ជាតិ
អ្នកស្រុក​ស្វាយ​លើ និង​បន្ទាយស្រី កំពុង​មមាញឹក​ប្រមូល​ផល​ផ្សិត​ក្ងោក និង​ផ្សិត​ទន្សោង​
25, Jul 2020 , 5:59 pm        
រូបភាព
រូបភាពពី​AKP
រូបភាពពី​AKP
ដោយ:
​សៀមរាប​៖ ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយ​លើ និង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ចាប់ផ្ដើម​ប្រមូល​ផល​ផ្សិត​ក្ងោក និង​ផ្សិត​ទន្សោង នៅក្នុង​តំបន់​អភិរក្ស​ព្រៃឈើ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ដោយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត​ខ្នារ​ក្រៅ​។ ពលរដ្ឋ​នៅ​តំបន់​នេះ តែងតែ​ប្រមូល​ផល​ផ្សិត និង​ទិន្នផល​ព្រៃឈើ​ផ្សេងទៀត ចាប់ពី​ខែកក្កដា ដល់​ចុងខែ​សីហា ជា​រៀងរាល់ឆ្នាំ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា​(AKP)​។


 
AKP បាន​ស្រង់​សម្តី​លោក សេង លន នាយក​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត​ខ្នារ​ក្រៅ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ត​ត្រូវបាន​តម្រូវ​ឲ្យ​សុំ​ការអនុញ្ញាត មុននឹង​អាច​ចូល​ប្រមូល​អនុផល​ធម្មជាតិ នៅក្នុង​តំបន់​អភិរក្ស​នេះ​។ បើតាម​លោក សេង លន កាលពីពេល​ធ្លាក់ភ្លៀង​ដំបូង ក្នុង​ខែមេសា​កន្លងមក ប្រជាពលរដ្ឋ​ទទួលបាន​ផល​ផ្សិត​ប៉ក់ និង​ប្រភេទ​បន្លែ​ព្រៃ ហើយ​ដល់​ខែកក្កដា​នេះ ពលរដ្ឋ​ចាប់ផ្ដើម​ប្រមូល​ផល​ផ្សិត​ក្ងោក និង​ផ្សិត​ទន្សោង​។​
 
​ប្រជាពលរដ្ឋ​ដែល​មក​ដក​ផ្សិត​នៅក្នុង​តំបន់​នេះ ក៏ត្រូវ​បាន​ស្រង់​សម្តី​ដោយ AKP ដែរ​។ ទីភ្នាក់ងារ​មួយ​នេះ ពលរដ្ឋ​អាច​ដក​ផ្សិត​បាន​ពី​៥ ទៅ​១០​គីឡូក្រាម ក្នុង​មួយថ្ងៃ និង​អាច​លក់បាន​តម្លៃ​២​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​។ សល់​ពី​លក់ ពួកគាត់​ទុក​បរិភោគ​៕

Tag:
 ផ្សិត
© រក្សាសិទ្ធិដោយ thmeythmey.com