កីឡាអន្តរជាតិ
អន្តរជាតិ
West Brom ក្រុម​បន្ទាប់ពី Leeds ដែល​ត្រឡប់​ទៅ Premier League វិញ​
23, Jul 2020 , 5:59 pm        
រូបភាព
 
​ក្រុម West Bromwich Albion បាន​កៅអី​វិលត្រឡប់​ទៅកាន់​ក្របខណ្ឌ Premier League វិញ ក្រោយ​បញ្ចប់​ការប្រកួត​លី​គ Championship រដូវ​កាល ២០១៩-២០ ដោយ​ទទួលបាន​ចំណាត់ថ្នាក់​ទី​២​។​



West Brom រកបាន​៨៣​ពិន្ទុ នាំមុខ​ក្រុម​លេខ​៣ Brentford ចំនួន​ពីរ​ពិន្ទុ ក្រោយ​ឆ្លងកាត់​ការប្រកួត​សរុប​ទាំង​៤៦​ប្រកួត ក្នុង​ក្របខណ្ឌ​លី​គ​លំដាប់​ទី​ពីរ​អង់គ្លេស​។ ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Slaven Bilic ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២ បន្ទាប់ពី​ក្រុម​ជើងឯក Leeds United​។​
 
​ក្រៅពី Leeds និង West Brom ដែល​ឈានទៅ​កាន់​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​ក្រោយ ក្រុម​ចំនួន​៤​ទៀត ដែល​រួមមាន Brentford, Fulham, Cardiff City និង Swansea City ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​ពី​ទី​៣ ដល់​៦ នឹងត្រូវ​ប្រជែង​គ្នា​យក​មួយក្រុម​ទៀត​ទៅកាន់​លី​គ​កំពូល នៅក្នុង​ការប្រកួត​វគ្គ play-off​។​
 
 Swansea នឹងត្រូវ​ប៉ះ Brentford ខណៈ Cardiff ត្រូវ​តតាំង​ជាមួយ Fulham ដោយ​ប្រកួត​ដូរ​ទឹកដី​គ្នា​ទៅវិញទៅមក ហើយ​យក​ពីរ​ក្រុម​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ទទួលបាន​កៅអី​ទៅលេង Premier League រដូវ​កាល​ក្រោយ​។ ជំនួប play-off ជើង​ទី​១ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៧ ខែសីហា ឯជើង​ទី​២ នៅ​ថ្ងៃទី​៣០ ខែសីហា​៕

Tag:
 West Brom
© រក្សាសិទ្ធិដោយ thmeythmey.com