អត្ថបទពាណិជ្ជកម្ម
ត្រូវ​រង្វាន់​៥​លាន​រៀល ពី​ស្រា​បៀរ កម្ពុជា ចែកគ្នា​៦​នាក់ នៅ​មិន​អស់ចិត្ត ប៉ង​គាស់​បន្ត​យក​រង្វាន់​ធំ​ទៀត​
24, Jul 2020 , 5:49 pm        
រូបភាព
​សំឡេង​ទង្គិច​កែវ ក្រោម​សំណើ​ចនៃ​ភាព​រីករាយ ពី​ការជួប​ជុំគ្នា​រវាង​គ្រួសារ​សាច់ញាតិ​មួយ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សាង​មិន​ត្រឹមតែ​ក្តី​សុខ​ប៉ុណ្ណោះ ប៉ុន្តែ​បាន​បង្កើត​ទ្រព្យ​សំណាង​យ៉ាង​មិនគួរ​ឲ្យ​ជឿ​ដោយមាន​ម្នាក់​គាស់​ស្រា​បៀរ កម្ពុជា ត្រូវ​រង្វាន់ ៥​លាន​រៀល ទាំងយប់​ម៉ោង ៨​។
 
​លោក កើត វណ្ណ​ឌឿ​ន បាន​រៀប​រាប់ការ​ឈ្នះ​ថា​៖ «​ពួកយើង​ហូប​អី​ជុំគ្នា នៅផ្ទះ​របស់ខ្ញុំ អស់​ឡើង ៣​កេស គ្នា​៦​នាក់ ហើយ​កំប៉ុង​មួយ ក្នុង​កេស​ចុងក្រោយ​នោះ​ហើយ ជា​កំប៉ុង​សំណាង ៥​លាន​រៀល​»​។ បើទោះបីជា​យើង​អត់​បាន​និយាយ​គ្នា​មុន ពី​ការបែងចែក​រង្វាន់ ប៉ុន្តែ​ចុងក្រោយ​យើង​ក៏​គិត​គ្នា​ថា នឹង​ចែក​ចំណែក​ស្មើគ្នា ព្រោះ​ស្រា​បៀរ​នោះ យើង​មាន​ចំណែក​ចូល​លុយ​គ្នា​ទិញ​»​។​
 
​លោក វណ្ណ ឌឿ​ន ជា​អតិថិជន​ម្នាក់ ដែល​បានគាស់​ឈ្នះ​ក្នុង​សប្តាហ៍​ទី​២ នៃ​ខែកក្កដា ដែលមាន​អ្នកឈ្នះ​ផ្សេងទៀត រួមមាន​អ្នក​ភ្នំពេញ ២១​នាក់ កំពង់ស្ពឺ ៣​នាក់ ព្រៃវែង ២​នាក់ តាកែវ ១​នាក់ ប៉ៃលិន ២​នាក់ ស្វាយរៀង ៣​នាក់ ស្ទឺ​ង​ត្រែង ១​នាក់ សៀមរាប ១​នាក់ កណ្តាល ២​នាក់ កំពង់ចាម ១​នាក់ សរុប ៣៧​នាក់​៕
 
​ពិសា​ស្រា​បៀរ កម្ពុជា​ដោយ​ការទទួលខុសត្រូវ​!
 



















div>(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com