយ​ជំនួយ​ចូល​ចត អាច zoom បាន​។ រថយន្ត​នេះ បំពាក់​នូវ​ពោង​សុវត្ថិភាព ជុំវិញ​រថយន្ត​ចំនួន​៧ ប្រព័ន្ធគ្រប់គ្រង​សីតុណ្ហភាព ដោយ​ស្វ័យប្រវត្តិ ប្រព័ន្ធ​ហ្វ្រាំង ABS និង​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​លើផ្លូវ​កោង​និង​រអិល និង​មាន​កន្លែង​ដាក់​ឥ​វ៉ាន់​២៥​កន្លែង ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com