ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ទប់ស្កាត់​បញ្ហា​ស្ងួត ហើម ឬ​រមាស់​ក្នុង​បំពង់ក ជាមួយ​គន្លឹះ​ងាយៗ​ទាំងនេះ​
23, Jul 2020 , 8:59 pm        
រូបភាព
​ចង់​ទប់ស្កាត់​អា​ការៈឈឺ​បំពង​ក​មិនមែនជា​រឿង​ពិបាក​ឡើយ​! គួរ​ធ្វើ​បែបណា​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដើម្បី​រក្សា​សុខភាព​បំពង់ក​ល្អប្រសើរ ៖

 
១. ការពារ​បំពង់ក​ពី​សីតុណ្ហភាព​ទាប​
 
​នៅពេល​អាកាសធាតុ​ប្រែជា​ចុះ​ត្រជាក់ ឬ​ចាប់ផ្ដើម​ធ្លាក់​ខ្យល់ នោះ​អ្នក​គួរ​ចាប់ផ្ដើម​ប្រើប្រាស់​កន្សែង​បង់ក​ដើម្បី​ការពារ​បំពង់​ការ​ពី​ភាព​ត្រជាក់​។​
 
២. ធ្វើការ​សម្អាត​ច្រាស​ដុសធ្មេញ​ឱ្យបាន​ស្អាត​ត្រឹមត្រូវ​ជាប្រចាំ​
 
​មួយ​ក្នុងចំណោម​មូលហេតុ​ទូទៅ​បំផុត​នៃ​ការឆ្លង​មេរោគ​ក្នុង​បំពង់ក គឺ​អ្វីដែល​អ្នកប្រើប្រាស់​សម្រាប់​សម្អាត​ក្នុង​មាត់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​មុននឹង​ប្រើប្រាស់​ច្រាស​ដុសធ្មេញ​នៅពេល​ព្រឹក ចូរ​ជ្រលក់​ត្រាំ​វា​ក្នុង​ទឹក​ក្ដៅ ១​កែវ​ដែល​លាយ​អំបិល ១ ស្លាបព្រា​បាយ​
​ឱ្យបាន ១ នាទី​សិន​។​
 
៣. ខ្ពុរមាត់​ជាមួយ​ទឹកអំបិល​ក្ដៅ​ឧណ្ហៗ​
 
​នៅក្រោយពេល​ដុស​សម្អាត​ធ្មេញ​មុន​ចូល​គេង ចូរ​កុំ​ភ្លេច​ខ្ពុរ​សម្អាត​មាត់​ជាមួយ​ទឹកអំបិល​ក្ដៅ​ឧណ្ហៗ​សិន បន្ទាប់មក​សឹម​ប្រើប្រាស់​ទឹក​ខ្ពុរមាត់​។ វិធី​នេះ​អាចជួយ​ទប់ស្កាត់​អា​ការៈឈឺ​បំពង់ក​បាន​យ៉ាង​ប្រសើរ​។ ក្នុងករណី​អ្នក​កំពុង​ឈឺបំពង់ក​ស្រាប់​នោះ ចូរ​ព្យាយាម​ខ្ពុរមាត់​ជាមួយ​ទឹកអំបិល​ក្ដៅ​ឧណ្ហៗ​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។​
 
៤. ចៀសវាង​ប្រើប្រាស់​កែវ ឬ​ដប​ទឹក​រួមជាមួយ​អ្នកដទៃ​
 
​ការប្រើប្រាស់​កែវ ពែង ឬ​ដប​ទឹក​រួមជាមួយ​នរណាម្នាក់​ដែល​កំពុង​ឈឺបំពង់ក ឬ​ឆ្លង​មេរោគ​ក្នុង​បំពង់ក​ងាយ​នឹង​ធ្វើឱ្យ​បំពង់ក​អ្នក​ឆ្លង​វីរុស​បាក់តេរី​នោះដែរ​ណាស់​។ ពិសេស​ប្រសិនបើ​អ្នកមាន​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ខ្សោយ​។​
 
៥. ទទួលទាន​តែ​ខ្ញី​លាយ​ទឹកឃ្មុំ​
 
​ខ្ញី​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​ទប់ស្កាត់​និង​សូម្បីតែ​ព្យាបាល​បំពង់ក​ដែល​កំពុង​ឈឺ​។ ការ​ក្រេប​តែ​ខ្ញី​លាយ​ទឹកឃ្មុំ​អាចជួយ​ការពារ​បំពង់ក ព្រមទាំង​ទប់ទល់​រោគសញ្ញា​ផ្សេងៗ​នៃ​បញ្ហា​ឈឺបំពង់ក​បាន​យ៉ាង​ប្រសើរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com