ជាតិ
កសិករ​ម្នា​ក់នៅ​បាកាន ប្រមូល​ផល​បាន​រាល់​សប្តាហ៍​ពី​ផ្កា​ច័ន្ធូ​ដែល​ដាំ​លើ​ផ្ទៃដី​កន្លះ​ហិកតា​
24, Jul 2020 , 7:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន
​ភ្នំពេញ​៖ លោក ហ៊ឹង ប៊ុនហេង ជា​កសិករ​ដាំ​ផ្កា​ច័ន្ធូ ស្ថិតក្នុង​ភូមិ​អូរ​រំចេក ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ លោក ដាំ​ផ្កាចន្ធូ​នេះ រយៈពេល​មួយឆ្នាំ​ហើយ លើ​ផ្ទៃដី​កន្លះ​ហិកតា និង​រកចំណូលបាន​ជា​ង​២​លាន​រៀល​ក្នុង​មួយខែ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​២០ កក្កដា​។​


​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក វេ​ង សាខុន ដដែល រយៈពេល​មួយឆ្នាំ​មកនេះ លោក ហ៊ឹង ប៊ុនហេង ចំណាយ​ប្រា​ក់ជាង​៨​លាន​រៀល ដើម្បី​ទិញ​ពូជ ជី​អង្កាម និង​ប្រេង​បូមទឹក សម្រាប់​ផ្គត់ផ្គង់​លើ​ការដាំដុះ​ផ្កាចន្ធូ​។ កសិករ​រូបនេះ អាច​រកប្រាក់​ចំណូល​បាន​ពី​៤​ទៅ​៥​សែន​រៀល​ក្នុង​មួយ​សប្ដាហ៍ ដែល​ស្មើនឹង​ជាង​២​លាន​រៀល​ក្នុង​មួយខែ ហើយ​រយៈពេល​មួយឆ្នាំ លោក​ទទួលបាន​ចំណូល​ជាង​៨​លាន​រៀល ពី​របរ​មួយ​នេះ​។​
 
​លោក ប៊ុនហេង ប្រមូល​ផល​ផ្កា​ច័ន្ធូ​រៀងរាល់​មួយ​សប្ដាហ៍​ម្ដង ដែល​ស្មើនឹង​៤​លើក​ក្នុង​មួយខែ​។ ក្រោយពី​ប្រមូល​ផល​លោក បាន​ដឹក​យកទៅលក់​នៅ​បណ្ដា​ខេត្ត​ជិតៗ​ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប រួមទាំង​រាជធានី​ភ្នំពេញ​ផងដែរ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដដែល​៕
 
 
 

Tag:
 កសិកម្ម​
 ​ផ្កា​ច័ន្ធូ​
 ​ខេត្តពោធិ៍សាត់​
© រក្សាសិទ្ធិដោយ thmeythmey.com