ជាតិ
ភ្នំពេញ នឹងមាន​ស្ពាន​អាកាស​ថ្មើរជើង ២៦​កន្លែង​ទៀត​
25, Jul 2020 , 11:59 am        
រូបភាព
លោកឃួងស្រេងក្នុងពិធីសម្ពោធស្ពានអាកាសថ្មើជើងផ្សារដើមគរ ថ្ងៃទី២៤ កក្កដា ២០២០
លោកឃួងស្រេងក្នុងពិធីសម្ពោធស្ពានអាកាសថ្មើជើងផ្សារដើមគរ ថ្ងៃទី២៤ កក្កដា ២០២០
ដោយ:
​រាជធានី​ភ្នំពេញ នឹងមាន​ស្ពាន​អាកាស​ថ្មើរជើង​បន្ថែម ២៦ កន្លែង​ទៀត ដើម្បី​ចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ថ្លែង​ដូច្នេះ​ក្នុងពេល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ស្ពាន​ថ្មើរជើង​ផ្សារ​ដើម​គ កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០​។​

 
​ស្ពាន​អាកាស​ថ្មើរ​រ​ជើង នឹងត្រូវ​សង់​ឡើង​នៅ​កន្លែង​ដែលមាន​មនុស្ស​ប្រមូលផ្តុំ​ច្រើន ដូចជា សាលារៀន មន្ទីរពេទ្យ អគារ​ពាណិជ្ជកម្ម ផ្សារ និង​ទីវ​ត្ត​អារាម​ជាដើម​។ នេះ​បើតាម​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ នាពេល​កន្លងមក​។​
 
​បច្ចុប្បន្ន រាជធានី​ភ្នំពេញ មាន​ស្ពាន​អាកាស​ថ្មើរ​រ​ជើង ៤ កន្លែង គឺ​២​កន្លែង​ជម្ពូ​វ័​ន្ត​, ១​កន្លែង​នៅ​ភ្លើងស្តុប​នា​ងគ​ង្ហី​ង និង​១​កន្លែង​នៅមុខ​ផ្សារ​ដើម​គ​។ ចំណែក​ស្ពាន​អាកាស​ថ្មើរជើង​កំពុង​សាងសង់​មាន ១​កន្លែង គឺ​នៅ​ស្តុ​ប​សាលាបឋមសិក្សា​សន្ធរម៉ុក​៕


ស្ពានអាកាសផ្សារដើមគថតពីលើអាកាស


Tag:
 ​ស្ពាន​អាកាស​ថ្មើរជើង​
© រក្សាសិទ្ធិដោយ thmeythmey.com