អត្ថបទពាណិជ្ជកម្ម
ឡូយ​ម្ល៉េះ​! អ្នកឈ្នះ​រង្វាន់ ៥​លាន​រៀល ពី​ទឹកក្រូច​អាយ​ស៍ IZE Cola ទទួល​រង្វាន់​ដោយផ្ទាល់​ពី​អាយ​ដល ក្រុម​តូច SWSB
24, Jul 2020 , 11:41 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកមាន​សំណាង​ឈ្នះ​រង្វាន់​ទឹកប្រាក់ ៥​លាន​រៀល ពី​គម្រប​ដប និង​ក្រវិល​កំប៉ុង​ទឹកក្រូច​អាយ​ស៍ IZE  Cola ហាក់​មានសំណាង​ទ្វេដង ព្រោះ​មិន​ត្រឹមតែ​ឈ្នះ​បាន​ទឹកប្រាក់​ប៉ុណ្ណោះ​ទេ ថែមទាំង​ទទួលបាន​រង្វាន់​ដោយផ្ទាល់ ពី​លោក ម៉ម ពេ​ជ្ជ​រិ​ទ្ធ ដែលជា​សមាជិក​ក្រុម​ចម្រៀង Smallworld Smallband (SWSB) ក្រុម​តូច ដែល​កំពុង​ពេញនិយម​ក្នុង​ស្រទាប់​យុវវ័យ​ផងដែរ​។
 
​លោក សុង គីមហេង ដែលជា​អតិថិជន​ឈ្នះ​រង្វាន់​ទឹកប្រាក់ ៥​លាន​រៀល រស់នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ហើយ​ជា​អតិថិជន​ទី​១ ដែល​ទទួលបាន​រង្វាន់​ផ្ទាល់ ពី​លោក  ម៉ម ពេ​ជ្ជ​រិ​ទ្ធ ។ លោក គីមហេង បាន​សម្តែង​នូវ​អារម្មណ៍​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​រំភើប ហួស​ពី​រំភើប​ទៅហើយ ហើយ​កាន់តែ​អរ​ទៀត ពេលដែល​ឮ​ក្រុមការងារ​ថា មាន​បង ពេ​ជ្ជ​រិ​ទ្ធ មក​ចែក​រង្វាន់​ដល់​ខ្ញុំ​ផ្ទាល់ ។ បាន​ទាំង​ថតរូប​ទុកជា​អនុស្សាវរីយ៍ ហើយ​បាន​លុយ​ទៀត អ្នកណា​មិន​ថា​សប្បាយចិត្ត​»​។​
 
 
 
​លោក ម៉ម ពេ​ជ្ជ​រិ​ទ្ធ បង្ហាញ​វ​ហេតុផល​ដែល​ក្រុម​តូច SWSB ចុះ​ផ្តល់រ​ង្វាន់​ធំ​ពី​ទឹកក្រូច អាយ​ស៍ ដល់​អ្នកមាន​សំណាង​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​ធ្វើ​នេះ គឺ​ដើម្បី​ចង់​ចូលរួម​អបអរសាទរ ដល់​អតិថិ ជន​ដែល​ឈ្នះ​រង្វាន់​ធំ ពី​ទឹកក្រូច អាយ​ស៍ និង​ថ្លែងអំណរគុណ​ដល់​ពួកគេ ដែល​តែងតែ​គាំទ្រ​ពិសា​ទឹកក្រូច អាយ​ស៍ IZE ដែលជា​ភេសជ្ជៈ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ និង​ផលិត​ប្រកបដោយ គុណភាព​ខ្ពស់​ស្តង់ដា​អន្តរជាតិ​»​។​
 
​លោក​បញ្ជាក់​ផងដែរ​ថា ដោយសារ​មូលហេតុ​ខាង​គុណភាព និង​រសជាតិ​ឆ្ងាញ់​របស់​ទឹកក្រូច  អាយ​ស៍​កូ​ឡា IZE នេះហើយ ទើប​ក្រុម​តូច SWSB តែងតែ​គាំទ្រ​ពិសា​ភេសជ្ជៈ​នេះ ជាប្រចាំ​រាល់ពេល​ញុំ​ា​អាហារ ឬ​ស្រេកទឹក និង​ក្នុង​កម្មវិធី​ផ្សេងៗ​។ 
 
​លោក​ក៏​លើកទឹកចិត្ត ដល់​ពលរដ្ឋ​កម្ពុជា ហើយ​ជាពិសេស​អ្នកគាំទ្រ ក្រុម​ចម្រៀង​របស់លោក ចូលរួម​គាំទ្រ​ពិសា​ភេសជ្ជៈ អាយ​ស៍​កូ​ឡា ផងដែរ និង​ជូនពរ​ឲ្យ​បាន​រង្វាន់​តូចធំ​គ្រប់ៗ​គ្នា​។ទឹកក្រូច​អាយ​ស៍ មាន ៣​រសជាតិ អាយ​ស៍​កូ​ឡា អា​យស៍​ក្រូចឆ្មា និង​អាយ​ស៍រស​ជាតិ​ផ្លែឈើ​ចម្រុះ​។​
 
​ទឹកក្រូច អាយ​ស៍ ផ្តល់ជូន​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់ ជូន​ដល់​អ្នកឈ្នះ​ដែល​រួមមាន ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន ទឹកប្រាក់​៥​លាន​រៀល ១​ម៉ឺន​រៀល ៥​ពាន់​រៀល និង​ទឹកក្រូច​អាយ​ស៍ រាប់រយ​រង្វាន់​ទៀត​។ កុំ​ភ្លេច​ពិនិត្យមើល​គម្រប​ដប និង​ក្រវិល​កំប៉ុង ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ទាំងអស់គ្នា​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com