អត្ថបទពាណិជ្ជកម្ម
​ធនាគារ ABA ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន KESS Innovation Plc. ដើម្បី​លើកកម្ពស់​សេវា​ទូទាត់​មិន​ប្រើ​សាច់ប្រាក់​
24, Jul 2020 , 4:40 pm        
រូបភាព
 ​រាជធានី​ភ្នំពេញ ថ្ងៃទី ២៤ កក្កដា ឆ្នា​២០២០៖ ធនាគារ ABA ជា​ធនាគារពាណិជ្ជ​នាំមុខ​របស់​កម្ពុជា​ផ្នែក​ហិរញ្ញវត្ថុ​ឌីជីថល និង​ក្រុមហ៊ុន KESS Innovation Plc. ជា​ភាគី​ផ្តល់​ដំណោះស្រាយ ការទូទាត់​តាម​ហាង និង​តាម​អន​ឡាញ បាន​ចុះហត្ថលេខា​ជា​ផ្លូវការ លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ ស្តីពី​ការផ្តល់សេវា​ទូទាត់​មិន​ប្រើ​សាច់ប្រាក់ សម្រាប់​ពាណិជ្ជករ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និក KESS ។​
 
​តាមរយៈ​ភាពជា​ដៃគូ​នេះ អតិថិជន​ធនាគារ ABA នឹង​អាច​ទូទាត់​មិន​ប្រើ​សាច់ប្រាក់​តាម​ហាង និង​តាម​អន​ឡាញ ទៅ​ឲ្យ​ពាណិជ្ជករ ដែល​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន KESS Innovation Plc.​។ សម្រាប់​ការទូទាត់​តាម​អន​ឡាញ អតិថិជន​ធនាគារ ABA អាច​ចុះឈ្មោះ​គណនី​ធនាគារ​របស់​ពួកគេ ជាមួយ​កម្មវិធី KESS និង​ទទួលបាន​បទពិសោធ​ទិញ​ទំនិញ ដោយ​ចុច​តែ 1 គ្លី​ក (1-click) សម្រាប់​ការទិញ​ទំនិញ​នាពេល​អនាគត​។ សម្រាប់​ការទិញ​ទំនិញ​តាម​ហាង ពាណិជ្ជករ KESS នឹង​ប្រើប្រាស់​ដំណោះស្រាយ​ទូទាត់ តាម​កូដ ABA QR គឺ ABA PAY​។​


 
​លោក Sanzhar Abdullayev នាយក​គ្រប់គ្រង​កាត និង​សេវា​ទូទាត់​អេឡិចត្រូនិក មានប្រសាសន៍ថា វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​កំពុងតែ​រីកចម្រើន ដោយសារ​ស្ថានភាព​ទីផ្សារ និង​ការគាំទ្រ​ផ្នែក​បទ​ប្បញ្ញត្តិ​។ លោក បន្ថែមថា​៖«​យើង​មាន​សេចក្តី​រីករាយ ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន KESS Innovation Plc. ក្នុង​ការផ្តល់​ដំណោះស្រាយ ការទូទាត់​មិន​ប្រើ​សាច់ប្រាក់ របស់​ធនាគារ ABA ទៅកាន់​ពាណិជ្ជករ​កាន់តែច្រើន នៅ​ទូទាំងប្រទេស​។ យើង​ជឿជាក់ថា អតិថិជន​ប្រើប្រាស់​កម្មវិធី KESS នឹង​ទទួលបាន​មធ្យោបាយ​ងាយស្រួល ក្នុងការ​ទូទាត់​ថ្លៃ​ផលិតផល និង​សេវាកម្ម​នានា​ដោយ​គាំទ្រ សហគ្រិន និង​ផលិតករ​ក្នុងស្រុក និង​ក្នុងពេល​ជាមួយគ្នា​ជំរុញ​កម្ពុជា ឲ្យ​ក្លាយជា​សង្គម​ដែល មានការ​ទូទាត់ បែប​ឌីជីថល​»​។​
 
