រដ្ឋមន្ត្រី​មហាផ្ទៃ បង្កើត​ក្រុមការងារ ឲ្យ​ចុះទៅ​ស្រាវជ្រាវ​ករណី​ទន្ទ្រាន​ដី​ក្នុង​តំបន់ការពារធម្មជាតិ នៅ​មណ្ឌលគិរី
ជាតិ
រដ្ឋមន្ត្រី​មហាផ្ទៃ បង្កើត​ក្រុមការងារ ឲ្យ​ចុះទៅ​ស្រាវជ្រាវ​ករណី​ទន្ទ្រាន​ដី​ក្នុង​តំបន់ការពារធម្មជាតិ នៅ​មណ្ឌលគិរី
23, Jul 2020 , 6:19 pm        
រូបភាព
សម្ដេច ស ខេង ក្នុងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃ (រូបពីទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង)
សម្ដេច ស ខេង ក្នុងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃ (រូបពីទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង)
​ភ្នំពេញ​៖ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បង្កើន​ក្រុមការងារ​អន្តរក្រសួង ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់ ក្នុង​តំបន់ការពារធម្មជាតិ នៅ​ខេត្តមណ្ឌលគិរី ដើម្បី​ប្រមូល​ឯកសារ​និង​ភ​ស្ភុ​តាង​នានា ពាក់ព័ន្ធ​ជាមួយ​ម​ន្រី្ត​និង​អ្នកពាក់ព័ន្ធ​សកម្មភាព​ផ្សេងៗ​។​


​សេចក្ដីសម្រេច​របស់​ស​ម្ដេច ស ខេង ចេញ​នៅ​ចុះ​ថ្ងៃទី​២២ ខែកក្កដា បាន​ឲ្យ​ដឹងថា ក្រុមការងារ​អន្តរក្រសួង​នេះ មាន​សមាសភាព​ចូលរួម​មកពី​ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ 
 
​លោក អង មង្គល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំង​ជា​ប្រធាន​នៃ​ក្រុម​ក្រុមការងារ​អន្តរក្រសួង​នេះ ហើយ​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​បរិស្ថាន ជា​អនុប្រធាន រួម​ជា​មូ​យ​សមាជិក​១១​នាក់​ទៀត​។ 
 
​សេចក្តីសម្រេច កំណត់​តួនាទី​ភារកិច្ច​ថា ក្រុមការងារ​នេះ ត្រូវ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ចុះ​ស្រាវជ្រាវ​ឯកសារ​និង​ភស្តុតាង ហើយ​រៀបចំ​របាយការន៍​ជូន​ដល់​រដ្ឋមន្ត្រី​មហាផ្ទៃ​។  
 
​ថ្មីៗ​នេះ សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួងកសិកម្ម ក្រសួងបរិស្ថាន និង ក្រសួង​ដែនដី ដោះស្រាយ​បញ្ហា​ដី​ដល់​ពលរដ្ឋ​ដែលមាន​ទីតាំង​នៅលើ​ដីព្រៃ​ឬ​តំបន់​ការពារ ហើយ​បើ​ពលរដ្ឋ​ណា​មាន​ទីលំនៅ​រយៈ​យូរ​ឆ្នាំ (​អាច​ពេល​១០​ទៅ​២០​ឆ្នាំ​) ត្រូវ​កាត់​ឆ្វៀល​ដី​នោះ​ឲ្យ​ពួកគាត់​។ ទទ្ទឹម​នឹង ប្រមុខរដ្ឋ​ពលរដ្ឋ ក៏​បញ្ជា​ឲ្យ​ចាត់វិធានការ​លើ​មន្ត្រី​និង​បុគ្គល​ណា ដែល​រំលោភបំពាន​ដី​រដ្ឋ​ឬ​ដី​របស់​ពលរដ្ឋ​ដែរ​៕ 

Tag:
 ម​ណ្ឌ​គិរី​
  ដីធ្លី​
  តំបន់ការពារធម្មជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com