អត្ថបទពាណិជ្ជកម្ម
ផ្សារ​ទំនើប K MALL របស់​ក្រុមហ៊ុន Urbanland នឹង​បើក​ដំណើរការ នៅ​ឆ្នាំ​២០២១​ខាងមុខ​
23, Jul 2020 , 2:21 pm        
រូបភាព
ដំណាក់កាលទី ១ របស់  KMH Park ជាគ្រោងការណ៍មួយដែលរួមបញ្ចូលការរស់នៅ ការធ្វើការ និងការកម្សាន្ត បែបសហគមន៍ដ៏មមាញឹកមួយនៅទីក្រុងភ្នំពេញ។
ដំណាក់កាលទី ១ របស់ KMH Park ជាគ្រោងការណ៍មួយដែលរួមបញ្ចូលការរស់នៅ ការធ្វើការ និងការកម្សាន្ត បែបសហគមន៍ដ៏មមាញឹកមួយនៅទីក្រុងភ្នំពេញ។
ដោយ: ថ្មីៗ
K Mall ជា​ផ្សារ​ទំនើប​ដ៏​ថ្មី​មួយ ស្ថិតនៅលើ​មហាវិថី វេ​ង ស្រេង ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Urbanland​។ ផ្សារ​ទំនើប​នេះ នឹង​បើក​ជូន​សាធារណជន​ជា​លើកដំបូង នៅ​ឆ្នាំ ២០២១​ខាងមុខនេះ​។ K Mall មាន​ជាង ៤០ ហាង ដែល​ត្រៀមខ្លួន​ស្វាគមន៍​អតិថិជន រួមមាន​ហាង​ទំនិញ និង​ហាង​អាហារ​ធំៗ​ទាំង នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក ដោយ​ផ្ដល់ជូន​អតិថិជន​នូវ​ជម្រើស​ដ៏​សម្បូរបែប​។
 
​ផ្សារ​ទំនើប K Mall ផ្តល់នូវ​បរិយាកាស​ដ៏​ល្អឥតខ្ចោះ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន និង ផ្គត់ផ្គង់​នូវ​ទំនិញ​ជាច្រើន​មុខ ដែល​ពិបាក​ស្វែងរក​នៅក្នុង​តំបន់​ដ៏​មមាញឹក​មួយ​នេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ចំណុច​ពិសេស នៃ​ទីតាំង​របស់ K Mall គឺមាន​ភាពងាយស្រួល​ក្នុងការ​ស្វែងរក មិន​ថា​អតិថិជន​ធ្វើដំណើរ ពី​តំបន់​ណាមួយ​ឡើយ​។ ជាពិសេស​ថែមទាំង​ជួយ​សម្រួល​មធ្យោបាយ​ធ្វើដំណើរ និង​បំពេញ​រាល់​តម្រូវការ​ប្រចាំថ្ងៃ របស់​ប្រជាជន​ដែល​រស់នៅ​ក្បែរៗ​នោះ​ផ្ទាល់​តែម្ដង​។ 
 
