COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងត្បូង អនុញ្ញាតឲ្យអ្នកគាំទ្រចូលកីឡដ្ឋានបាល់ទាត់ និងបេស្បលវិញ 
×![]()
រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃទី២៤ ខែកក្កដានេះ បានអនុញ្ញាតឲ្យអ្នកគាំទ្រចូលកីឡដ្ឋានវិញសម្រាប់ការប្រកួតកីឡាបាល់ទាត់ និងបេស្បលវិញនៅចុងសប្ហាហ៍នេះ។ ក្រោមច្បាប់ថ្មីដែលមានគោលបំណងការពារការរីករាលដាលជំងឺ COVID-19 រដ្ឋាភិបាលត្រូវកំណត់ចំនួនអ្នកគាំទ្រនៅឡើយ។
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Chung Sye-kyun បានប្រកាសក្នុងកិច្ចប្រជុំរដ្ឋាភិបាលមួយថា អ្នកគាំទ្រនឹងត្រូវអនុញ្ញាតឲ្យចូលរួមទស្សបាការប្រកួតលីគបេស្បល (KBO) ដែលចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដានេះ ហើយការប្រកួតលីគបាល់ទាត់កំពូល (K-League) នឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែសីហា។
លោក Chung បញ្ជាក់ថា ក្នុងការប្រកួតលីគកីឡាទាំងពីរនេះ ត្រូវអនុញ្ញាតឲ្យលក់សំបុត្រសម្រាប់អ្នកគាំទ្រត្រឹម១០ភាគរយ នៃចំនួនសរុបពីមុនប៉ុណ្ណោះ ដ្បិតថា COVID-19 នៅមិនទាន់គ្រប់គ្រងបាននៅឡើយ។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីរូបនេះនឹងប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឲ្យមានអ្នកគាំញទ្រចូលរួមច្រើនជាងនេះ ដោយលោកស្នើសុំការអត់ធ្មត់បន្តិចសិន ខណៈប្រទេសកំពុងប្រឆាំងនឹងការរីករាលដាលនៃរោគរាតត្បាតសកលមួយនេះ។ បើទោះជាមានការអនុញ្ញាតតិចតួចក្តី ប៉ុន្តែការផ្តល់ឲ្យនេះ ទទួលបានការអបអរសាទរពីសំណាក់អ្នកគាំទ្រលើប្រព័ន្ធអ៊ីនធឺណិតដែលកំពុងទន្ទឹងរង់ចាំចូលកីឡដ្ឋានឡើងវិញ។
ក្រោយមានការពន្យាពេលជាងមួយខែដោយសារ COVID-19 លីគ KBO និង K-League របស់ កូរ៉េខាងត្បូងបានបើករដូវកាលរបស់ពួកគេវិញនៅដើមខែឧសភា ដោយបិទទ្វារកីឡដ្ឋាន៕
© រក្សាសិទ្ធិដោយ thmeythmey.com