ជាតិ
ឥស្សរជន​៥​រូប​ទៀត បាន​គោរមងារ​ជា «​បណ្ឌិតសភា​ចា​រ្យ​»
24, Jul 2020 , 4:59 pm        
រូបភាព
អ្នកស្រី ភឿង សកុណា លោក អ៊ុក រ៉ាប៊ុន (ខាងលើ) លោក ជូ វិជិត្ត លោក ច័ន្ទ រ័ត្ន (ខាងក្រោម) និងលោក ច័ន្ទ សារុន
អ្នកស្រី ភឿង សកុណា លោក អ៊ុក រ៉ាប៊ុន (ខាងលើ) លោក ជូ វិជិត្ត លោក ច័ន្ទ រ័ត្ន (ខាងក្រោម) និងលោក ច័ន្ទ សារុន
ដោយ: រួបរួម
​ព្រះករុណា​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី តាម​ព្រះរាជក្រឹត្យ​ចុះ​កាលពី​ថ្ងៃទី​១៨ ខែកក្កដា បាន​ត្រាស់បង្គាប់​តែងតាំង​ឥស្សរជន​៥​រូប​ជាស​ភា​ជក​ពេញសិទ្ធិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា មាន​គោរមងារ​ជា «​បណ្ឌិតសភា​ចា​រ្យ​»​។​

 
​ឥស្សរជន​ទាំង​៥​រូបនោះ រួមមាន លោកស្រី​ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​, លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​, លោក ច័ន្ទ សារុន ទេសរដ្ឋមន្ត្រី និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​. លោក ជូ វិ​ជិ​ត្ត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក ច័ន្ទ រ័ត្ន ប្រធាន​សហគមន៍​អ្នក​គណិតវិទ្យា​កម្ពុជា និង​ជា​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៃ​ក្រសួង​អប់រំ យុវជន​និង​កីឡា​។​
 
​យោងតាម​គេហទំព័រ​រាជបណ្ឌិត្យសភាកម្ពុជា ក្រុមប្រឹក្សា​បណ្ឌិតសភា​ចា​រ្យ​មាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រធានកិត្តិយស​នៃ លោក អូន ព័ន្ធមុនីរ័ត្ន ជា​ប្រធាន លោក ហង់ ជួន ណា​រ៉ុ​ន ជា​អនុប្រធាន និង​លោក សុខ ទូច ជា​អនុប្រធាន​ប្រចាំការ​។​
 
​បណ្ឌិតសភា​ចា​រ្យ​ស្ថាបនិក រួមមាន លោក ម៉ក់ ភឿន​, លោក ថោង ធែ​ល​, សម្តេច សុខ អាន​, លោក ជា ណេង​, លោក ខៀវ ថវិកា​, លោក ស៊ន សំណាង​, លោក ព្រុំ ម៉​ល់​, លោក ស៊ុំ ឈុំ​ប៊ុន​, លោក រស់ ច​ន្ត្រា​បុត្រ​, លោក តិច សំណាង​, លោក សំ សោភាន់​, លោក សោម សុ​មុនី​, លោក ឆ​យ អូន​, លោក ឃី​ង ហុក​ឌី និង​លោកស្រី ខ្លូត ធីតា​។​
 
​សមាជិក​ពេញសិទ្ធិ​នៃ​ក្រុមប្រឹក្សា​បណ្ឌិត​សភាចា​រ្យ​ផ្សេងទៀត រួមមាន​ដូចជា លោក ហ៊ីង ថូ​រ៉ា​ក់​ស៊ី​, លោក ច័ន្ទ សំណព្វ​, លោក ហ៊ាន សា​ហ៊ី​ប​, លោក នេ​ត ប៉ា​រ៉ុ​ម​, លោក ណាត ប៊ុន​រឿន​, លោក អ៊ីវ ច័ន​, លោក ឆ​យ យី​ហ៊ាង​, លោក ចាន់ ពន និង​លោក ឡុង សៀម រួមទាំង​សមាជិក​បម្រុង​ជាច្រើនរូប​ទៀត​៕
 

Tag:
 អប់រំ បណ្ឌិតសភា​ចា​រ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com