ជាតិ
ដើម​ចម្ប៉ា​៣៣​ដើម ត្រូវបាន​ដាំ​នៅ​ភូមិ​ព្រះ​ដាក់ ដែលជា​ផ្នែក​មួយ​នៃ​ការរៀបចំ​អត្តសញ្ញាណ​ភូមិ​វិញ​
25, Jul 2020 , 8:59 am        
រូបភាព
ដោយ:
​សៀមរាប​៖ ដើម​ចម្ប៉ា​ជំទង់​ចំនួន ៣៣​ដើម ត្រូវបាន​ដាំ​នៅ​ភូមិ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការរៀបចំ​ឡើងវិញ នូវ​អត្តសញ្ញាណ​ចាស់​នៃ​ភូមិ​បុរាណ​មួយ​នេះ​។ នេះ​បើតាម​លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី​។​

 
​លោក​អភិបាលស្រុក​បន្ទាយស្រី បន្ថែមថា ពលរដ្ឋ​ព្រះ​ដាក់​ចង់បាន​ផ្កាចម្ប៉ា​ដាំ​នៅក្នុង​ភូមិ ព្រោះ​រុក្ខជាតិ​នេះ​មាន​ស្លឹក​ស្រស់ស្អាត ហើយ​មិនសូវ​ចាក់ឫស​ជ្រៅ ព្រមទាំង​ផ្តល់​ផ្កា​ក្រអូប​ទៀតផង​។ 
 
​រដ្ឋបាល​ស្រុក​បន្ទាយស្រី នឹង​ប្រកាស​ដាក់​ភូមិ​ព្រះ​ដាក់ ជា​ភូមិ​គោលដៅ​នៃ​ការរៀបចំ​ភូមិ​គំរូ​ប្រចាំ​ស្រុក ក្នុងពេល​ឆាប់ៗ​។ លោក ហ្វី​ណង់​បញ្ជាក់​ដូច្នេះ រួច​បន្ត​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ព្រះ​ដាក់​ជួយ​ថែរ​រក្សា​កិត្តិនាម​នេះ ឲ្យ​បានជា​និរន្តរ​ន៍​ផងដែរ​៕

រូបភាពពីទំព័រហ្វេសប៊ុកលោក ឃឹម ហ្វីណង់៖
 










Tag:
 បន្ទាយស្រី
© រក្សាសិទ្ធិដោយ thmeythmey.com