​លោក ប៉េះ គឹម​ស្រ៊ា​ន នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន KESS Innovation Plc. មានប្រសាសន៍ថា​៖ «​ក្រុមហ៊ុន KESS Innovation Plc. មាន​សេចក្តី​សោម​ន្ស​រីករាយ ក្នុងការ​ចាប់​ដៃគូ​ជាមួយ​ធនាគារ ABA​។ លោក​បាន​បន្ថែមទៀតថា កិច្ចព្រមព្រៀង​នេះ នឹង​អនុញ្ញាត​ឲ្យ​ធនាគារ ABA និង​ក្រុមហ៊ុន KESS Innovation Plc. ពង្រីក​កាន់តែ​ទូលំទូលាយ នូវ​សេវា​ផ្ទេរប្រាក់​ទូទាំងប្រទេស និង​លើកទឹកចិត្ត​ឲ្យ​មានការ​អភិវឌ្ឍ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ប្រសិទ្ធ​ផល និង​សុវត្ថិភាព​»​។ 
 
​លោក​បន្ថែមថា​៖«​កម្មវិធី KESS បន្ទាប់ពី​កិច្ចប្រឹងប្រែង​រយៈពេល ៣ ឆ្នាំ យើង​ជឿជាក់ថា​ទីផ្សារ​ឥឡូវនេះ មាន​ភាពចាស់ទុំ ក្នុងការ​ប្រើប្រាស់​ផលិតផល​លេចធ្លោ របស់​យើង​៖ កម្មវិធី KESS CHAT​។ កម្មវិធី KESS CHAT ត​ភ្ជាប់​កសិករ និង​អ្នកប្រើប្រាស់​ក្នុងស្រុក អ្នកលក់​ទៅកាន់​អ្នកផ្គត់ផ្គង់ ឲ្យ​ទទួល WeChat / Alipay / Visa Card / Mastercard​។ ប្រព័ន្ធ​ទូទាត់​រួម​តែមួយ ដូចជា​អ្នកលក់​ច្រើន ការគ្រប់គ្រង​សារពើ​ភណ្ឌ សេវា​ដឹកជញ្ជូន ទូទាត់​វិក្កយបត្រ​ទឹក​/​ភ្លើង ឆាត​ជាមួយ​មិត្តភក្តិ​/​អ្នកលក់​»​។​


 
​ប្រព័ន្ធ​ទូទាត់​ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និក KESS និង​កម្មវិធី​ទូរស័ព្ទ​នឹងដាក់​ដំណើរការ​នៅ​ខែកញ្ញា 2020​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម អំពី​សេវាកម្ម​នានា​ដែល​ផ្តល់​ដោយ​ធនាគារ ABA និង​ក្រុមហ៊ុន KESS Innovation Plc. សូម​ទាក់ទង​ផ្នែក​ទំនាក់ទំនង​អតិថិជន របស់​ធនាគារ  ABA តាម​ទូរស័ព្ទ 023 225 333 ឬ​ក្រុមហ៊ុន KESS Innovation Plc. តាម​ទូរស័ព្ទ 010 777 708 ឬ 099 614 715​។ 
​អំពី​ក្រុមហ៊ុន KESS Innovation Plc.
 
​ក្រុមហ៊ុន KESS Innovation Plc ត្រូវបាន​បង្កើតឡើង​ដោយ​សហគ្រិន​មួយក្រុម និង​ជា​ក្រុមហ៊ុន​ដែល​កាន់កាប់ 100% ដោយ​ជនកម្ពុជា ដែលមាន​គោលបំណង​ជួយ​ឲ្យ​អាជីវកម្ម​នានា រីកចម្រើន​។ សហ​ស្ថាបនិក បេ្ត​ជ្ញា​ចិត្ត​បង្កើត​ប្រព័ន្ធ​ទូទាត់​មួយ ដែលមាន​សមត្ថភាព ក្នុងការ​ឆ្លើយតប​នឹង​តម្រូវការ ដែល​វិ​វត្ត​យ៉ាង​រហ័ស​របស់​អាជីវក​ម្ម​សកល ដែល​រីកចម្រើន​យ៉ាង​លឿន​។ 
​ប្រព័ន្ធ​ទូទាត់ KESS អនុញ្ញាត​ឲ្យ​សាជីវកម្ម​/​ពាណិជ្ជករ ផ្ទេរ​/​ទទួល ការទូទាត់​ក្នុង​ប្រព័ន្ធ​តែមួយ​បាន​។​
​ផលិតផល​របស់​យើង​មាន​៖
 
1.​ ​ដំណោះស្រាយ​ការទូទាត់​សម្រាប់​សាជីវកម្ម​
2.​ ​ការទូទាត់​តាម​ទូរស័ព្ទ​
3.​ ​ម្នាក់​ទៅ​ម្នាក់ទៀត​
4.​ ​សេវា​ទិញ​ទំនិញ​អន​ឡាញ (B2B & B2C)
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​វិ​ប​សាយ www.kesspay.com ៕
 



(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com