ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពេលកូនត្រូវឆ្កែខាំ ឪពុកម្តាយគួរតែធ្វើដូចម្តេចខ្លះ?
× ការដែលឆ្កែអាចខាំកូនរបស់អ្នក នោះអាចដោយសារតែការធ្វេសប្រហែសរបស់ឪពុកម្តាយដែរ។ ដូច្នេះការយល់ដឹងអំពីវិធីដោះស្រាយ លើបញ្ហានេះបានលឿននោះ វាក៏អាចជួយឲ្យកូនកាន់តែមានសុវត្ថិភាពដែរក្រោយពីមានរបួសដូច្នេះ។
ខាងក្រោមនេះគឺជាការណែនាំខ្លះៗ ដែលឪពុកម្តាយគួរតែធ្វើក្រោយពីដឹងថាកូនត្រូវឆ្កែខាំហើយ៖
• សួរម្ចាស់ឆ្កែថា ឆ្កែរបស់ខ្លួនមានចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្គួតហើយឬនៅ
• ឆាប់យកសាប៊ូ និងទឹកមកលាងលើមុខរបួសឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន
• អាចទាក់ទងទៅគ្រូពេទ្យជំនាញខាងរោគកុមារថា អាការៈរបស់កូនត្រូវការការព្យាបាលបន្ថែម ឬអត់?
• បើសិនជាកូនត្រូវឆ្កែខាំខ្លាំង ចូរទាក់ទងទៅឡានពេទ្យដើម្បីព្យាបាលបន្ទាន់
• បើសិនជាអាច ចូរស្វែងយល់ថា ពេលណាដែលកូនចាក់ថ្នាំការពារជំងឺតេតាណូសចុងក្រោយគេបង្អោះ ប្រវត្តិនៃការចាក់វ៉ាក់សាំងដល់ឆ្កែ និងប្រវត្តិផ្សេងៗទាក់ទងនឹងត្រូវឆ្កែខាំពីពេលមុនៗឬអត់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com