​បច្ចុប្បន្ន ផ្សារ​ទំនើប K Mall ទទួលបាន​ការជួល​ជាង ៥០% ហើយ​
 
​អតិថិជន នឹង​ត្រេកអរ​ក្នុង​ការដើរ​ទិញ​ទំនិញ​ដ៏​សម្បូរបែប ទាំង ៣​ជាន់ ក្នុង​ផ្សារ​ទំនើប K Mall  រួមមាន​ហាង​ល្បីៗ​ក្នុងស្រុក​ដូចជា ផ្សារ​ទំនើប ឡាក់​គី (Lucky Supermarket) ហាង​សម្លៀកបំពាក់ ហ្សិ​ន​ដូ (Zando) និង​ហាង​ស្បែកជើង ណា​តា (Nata Footwear) ដែល​សុទ្ធសឹង​ជា​ហាង​យីហោ​ធំៗ ដែលមាន​វត្តមាន​ដំបូង​គេ​នៅ​មហាវិថី វេ​ង ស្រេង​។ K Mall មិន​ត្រឹមតែ​ជា​ផ្សា​រទិញ​អីវ៉ាន់​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​កន្លែង​សម្រាប់​លម្ហែកាយ​ផងដែរ​។ អតិថិជន​ដែល​និយម​ញ៉ាំ​កាហ្វេ នឹង​រីករាយ​ជាមួយ​វត្តមាន ប្រោ​ន (Brown Coffee) ព្រោះ​ហាង​កាហ្វេ​ក្នុងស្រុក ដែល​ទទួលបាន​គាំទ្រ​យ៉ាង​ពេញទំហឹង​នេះ គ្រោង​បើកសម្ពោធ​សាខា​ថ្មី​បំផុត​របស់ខ្លួន នៅ​ច្រកចូល​នៃ​ផ្សារ​នេះ ផ្ទាល់​តែម្ដង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ឡាក់​គី​បឺ​ហ្គឺ​រ ( Lucky Burger) ក៏​នឹង​ត្រៀមខ្លួន ក្នុងការ​បម្រើ​ជូន​នូវ​បឺ​ហ្គឺ​រ ដែលមាន​រសជាតិ​ឆ្ងាញ់​ជាប់ចិត្ត ជូន​ដល់​អតិថិជន​ផងដែរ​។ សម្រាប់​អ្នក​ចូលចិត្ត​ទស្សនា​ខ្សែភាពយន្ត ក៏​អាច​អញ្ជើញ​ទៅ​ទស្សនា​ភាពយន្ត​ខ្នាត​ធំ​ចុងក្រោយបង្អស់ នៅ​រោងភាពយន្ត លេ​ជេន (Legend Cinema) ដោយ​រួមមាន​ទាំង Premium Hall និង Kids’ Hall​។​
 
​លោក កាំ​ង ហុក នាយក​គ្រប់គ្រង​ក្រុមហ៊ុន Urbanland Asia Investment Co. , Ltd បាន​មានប្រសាសន៍ថា​៖ “​ផ្សារ​ទំនើប K Mall បានសម្រេច​ការ​កក់​ជួល​ទីតាំង បាន​ជាង ៥០%​ហើយ​។  យើង​រំពឹងថា នឹងមាន​ការជួល​បន្ថែ​ម​ទៀត នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ​។ យើង​ជឿថា​ចក្ខុវិស័យ និង​ទីតាំង​ដ៏​មាន​សក្ដានុពល របស់ K Mall ជា​កត្តា​មួយ ដែល​ជំរុញ​ឲ្យ​មានការ​គាំទ្រ ពី​ដៃគូ​អាជីវកម្ម​របស់​យើង​” ។​
​លោក​បាន​បន្តទៀតថា​៖ “​ការ​រចនា​ផ្ទៃ​ខាងក្នុង​ផ្សារ​ទំនើប​នេះ គឺ​ផ្ដើមចេញពី​ការគិតគូរ​យ៉ាង​ល្អិតល្អន់​បំផុត ក្នុង​គោលបំណង​ផ្ដល់ជូន​នូវ​បទពិសោធន៍​ថ្មី​សន្លាង ដល់​អតិថិជន ដែល​មក​ទស្សនា​កម្សាន្ត នៅ​ផ្សារ​ទំនើប​។ យើង​សង្ឃឹមថា អតិថិជន​នឹង​ពេញចិត្ត នូវ​ការ​បំផុសគំនិត​បែប​ស្ថាបត្យកម្ម​ទំនើប នៅ​ផ្នែក​ខាងក្រៅ ព្រមទាំង​មាន​ហាង​អាជីវកម្ម​ចម្រុះ​នៅ​ផ្នែក​ខាងក្នុង ដែល​ត្រៀមខ្លួន​បម្រើសេវា​កម្ម និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុងស្រុក ផ្ទាល់​តែម្ដង​”​។​
 
K Mall នឹង​បើក​ដំណើរការ​ជា​សាធារណៈ នៅ​ឆ្នាំ​២០២១​នេះ ហើយ​យើង​ត្រៀមខ្លួន​ក្នុងការ​ស្វាគមន៍​អតិថិជន គ្រប់​ជាតិ​សាសន៍​។ 
 
