អត្ថបទពាណិជ្ជកម្ម
Visa និង Nham24 ដាក់​ឲ្យ​ប្រើប្រាស់​ការទូទាត់​តាម Visa​កាត និង​ការដាក់ Visa កាត ជា​ជម្រើស​អាទិភាព
25, Jul 2020 , 12:49 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2020 ៖ Visa ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់ តាម​ប្រព័ន្ធ​ឌីជីថល ឈានមុខ​គេ​នៅក្នុង​ពិភពលោក រួម​ជាមួយនឹង​ក្រុមហ៊ុន Nham24 បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ការទូទាត់​ប្រាក់​តាម Visa កាត និង​ដាក់ Visa កាត​ជា​ជម្រើស​អាទិភាព (Card on file) ក្នុង​កម្មវិធី​របស់​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​ម្ហូបអាហារ​ដ៏​ពេញនិយម​ជាងគេ​ក្នុងប្រទេស​កម្ពុជា​។ តាមរយៈ​ការទូទាត់​ប្រាក់​តាម Visa កាត និង​ដាក់ Visa កាត​ជា​ជម្រើស​អាទិភាព (Card on file) អ្នកប្រើប្រាស់ នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ការទូទាត់​ដ៏​រហ័ស ងាយស្រួល​ជាង​មុន និង​មាន​សុវត្ថិភាព​។​
 
​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស លើ​វិស័យ ពាណិជ្ជកម្ម​អេឡិចត្រូនិក (eCommerce) មាន​អ្នកប្រើប្រាស់​កាត​ធនាគារ​ជាច្រើន បាន​បញ្ចូល និង​ផ្ទុក​ឯកសារ ក្នុង​គណនី​អន​ឡាញ​របស់​ពួកគេ ដើម្បី​ទូទាត់ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ តាមរយៈ​ការប្រើប្រាស់​សេវាកម្ម​ទូទាត់ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់ Visa ប្រតិបត្តិការ នឹងត្រូវ​បានការ​ការពា​រ​ដោយ បច្ចេកវិទ្យា tokenization ថ្មី​របស់ Visa ដែល​ព័ត៌មាន​សម្ងាត់ នៅលើ​កាត​របស់​អតិថិជន ដែល​រក្សារ​ទុក​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នោះ នឹងត្រូវ​បំប្លែង​ទៅជា​ព​ត័​មាន​ផ្សេង ដែល​ហៅថា “token” ដែល​ការពារ​នូវ​ព័ត៌មាន​សម្ងាត់​ផ្សេងៗ របស់​អតិថិជន​។​
 
​អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​នៅ​ក្រុមហ៊ុន Visa យើង​មាន​មោទកភាព លើ​បច្ចេកវិទ្យា​ទូទាត់​ឌីជីថល​ថ្មី ឈានមុខ​គេ ដែល​អនុញ្ញាត​ឲ្យ​ម្ចាស់ Visa កាត គ្រប់គ្រង​លើ​ការទូទាត់​ប្រាក់ តាមរយៈ​ប្រព័ន្ធ​ឌីជីថល​របស់​ពួកគេ ប្រកបដោយ​សុវត្ថិភាព នៅ​រាល់ពេល​បញ្ជា​ទិញ​ទំនិញ និង​សេវាកម្ម​អន​ឡាញ​។ ការរីក​រាលដាល​នៃ​ជំងឺ COVID-19 បានធ្វើ​ឲ្យ​អតិថិជន ងាក​មកប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ជំនួស​ការទាក់ទង​ដោយផ្ទាល់ ជាមួយនឹង​បុគ្គល​។ យើង​បាន​ធ្វើជា​ដៃគូ​សហការ ជាមួយ​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​ម្ហូបអាហារ ដ៏​ពេញនិយម​ជាងគេ​មួយ​ក្នុងប្រទេស ដើម្បី​ផ្តល់នូវ​មធ្យោបាយ​ទូទាត់​ដែល​រហ័ស ងាយស្រួល​ជាង​មុន និង​មាន​សុវត្ថិភាព​»​។​


