អត្ថបទពាណិជ្ជកម្ម
សែ​ល​កាត ផ្តល់ជូន​កាដូ​នៅ​ចុង​សប្តាហ៍​នេះ​ឥតគិតថ្លៃ ដល់​អតិថិជន របស់​គម្រោង 4U ទាំងអស់​
23, Jul 2020 , 3:33 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2020៖ សែ​ល​កាត ដែលជា​ក្រុមហ៊ុន​បណ្តាញទូរស័ព្ទ​ចល័ត ជា​មោទកភាព​របស់​ជាតិខ្មែរ បានប្រកាស​ក្នុងថ្ងៃនេះ នូវ​ការផ្តល់​កាដូ​ចុង​សប្តាហ៍​ឥតគិតថ្លៃ ជា​ទិន្នន័យ​អ៊ីនធឺណិត នាទី​សម្រាប់​តេ​ចេញ និង​សារ ជូន​ដល់​អតិថិជន ដែល​កំពុង​ប្រើប្រាស់ Cellcard 4U ទាំងអស់​។​
 
​ការផ្តល់ជូន​ពិសេស​នេះ គឺជា​កាដូ​ដើម្បី​លើកទឹកចិត្ត​ដល់​អតិថិជន និង​ដើម្បី​តបស្នង​ជូន​ដល់​សហគមន៍​មូលដ្ឋាន ដែល​កំពុង​ត្រូវការ​ការគាំទ្រ​បន្ថែម នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគាត់ នាពេល​បច្ចុប្បន្ននេះ​។​
 
​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ខាងមុខនេះ (​ទី​25 និង​ទី​26 ខែកក្កដា​) អតិថិជន​កំពុង​ប្រើប្រាស់​គម្រោង 4U ទាំងអស់ ដែល​បញ្ចូល​លេខ​កូដ​ធម្មតា *5050# នឹង​ទទួលបាន​កាដូ​ដោយ​ស្វ័យប្រវត្តិ ជា​ទិន្នន័យ​អ៊ីនធឺណិត ចំនួន 2GB  នាទី​សម្រាប់​តេ​ចេញ និង​ផ្ញើ​សារ​ក្នុង​ប្រព័ន្ធ​ដោយ​ឥត​កំណត់​។ អតិថិជន​ប្រើប្រាស់​គម្រោង Cellcard 4U  ទាំងអស់ នឹង​អាច​ទទួលបាន​កាដូ​នេះ ដរាបណា​ពួកគាត់ នៅតែ​ជា​អតិថិជន​សកម្ម​របស់​គម្រោង​មួយ​នេះ​។ 
 
​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ ក្រុមហ៊ុន សែ​ល​កាត បានឱ្យដឹងថា គម្រោង 4U ដែល​ផ្តល់នូវ​អត្ថប្រយោជន៍​ពិសេស ដូចជា​ការឱ្យ​យក​ទិន្នន័យ​នៅសល់​ទៅ​បូក​បញ្ចូល​ក្នុង​គម្រោង​បន្ទាប់ និង​ការទទួលបាន​សប្តាហ៍​ទី 4 ដោយ​ឥតគិតថ្លៃ សម្រាប់​គម្រោង 5,000​រៀល កំពុង​ទទួល​បានការ​គាំទ្រ​យ៉ាងខ្លាំង ពី​សំណាក់​អតិថិជន​គ្រប់​វ័យ​នៅ​ទូទាំងប្រទេស​កម្ពុជា​។ លោក អៀន វ៉ាត​សុន បន្ថែមថា​៖«​តាមរយៈ ការសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញថា ការប្រើប្រាស់​ទិន្នន័យ​ប្រចាំ​ថ្ងៃជា​មធ្យម កំពុងតែ​មានការ​កើនឡើង​ខ្លាំង ស្រប​ពេលដែល​ពលរដ្ឋ​ខ្មែរ​យើង បាន​ចំណាយពេល​កំសាន្ត​អារម្មណ៍​និង​សិក្សា​តាម​អន​ឡាញ កាន់តែ​ច្រើនឡើងៗ​។ តាមរយៈ​ការផ្តល់ជូន​កាដូ​ចុង​សប្តាហ៍​ដោយ​ឥតគិតថ្លៃ យើង​ចង់ឱ្យ​អ្នកប្រើប្រាស់ ទាំង​ក្មេង​និង​ចាស់ កាន់តែ​ច្រើនឡើង ទទួលបាន​បទពិសោធ​ន៍​ប្រើប្រាស់​អ៊ីនធឺណិត ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់ របស់​បណ្តាញទូរស័ព្ទ​ចល័ត សែ​ល​កាត ក៏ដូចជា​រីករាយ​ជាមួយ​ការកម្សាន្ត​តាម​អន​ឡាញ ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​ពួកគាត់​»​។​
 
​លោក វ៉ាត​សុន បាន​ថ្លែង​ទៀតថា ការផ្តល់ជូន​កាដូ​ដ៏​គាប់ចិត្ត ជា​ទិន្នន័យ​អ៊ីនធឺណិត ចំនួន 2GB នេះ នឹង​ជួយ​អតិថិជន​ឱ្យ​រីករាយ​ជាមួយ ការចូល​ទស្សនា​គេហទំព័រ ទស្សនា​ខ្សែភាពយន្ត និង​ស្តាប់​តន្ត្រី ប្រើប្រាស់​បណ្តាញ​សង្គម លេង​ហ្គេម សិក្សា​តាម​អន​ឡាញ និង​ការសន្ទនា​ជា​វីដេអូ​ជាមួយ​ក្រុមគ្រួសារ​និ ង​មិត្តភក្តិ បាន​យ៉ាង​រលូន​បំផុត​។​
 
​ការផ្តល់ជូន​កាដូ​ចុង​សប្តាហ៍​ដោយ​ឥតគិតថ្លៃ​នេះ ត្រូវ​បានរៀបចំ​ធ្វើឡើង បន្ទាប់ពី​ក្រុមហ៊ុន សែ​ល​កាត បាន​បើក​ដំណើរការ កម្មវិធី​ផ្តល់ជូន​ពិសេស សម្រាប់​ថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ ដែល​កំពុង​ផ្សព្វផ្សាយ​យ៉ាងសកម្ម នៅតាម​បណ្តា​ផ្សារ​ទំនើប ឡាក់​គី ក្នុង​រាជធានី​ភ្នំពេញ​។ កម្មវិធី​ផ្តល់ជូន​ពិសេស​នេះ ត្រូវបាន​រៀបចំឡើង ក្នុង​បំណង​ដើម្បី​ជួយ​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​ក្នុងស្រុក​មាន​ភាពល្អប្រសើ​រ​ឡើងវិញ ក្នុង​កំឡុង​ស្ថានភាព​ដ៏​ពិបាក​នាពេលនេះ និង​ជួយ​លើកកម្ពស់ ដល់​ការធ្វើដំណើរ ប្រកបដោយ​សុខ​សុវត្ថិភាព សម្រាប់​ក្រុមគ្រួសារ ក៏ដូចជា​គូ​ស្វាមី និង​ភរិយា​ផងដែរ​។​
 
​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​នេះ មាន​ផ្តល់ជូន​នូវ​កញ្ចប់ ដំណើរ​កម្សាន្ត ចំនួន 11​រង្វាន់ ដោយ​ក្នុងនោះ រួមមាន​ទាំង​រង្វាន់​ពិសេស ដែល​ជាការ​ស្នាក់នៅ​រយៈ​ពេល 2 យប់ នៅឯ​សណ្ឋាគារ សូ​ហ្វី​តែ​ល​ភ្នំពេញ​ផងដែរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com