KMH Park គឺជា​ផែនការ​ធំថ្មី​បែប​សហគមន៍​
 
​ផ្សារ​ទំនើប K Mall ស្ថិតនៅតាម​បណ្តោយ​មហាវិថី វេ​ង ស្រេង ដោយ​ធ្វើដំណើរ​ប្រមាណ ៥​នាទី​ប៉ុណ្ណោះ ពី​ផ្លូវបំបែក​ស្ទឹងមានជ័យ និង​ពី​រង្វង់​មូល​ចោមចៅ​។ ផ្សារ​ទំនើប K Mall គឺជា​ផ្នែក​មួយ​នៃ KMH Park ដែលជា​ផែនការ​អភិវឌ្ឍ​ថ្មី​មួយ របស់​ក្រុមហ៊ុន Urbanland ជា​សមាជិក​មួយ របស់​សម្ព័ន្ធ​ក្រុមហ៊ុន ISI GROUP ។ ក្នុងដំណាក់កាល​ទី​១ គម្រោង​អភិវឌ្ឍ​លើ​ទំហំ​ដី ៦​ហិកតា នេះ​រួមមាន ផ្ទះ​អាជីវកម្ម​ទំនើប​ចំនួន ៤០​ខ្នង ផ្សារ​ទំនើប K Mall កម្ពស់ ៣ ជាន់ អគារ​ការិយាល័យ​កម្ពស់ ៩​ជាន់ តារាង​បាល់ទាត់ និង​សួន​លម្ហែកាយ​។ គម្រោង​នេះ​ផ្តល់ជូន​ប្រជាពលរដ្ឋ​កម្ពុជា គ្រប់រូប​នូវ​កន្លែង​មួយ​ដែល​ពួកគាត់ អាច​រស់នៅ​ក៏បាន ធ្វើការ​ក៏បាន និង​លម្ហែកាយ​ក៏បាន ជា​លក្ខណៈ​សហគមន៍​ចម្រុះ​មួយ ដែលជា​បណ្ដុំ​នៃ​លំនៅឋាន ការិយាល័យ​ពាណិជ្ជកម្ម កន្លែង​លក់ដូរ និង​សួន​លម្ហែកាយ​ធម្មជាតិ ក្នុង​ផែនការ​អភិវឌ្ឍ​ចម្រុះ​ដ៏​ទូលំទូលាយ​មួយ​។
 
ទិដ្ឋភាពផ្សារទំនើប K Mall និង ទីធ្លាថ្មើរជើងយ៉ាងធំទូលាយ ដែលជាចំណុចពិសេសនៃ KMH Park នៅតំបន់វេងស្រេង។ 
 
​ផ្សារ​ទំនើប K Mall មាន​ទីតាំង​ទល់មុខ ផ្ទះ​អាជីវកម្ម​ទំនើប​ចំនួន ៤០​ខ្នង និង អគារ​ការិយាល័យ​ដែលជា​ច្រក​ធំ​ចូល KMH Park តែម្តង​។ K Mall មាន​កន្លែង​សម្រាប់​ជួល​សរុប ១២ ០០០​ម៉ែត្រការ៉េ ដែល​ក្នុងនោះ​រួមមាន រោងភាពយន្ត ផ្សារ​ទំនិញ​ប្រចាំថ្ងៃ ព្រមទាំង​មាន​ភោជនីយដ្ឋាន និង​ហាង​លក់​សម្ភារ​ប្រើប្រាស់​ជាង​៤០ កន្លែង​ទៀត​។ K Mall ក៏មាន​នូវ​ទីធ្លា​សាធារណៈ​ធំ​ទូលាយ និង​បើកចំហ ដែល​ស័ក្ដិសម​សម្រាប់​ការរៀបចំ​កម្មវិធី​នានា ជាពិសេស នាពេល​បុណ្យទាន ការលក់​ចុង​សប្តាហ៍ និង​ពិធី​ជួបជុំ​នានាៗ​។ ការ​រចនា​បែប​សហ​សម័យនេះ គឺ​ពិតជា​ផ្ដល់​ភាពងាយស្រួល​យ៉ាងខ្លាំង ក្នុង​ការរៀបចំ​កម្មវិធី​នានា​។ ជាពិសេស K Mall បានរួម​បញ្ចូល​គ្នា​ទាំង​សិល្បៈ និង​វប្បធម៌​នៅក្នុង​ផ្សារ​របស់ខ្លួន ដើម្បីឱ្យ​ក្លាយទៅជា​ទិសដៅ​ដ៏​ពេញនិយម​មួយ សម្រាប់​ការតាំងពិព័រណ៍ ការ​បញ្ចាំងភាពយន្ត​ជា​សាធារណៈ និង​ការប្រគំ​តន្ត្រី​ខ្នាតតូច បាន​គ្រប់​រដូវ​កាល​។ K Mall មាន​ទីធ្លា​ចំណត ដែល​អាច​ផ្ទុក​ម៉ូតូ​ចំនួន ៧០០​គ្រឿង និង​រថយន្ត ៣០០​គ្រឿង ដែល​ជួយ​បង្កើន​ផាសុកភាព និង​ភាពងាយស្រួល​ដល់​អតិថិ​ជន ដែល​មកលេង​កម្សាន្ត និង​ទស្សនា​។​
 