 
​ការទូទាត់​ប្រាក់​តាម Visa កាត និង​ដាក់ Visa កាត​ជា​ជម្រើស​អាទិភាព (Card on file)  អាច​ឲ្យ​ម្ចាស់​កាត​រក្សាទុក​នូវ​ព័ត៌មាន និង​លេខ​គណនី​លើ​កាត​ទុក​នៅលើ app របស់ Nham24 ដោយមាន​សុវត្ថិភាព​។ ដូច្នេះ ក្នុងករណី​ដែល​កាត​ត្រូវបាន​ជ្រុះ​បាត់ ត្រូវគេ​លួច ឬ​ផុតកំណត់ ព័ត៌មាន​កាត​នោះ នឹង​ស្ថិតនៅលើ​កម្មវិធី App របស់ Nham24 ហើយ​លោកអ្នក នៅតែ​អាច​បញ្ជា​រទិញ​បាន​ភ្លាមៗ នៅលើ​កម្មវិធី App របស់ Nham24 នោះ​ផងដែរ​។​
 
​លោក ចាន់ បូរី​ម៉ា ជា​ស្ថាបនិក និង​អគ្គនាយក​ក្រុមហ៊ុន Nham24 បាន​បន្ថែមទៀតថា​៖ «​ដោយសារតែ​ការរីកចម្រើន និង​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស ជាមួយនឹង​ការលេចចេញ​នូវ​បទដ្ឋាន​ថ្មី របស់​សង្គម Nham24 បាន​បង្កើន​ប្រតិបត្តិការ​របស់ខ្លួន​ប​ន្ថែ​ម​ទៀត  ដើម្បី​ផ្ដល់ជូន​អតិថិជន​នូវ​មធ្យោបាយ​ដ៏​ងាយស្រួល ក្នុងការ​បញ្ចា​ទិញ​អាហារ​នៅក្នុង​បរិបទ​ថ្មី​នេះ​។ ប្រតិបត្តិការ​នេះ​បានផ្ដល់​លទ្ធភាព​ឲ្យ​យើង បាន​ចូលរួមចំណែក​ក្នុង​ការជួយ​ដល់​ភោជនីយដ្ឋាន និង​អាជីវកម្ម​ម្ហូបអាហារ​តូចៗ និង​មធ្យម ឲ្យ​នៅតែ​អាច​បន្ត​ដំណើរការបាន និង​នៅតែ​បន្ដ​ផ្ដល់ឱកាស​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​។ យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ជាទីបំផុត ដែល​អាច​ផ្តល់ជូន​អតិថិជន​របស់​យើង នូវ​សេរីភាព និង​ភាពងាយស្រួល ក្នុងការ​ប្រើប្រាស់​កម្មវិធី Nham24 App ដោយបាន​ដាក់​ឲ្យ​ប្រើប្រាស់​មុខងារ កាត Visa  ជា​ជម្រើស​អាទិភាព (Card on file)​។ យើង​មាន​សុទិដ្ឋិនិយម​ថា ការទូទាត់​ដែលមាន​ភាព​រហ័ស និង​មាន​សុវត្ថិភាព​នេះ នឹង​ជំរុញ​ឲ្យ​អតិថិជន​កាន់តែច្រើន បានទទួល​បទពិសោធ​ន៍ និង​ផលប្រយោជន៍​ដ៏​ប្រសើរ​ក្នុង​ការបញ្ជាទិញ​ម្ហូបអាហារ និង​ទំនិញ​ផ្សេងៗ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​»​។​
 
​ចាប់ពី​ថ្ងៃទី 24 ខែកក្កដា អតិថិជន​ប្រើប្រាស់​សេវាកម្ម ទូទាត់​ប្រាក់​តាម Visa កាត និង​ដាក់ Visa កាត​ជា​ជម្រើស​អាទិភាព នៅលើ App របស់ Nham24 នឹង​ទទួលបាន​ការបញ្ចុះ​តំលៃ 1 ដុល្លារ​ភ្លាមៗ លើ​ប្រតិបត្តិការ​ចាប់ពី 8​ដុល្លារ​ឡើងទៅ​។ ការផ្តល់ជូន​នេះ​មាន​រយៈពេល​កំណត់ ហើយ​លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​។​
 
