COVID-19
អន្តរជាតិ
ក្រោយ​ស្ងាត់​ជាង​១០០​ថ្ងៃ ឡាវ​មាន​ករណី COVID-19 ថ្មី​១​ទៀត​ដែលជា​ជនជាតិ​កូរ៉េខាងត្បូង​
24, Jul 2020 , 2:59 pm        
រូបភាព
ពលរដ្ឋឡាវម្នាក់ ពាក់ម៉ាស់ រត់ហាត់ប្រាណ នៅវិមាន Patuxay កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២០ (Xinhua)
ពលរដ្ឋឡាវម្នាក់ ពាក់ម៉ាស់ រត់ហាត់ប្រាណ នៅវិមាន Patuxay កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២០ (Xinhua)
ដោយ:
​ក្រសួងសុខាភិបាល​ឡាវ  នៅ​ថ្ងៃទី​២៤ ខែកក្កដា បាន​រាយការណ៍​ពី​ករណី​ឆ្លង COVID-19 ថ្មី ជា​លើកដំបូង ក្នុង​រយៈពេល​១០២​ថ្ងៃ​ចុងក្រោយ​។  នេះ​គឺ​ករណី​ឆ្លង​ទី​២០​របស់​ប្រទេស​ឡាវ​។ 

 
​ករណី​ឆ្លង​ថ្មី​នេះ គឺជា​បុរស​កូរ៉េខាងត្បូង ដែលជា​បុគ្គលិក​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ក្នុងប្រទេស​ឡាវ ។ បើតាម​ក្រសួងសុខាភិបាល​ឡាវ អ្នកជំងឺ​អាយុ ៣២​ឆ្នាំ​រូបនេះ បានធ្វើ​ដំណើរ​ពី​ប្រទេស ជប៉ុន ហើយ​ប្ដូរ​ជើងហោះហើរ​នៅ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី ១៨ ខែកក្កដា ហើយ​ទៅដល់​ឡាវ នៅ​ថ្ងៃ​ដដែល​។ 
 
​បុរស​រូបនេះ ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក្នុង​ទីក្រុង វៀងចន្ទន៍ ដោយ​ជិះឡាន​ជាមួយ​អ្នកដំណើរ​៦​នាក់​ទៀត​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua អ្នកជំងឺ​កូរ៉េខាងត្បូង​នេះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ដែល​រដ្ឋ​រៀបចំ ។ 
 
​គិត​ត្រឹម​ថ្ងៃទី ២៣ ខែកក្កដា ករណី​សង្ស័យ ២៤ ៤៧៩ ត្រូវបាន​ធ្វើតេស្ត​រក COVID-19 ក្នុងប្រទេស​។ ហើយ​ក្នុងចំណោម​ករណី​វិជ្ជមាន​សរុប ២០​នាក់ មនុស្ស​១៩​នាក់​បានជា​សះស្បើយ​ពី​ជំងឺ COVID-19 ។ ឡាវ បានប្រកាស​ករណី​ឆ្លង​២​ដំបូង កាលពី​ថ្ងៃទី ២៤ ខែមីនា​៕ 

Tag:
 ឡាវ​
  COVID-19
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com