៨០% នៃ​ផ្ទះ​អាជីវកម្ម​ចំនួន​៤០​ខ្នង ត្រូវបាន​កក់​
 
KMH Park មានផ្ទះ​អាជីវកម្ម​ទំនើប​ចំនួន ៤០​ខ្នង ដែល​ត្រូវបាន​សាង់សង់ឡើង ដើម្បី​បំពេញតម្រូវការ សម្រាប់​ការប្រកប​អាជីវកម្ម និង​សម្រាប់​ជា​លំនៅឋាន​។ ផ្ទះ​អាជីវកម្ម​ទាំងនេះ មាន​ចិញ្ចើមផ្លូវ​មុខផ្ទះ​ប្រវែង ៥​ម៉ែត្រ ដើម្បី​ផ្ដល់​ភាពងាយស្រួល ដល់​អ្នក​ថ្មើរជើង ព្រមទាំង​មាន​ទីធ្លា​ចំណត​ប្រវែង ៥​ម៉ែត្រ បន្ថែម​ពីលើ​។ ផ្ទះ​ដែលមាន​ទំហំ ៥.២ ម x ២១ ម នេះ មាន​លក្ខណៈពិសេស​ត្រង់​ដំបូល​ថ្លា ដែល​អាច​ឲ្យ​ពន្លឺ​ថ្ងៃ​ចូល​គ្រប់គ្រាន់ តាំងពី​លើផ្ទះ​រហូតដល់​ជាន់​ទី​១ ហើយ​ក្នុង​ផ្ទះមួយ​ខ្នងៗ សុទ្ធ​មាន​បង្អួច​ចំហៀង ដែល​បែរមុខ​ទៅរក​ផ្លូវធំ​។​
 
​ផ្ទះ​អាជីវកម្ម​ទំនើប ៤០​ខ្នង​នេះ សាងសង់​ជិត​រួចរាល់​ហើយ ដោយ​ចំនួន​៨០% ត្រូវបាន​កក់​ទិញ​រួចជាស្រេច តែ​ក៏​នៅមាន​ប៉ុន្មាន​ខ្នង​ចុងក្រោយ​ផងដែរ​។ ការសាងសង់ មាន​លក្ខណៈ​ឆាប់រហ័ស ដែល​អាច​ឲ្យ​ម្ចាស់​លំនៅឋាន រើ​ចូល​បាន​នា​ដើមឆ្នាំ ២០២១​នេះ​។ នៅសល់​ត្រឹម ៨​ខ្នង ទៀត​ប៉ុណ្ណោះ​។  រួសរាន់​ឡើង ប្រសិនបើ​លោកអ្នក​ចង់​ក្លាយជា​ម្ចាស់ផ្ទះ​អាជីវកម្ម​ទំនើប​ទាំងនេះ​។​
 
-​សម្រាប់​ការ​កក់​ទិញ និង​ត្រួតពិនិត្យ​ដំណើរការ​សាងសង់​ផ្ទះ​អាជីវកម្ម សូម​ទាក់ទង​មកកាន់​លេខ​ទូរ​សព្ទ​៖ 078 888 580 / 012 444 371 ឬ​ចូលទៅ​កាន់​គេហទំព័រ​៖ https://urbanlandasia.com/projects/kmh-park​។​
 