​លោកស្រី ជុំ ម៉ូ​នី​កា បន្តថា​៖ «​ខណៈ​សេដ្ឋកិច្ច​នៅ​កម្ពុជា ពឹងផ្អែក​យ៉ាងខ្លាំង​លើ​សាច់ប្រាក់ ការបង់ប្រាក់​តាមរយៈ​ប្រព័ន្ធ​ឌីជីថល ក៏​កំពុង​ទាក់ទាញ​អ្នកទិញ និង​អ្នកលក់​ផងដែរ​។ ជាមួយនឹង​ការណែនាំ នូវ​បច្ចេកវិទ្យា​ថ្មីៗ​ដូចជា ការទូទាត់​ប្រាក់​តាម Visa កាត​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​ដាក់ Visa កាត​ជា​ជម្រើស​អាទិភាព (Card on file) ដែល​អាចជួយ​បង្កើន​នូវ​បទពិសោធន៍​ដល់​អ្នកប្រើប្រាស់ ហើយ​អាច​ឲ្យ​ម្ចាស់​កាត​គ្រប់គ្រង​កាត​បាន​ប្រសើរ​ជាង​មុន​។ យើង​សង្ឃឹមថា នឹងមាន​ការកើនឡើង​នូវ​ទំនុកចិត្ត លើ​ការទូទាត់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុងប្រទេស ហើយ​ជា​លទ្ធផល គឺ​ទទួលបាន​ការជ្រើសរើស ប្រើ​តាមរយៈ​វិធីសាស្ត្រ​នេះ ពី​ប្រជាជន​ង​កាន់តែច្រើន​នៅក្នុង​ប្រទេស​»​។​
 
​អំពី​ក្រុមហ៊ុន Visa
 Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខគេ ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់ តាមរយៈ​ឌីជីថល​។  បេសកកម្ម​របស់​យើង គឺ​ផ្សារភ្ជាប់​ពិភពលោក​ទាំងមូល តាមរយៈ​ការតភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់ ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​បំផុត ជាមួយ​អ្នកប្រើប្រាស់ អាជីវករ និង​ជួយ​ឲ្យ​សេដ្ឋកិច្ច​មានការ​រីកចម្រើន​។ បណ្តាញ​ទំនើប​ឈានមុខ​គេ​បំផុត​មួយ​របស់​ពិភពលោក គឺ VisaNet របស់​យើង ផ្តល់​ការទូទាត់​ដែល​អាច​ទុកចិត្តបាន​និង​មាន​សុវត្ថិភាព នៅ​ទូទាំង​ពិភពលោក នឹងមាន​លទ្ធភាព​គ្រប់គ្រង​ប្រតិបត្តិការ ជាង ៦៥,០០០ ប្រតិបត្តិការ​ក្នុ ង​មួយ​វិនាទី​។ ក្រុមហ៊ុន​ផ្តោត​ការយកចិត្តទុកដាក់​ឥត​ឈប់ឈរ លើ​ការច្នៃប្រឌិត ដែល​នេះ​ជា​កត្តា​ជំរុញ​ដល់​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស នៃ​ការធ្វើ​ពាណិជ្ជកម្ម​បែប​ឌីជីថល ដែល​បាន​ផ្សារភ្ជាប់​ទៅនឹង​ឧបករណ៍​អេ​ទ្បិ​ច​ត្រូ​និក​ណា​ក៏បាន សម្រាប់​មនុស្ស​គ្រប់គ្នា នៅ​គ្រប់​ទីកន្លែង​។ នៅពេលដែល​ពិភពលោក ផ្លាស់ប្តូរ​ពី analog ទៅ​ឌីជីថល ក្រុមហ៊ុន Visa ក៏​កំពុងតែ​ពង្រឹង​លើ​ស្លាក​សញ្ញា ផលិតផល បុគ្គលិក និង​បណ្តាញ​របស់ខ្លួន​រួចជាស្រេច ដើម្បី​ចូលរួម​ជាមួយនឹង​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម នា​ថ្ងៃ​អនាគត​។ ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ visa.com/blog និង @VisaNews​។​
 
​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​៖
​កញ្ញា ត្រាង ង្វៀន (Trang Nguyen)​
​ក្រុមហ៊ុន Visa Worldwide Pte. Limited​
​ទូរស័ព្ទ ៖ (84) 28 3520 7439
​អ៊ី​ម៉ែ​ល ៖  [email protected]
 
​កញ្ញា គ្រី សុ​វណ្ណា​រី​
​ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាង​ក្រុមហ៊ុន Visa Inc.
​ទូរស័ព្ទ ៖ (855) 11 733 368
​អ៊ី​ម៉ែ​ល ៖  [email protected]
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com