អត្ថបទពាណិជ្ជកម្ម
វី​តា​ល់ នាំ​បុគ្គលិក​ដាំ​កូនឈើ​កោង​កាង​១​ពាន់​ដើម ដើម្បី​សាទរ​ទិវា​អភិរក្ស​ដើម​កោង​កាង​ពិភពលោក​
24, Jul 2020 , 3:59 pm        
រូបភាព
​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ បាន​នាំ​បុគ្គលិក​ប្រមាណ​៣០​នាក់ រួមគ្នា​ជាមួយ​សហគមន៍​ត្រពាំង​សង្កែ និង​មានការ​គាំទ្រ​ពី​មន្ទីរ​បរិស្ថាន​ខេត្តកំពត  រៀបចំ​កម្មវិធី​ដាំ​ដើម​កោង​កាង ចំនួន​១០០០ ដើម នៅ​ដៃសមុទ្រ បរិវេណ​សហគមន៍​ត្រពាំង​សង្កែ ខេត្តកំពត​។ កម្មវិធី​នេះ បាន​ប្រព្រឹត្ត​នា​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ កន្លងទៅនេះ​។
 
​កម្ម​វី​ធី​នេះ រៀបចំឡើង​ដើម្បី​ជំរុញ​ឲ្យ​មានការ​អភិរក្ស​បន្ត​ដាំ​ដើម​កោង​កាង និង​ដើម្បី​អបអរសាទរ​ទៅនឹង​ទិវា​អភិរក្ស​ព្រៃកោងកាង​ពិភពលោក ដែល​នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២០ ខាងមុខ​។​
 
​លោក ជុន​ហៀ​ង ថាវ​សិទ្ធិ ប្រធាន​គ្រប់គ្រង​ទីផ្សារ ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់  បាន​មានប្រសាសន៍ថា ដើម​កោង​កាង ពិត​ជាតិ​មាន​សារសំខាន់​ណាស់ សម្រាប់​មនុស្សជាតិ​។ ក្នុងនោះ ដើម​កោង​កាង​មាន​តួនាទី​ជា​របាំង​ការពារ​ខ្យល់ព្យុះ នៅតាម​ឆ្នេរសមុទ្រ ហើយក៏​ជាទី​ជម្រក របស់​ជីវៈ​មានជីវិត នៅក្នុង​ទឹក និង​ព្រមទាំង​ជា​ប្រភព​ទាក់ទាញ​ភ្ញៀវទេសចរ​ទៀតផង​។​


 
​លោក ព្រំ វិសិដ្ឋ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពត បានបញ្ជាក់​ឲ្យ​ដឹងថា ការដាំ​ដើម​កោង​កាង​នៅថ្ងៃនេះ ជាការ​ចូលរួមចំណែក​ដ៏​សំខាន់ ពី​សំណាក់​ក្រុមហ៊ុន​ឯកជន ក្នុង​ការជួយ​អភិរក្ស​ព្រៃកោងកាង និង​រួមគ្នា​ថែរក្សា​លើកកម្ពស់​បរិស្ថាន​។ លោក​សង្ឃឹមថា សកម្មភាព​នេះ នឹង​ជំរុញ​ឲ្យ​មានការ​ចូលរួម​បន្ថែម ពី​សំណាក់​ក្រុមហ៊ុន​ឯកជន ក្នុងការ​រួមគ្នា​អភិរក្ស​ព្រៃកោងកាង​បន្តទៅទៀត​។​
 
​លោក ជុន​ហៀ​ង ថាវ​សិទ្ធិ ក៏បាន​បន្តទៀតថា​៖«​ការរួម​គ្នា​ដាំ​ដើម​កោង​កាង​នៅថ្ងៃនេះ បង្ហាញ​អំពី​ស្មារតី​រួបរួម នៃ​មនុស្សជាតិ ដើម្បី​លើកកម្ពស់​បរិស្ថាន និង​បង្កើត​ឲ្យ​មានការ​ចង់ចាំ​ដ៏​ប្រពៃ អំពី​ការ​បត​ស្នង​របស់​មនុស្សជាតិ ចំពោះ​បរិស្ថាន​វិញ​»​។ 
 
​លោក​ប្រធាន​គ្រប់គ្រង​ទីផ្សារ នៃ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ក៏​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​ចូលរួម​យល់ដឹង អំពី​អត្ថប្រយោជន៍​ដើម​កោង​កាង និង​បន្ត​រួមគ្នា​ដាំ និង​អភិរក្ស​ដើម​កោង​កាង​ទាំងអស់គ្នា ដើម្បី​សុខដុមរមនា​នៃ​បរិស្ថាន​ជាតិ​។​
 
​គួរ​បញ្ជាក់ដែរថា ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ បាន​តែងតែ​ចូលរួម​ក្នុង​សកម្មភាព​សង្គម និង​សប្បុរសធម៌​ជាច្រើន ក្នុងនោះ​មានការ​ដាំ​ដើមឈើ ការផ្តល់​អំណោយ​សប្បុរសធម៌ ការឧបត្ថម្ភ​កម្មវិធី និង​កា​រៀបចំ​កម្មវិធី​ផ្សេងៗ​ជាច្រើន​ទៀត ដើម្បី​សង្គម​៕
 





















(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com