-​សម្រាប់​ការ​កក់​ទីតាំង​ជួល នៅក្នុង​ផ្សារ​ទំនើប K Mall សូម​ទាក់ទង​មកកាន់ លេខ​ទូរ​សព្ទ​៖ 099 888 596 ឬ អ៊ី​ម៉ែ​ល​៖ [email protected] ឬ​ចូលទៅ​កាន់​គេហទំព័រ​៖ https://urbanlandasia.com/projects/k-mall ។​


មានទីតាំងនៅទល់មុខផ្សារទំនើប  K Mall ផ្ទះអាជីវកម្មទំនើបទាំង ៤០ខ្នង នេះត្រូវបានសាងសង់ឡើង ក្នុងបំណងដើម្បីឲ្យអ្នករស់នៅ និងប្រកបរបរនៅទីនោះទទួលបាននូវភាពអ៊ូអរ ចេញពីផ្សារទំនើប  K Mall ផ្ទាល់តែម្ដង។


ផ្ទះអាជីវកម្មទំនើបដែលទំហំ ៥.២ ម x ២១ ម ទាំងនេះ គឺពិសេសត្រង់ដំបូលដែលមានលក្ខណៈបើកចំហ អាចឲ្យពន្លឺថ្ងៃចូលគ្រប់គ្រាន់តាំងពីលើផ្ទះរហូតដល់ជាន់ទី១ ហើយក្នុងផ្ទះមួយខ្នងៗសុទ្ធមានបង្អួចចំហៀងដែលបែរមុខទៅរកផ្លូវធំ។


ចិញ្ចើមផ្លូវដែលមានប្រវែង ៥ ម៉ែត្រ ទីធ្លាចំណតធំទូលាយ និងដើមឈើជាប់ផ្លូវសុទ្ធតែជាចំណុចសំខាន់នៃ KMH Park។


ការផ្ដិតយកទិដ្ឋភាពពីខាងលើនៃ KMH Park  បង្ហាញពីដំណើរការសាងសង់ដំណាក់កាលទី ១ ដែលមានផ្ទះអាជីវកម្មចំនួន ៤០ ខ្នង និងអគារការិយាល័យ(ខាងឆ្វេង) និងផ្សារទំនើបK Mall (ខាងស្តាំ) ដែលនឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំក្រោយ។ 
 
​អំពី​ផ្សារ​ទំនើប K Mall
 
​ផ្សារ​ទំនើប K Mall ដែលមាន​ទីតាំង​នៅតាម​បណ្ដោយ​មហាវិថី វេ​ង ស្រេង មាន​ចម្ងាយ​ប្រមាណ​៥​នាទី​ប៉ុណ្ណោះ ពី​ផ្លូវបំបែក​ស្ទឹងមានជ័យ និង​រង្វង់​មូល​ចោមចៅ​។ ដើម្បី​ឲ្យ​កាន់តែ​ងាយស្រួល អតិថិជន​ក៏​អាចធ្វើ​ដំណើរ ពី​ផ្លូវជាតិ​លេខ ៣ និង​មហាវិថី ហ៊ុនសែន (​ផ្លូវ ៦០​ម៉ែត្រ​) បាន​ផងដែរ​។  K Mall មាន​កន្លែង​សម្រាប់​ជួល ១២ ០០០ ម៉ែត្រការ៉េ ដែល​លាតសន្ធឹង​លើ​កម្ពស់​បី​ជាន់ ហើយ K Mall នេះ នឹង​បង្កើន​ភាពរស់រវើក​យ៉ាង​សម្បូរបែប ដោយ​រួមបញ្ចូល​នូវ​អាហារ និង​ភេសជ្ជៈ​ចម្រុះ​ជាច្រើន​មុខ ភាពងាយស្រួល​ក្នុង​ការដើរ​ទិញ​អីវ៉ាន់​ប្រចាំថ្ងៃ ការកម្សាន្ត ការបង្ហាញ​សម្លៀកបំពាក់ និង​ស្បែកជើង​ជាច្រើន​ម៉ូដ ដែល​ធ្វើឱ្យ K Mall ក្លាយជា​ទិសដៅ​មួយ សម្រាប់​បំពេញ​រាល់​តម្រូវការ​ប្រចាំថ្ងៃ​របស់​អតិថិជន ដែល​រស់នៅក្នុង​តំបន់ វេ​ង​ស្រេង​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com