អត្ថបទពាណិជ្ជកម្ម
គម្រោង Sky Villa បញ្ចប់​ការសាងសង់​បាន ៩៥% ហើយ​គ្រោង​នឹង​ប្រគល់​លំនៅឋាន​ជូន​អតិថិជន នា​ដំណាច់ឆ្នាំ ២០២០
23, Jul 2020 , 5:04 pm        
រូបភាព
 ​ភ្នំពេញ​៖ គម្រោង​ស្កា​យ​វីឡា (Sky Villa) ផុស​ឡើង​យ៉ាង​ត្រដែត​នៅលើ​លំហ​វេហា​នៃ​រាជធានី​ភ្នំពេញ ជាមួយនឹង​អគារ​ខុន​ដូ​ភ្លោះ​កម្ពស់ ៣៥​ជាន់ ស្ថិតនៅ​ជាប់​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ គម្រោង​ខុន​ដូ​ដ៏​ធំ​ស្កឹមស្កៃ​នេះ​បានសម្រេច​ការសាងសង់ ៩៥% ហើយ​គ្រោង​នឹង​ប្រគល់​លំនៅឋាន​ជូន​អតិថិជន នា​ដំណាច់ឆ្នាំ ២០២០​។ មកទល់​សព្វថ្ងៃ យូ​នី​តនៃ​គម្រោង​ស្កា​យ​វីឡា លក់​អស់​ជាង ៦៦% ហើយ​។​
 


​គម្រោង​នេះ​មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​មហាវិថី​សាធារណរដ្ឋ​ប៉ូឡូញ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ជាប់​នឹង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ ក្រោម​ការ​រចនា​ម៉ូដ​របស់​ស្ថាបត្យករ​តៃវ៉ាន់​ដ៏​ល្បីឈ្មោះ លោក Chu-Yuan Lee គម្រោង​ស្កា​យ​វីឡា បង្កើត​កំណត់ត្រា​ថ្មី​ក្នុងការ​ក្លាយជា​គម្រោង​ខុន​ដូ​លំនៅឋាន ដែលមាន​ទីធ្លា​ធំ​ទូលាយ​បំផុត​ក្នុងប្រទេស​កម្ពុជា ជាមួយនឹង​ទំហំ​យូ​នី​ត ចាប់ពី ២៧២ ម៉ែត្រការ៉េ ទៅដល់ ៥០៩ ម៉ែត្រការ៉េ​។ គួបផ្សំ​នឹង​ការ​រចនា​ប្លង់​ដ៏​ឈ្លាសវៃ​ថែមទៀត​នោះ ស្កា​យ​វីឡា ប្រៀបផ្ទឹម​បាន​ទៅនឹង​ផ្ទះ​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​នៅលើ​លំហ​វេហា​នៃ​ទីក្រុង​ភ្នំពេញ​។ 
 
​ក្រៅពី​ចំណុច​ពិសេស​ខាងលើ ខុន​ដូ​នេះ​នាំមក​នូវ​បទពិសោធ​នៃ​ការរស់នៅ​ប្រកបដោយ​ប្រណីតភាព​និង​កិត្យានុភាព​ខ្ពស់ តាមរយៈ​ការ​រ​រចនា​ស្ថាបត្យកម្ម​តាមបែប​សហ​សម័យ អមដោយ​សម្ភារ​បរិក្ខា​រលំ​ដាប់​អន្តរជាតិ និង​ធម្មជាតិ​បៃតង ដែល​មិន​ត្រឹមតែ​បង្កើតបាន​នូវ​បរិយាកាស​រស់នៅ​ដ៏​ស្រស់ស្រាយ​ប៉ុណ្ណោះ​ទេ ថែមទាំង​ធានាបាន​នូវ​សោភ័ណភាព សុខុមាលភាព និង​ផាសុកភាព​យ៉ាង​ពេញលេញ​សម្រាប់​អ្នករស់នៅ​។ 
 


​គម្រោង​នេះ​មាន​ខុន​ដូ​ប្រណីត​ចំនួន ២៥៦​យូ​នី​ត អមដោយ​បរិក្ខារ​និង​សេវាកម្ម​យ៉ាង​សម្បូរបែប​។ នៅ​ជា​ន់ទី​៣៤ និង ៣៥ ដែលជា​តំណ​ភ្ជាប់​នៃ​អគារ​ទាំងពីរ អ្នកស្នាក់នៅ​អាច​រីករាយ​កម្សាន្ត​ជាមួយនឹង​សេវាកម្ម​ជាច្រើន ដូចជា ក្លិប​ហាត់ប្រាណ បន្ទប់​ម៉ាស្សា អាង​ហែល​ទឹក និង​សួនច្បារ​លើ​អាកាស អមដោយ​ទេសភាព​ទីក្រុង​ដ៏​ស្រស់ត្រកាល​។ ក្រៅពីនេះ នៅលើ​អគារ​ក៏មាន​ក្លិប​ស្កា​យ​វីឡា ដែល​ផ្តល់ជូន​នូវ​ទីតាំង​អាន​សៀវភៅ ភោជនីយដ្ឋាន ហាង​កាហ្វេ រួមទាំង​សាល​កំសាន្ត​ថែម​ទៀតផង​។​
 



​ដើម្បី​ផ្តល់ជូន​នូវ​ភាពងាយស្រួល សុវត្ថិភាព និង​បទពិសោធ​រស់នៅ​ដ៏​ប្រណីត ស្កា​យ​វីឡា ផ្តល់ជូន​នូវ​ការ​បម្រើសេវា​ប្រចាំថ្ងៃ​យ៉ាង​ពេញលេញ ដូចជា សេវា​រៀបចំ​មធ្យោបាយ​ធ្វើដំណើរ សេវា​បោសសម្អាត សេវា​បោក​អ៊ុត សេវា​ដើរ​ទិញ​ឥ​វ៉ាន់ សេវា​រៀបចំ​កម្មវិធី និង​សេវាកម្ម​ជាច្រើន​ទៀត​តាម​តម្រូវការ​ជាក់ស្ដែង​រប​ស់​អ្នករស់នៅ​។ ខុន​ដូ​ភ្លោះ​នេះ​ត្រូវបាន​បំពាក់​ដោយ​កាមេរ៉ា​សុវត្ថិភាព​ដ៏​ទំនើប សន្ដិសុខ​ការពារ ២៤​ម៉ោង ព្រមទាំង​ចំណតរថយន្ត​ក្រោម​ដី​ចំនួន​៤​ជាន់​។​
 
​គម្រោង ស្កា​យ​វីឡា គឺជា​គម្រោង​បណ្ដាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន GreatView Investment Pte Ltd. និង ក្រុមហ៊ុន MCC Land ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​សឹង្ហ​បុរី ហើយ​សុទ្ធសឹងតែ​ជា​ក្រុមហ៊ុន​ល្បីឈ្មោះ​ផ្នែក​អភិវឌ្ឍន៍​អចលនទ្រព្យ និង​សំណង់​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់​លេខ​ទូរស័ព្ទ 092 92 1000 ឬ ចូលទៅ​កាន់​តំណ​ភ្ជាប់ https://www.realestate.com.kh/km/new-developments/sky-villa/
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com