ពីនេះ ពីនោះ
ក្រុមប្រឹក្សាជាតិភាសាខ្មែរកំណត់ឲ្យប្រើពាក្យ «Email»ជាភាសាខ្មែរថា«អ៊ីមែល»
× «Email» មិនមែនជាពាក្យខ្មែរ តែជាទូទៅខ្មែរ និយមយកមកប្រើក្នុងការបញ្ជូនកិច្ចការការងារទូទៅទៅនរណាម្នាក់។ «Email»ជាពាក្យមួយដែលក្រុមប្រឹក្សាជាតិភាសាខ្មែរកំណត់ជាផ្លូវការថាឲ្យសរសេរជាភាសាខ្មែរថា «អ៊ីមែល» ដែលទូទៅចំណាំប្រើជា អ៊ីម៉ែល ឬអ៊ីម៉ែលនោះ។
«អ៊ីមែល»ជាភាសាអង់គ្លេស mail ឬEmail សរសេរជាភាសាបារាំង courrier électronique មានន័យថា សារជាអក្សរ រូបភាព សំឡេង វីដេអូ ដែលត្រូវបញ្ជូនតាមបណ្ដាញអេឡិចត្រូនិកនានា។ ឬហៅម្យ៉ាងទៀតថា ជាមធ្យោបាយបញ្ជូន ឬទទួលទិន្នន័យ អក្សរ រូបភាព សំឡេង វីដេអូ ពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយទៀតលើបណ្ដាញ៕
© រក្សាសិទ្ធិដោយ thmeythmey.com