ជាតិ
មិន​តែ​សម្រាប់​បរិភោគ ពោត​អាច​ប្រើ​ជា​ឱសថ​បាន​ច្រើន​មុខ​ទៀត​
26, Jul 2020 , 8:29 am        
រូបភាព
រូបពីមន្ទីរកសិកម្មខេត្តព្រះវិហារ
រូបពីមន្ទីរកសិកម្មខេត្តព្រះវិហារ
ដោយ:
​ពោត ជា​រុក្ខជាតិ​ដែល​គេ​ដាំ​យក​ផ្លែ សម្រាប់​ធ្វើជា​អាហារ​បាន​ច្រើន​ប្រភេទ ដូចជា​យកទៅ​ស្ងោរ យក​គ្រាប់​មក​ឆា ឬ​លីង ធ្វើ​នំ ឬ​បង្អែម​ជាដើម​។ មិន​គ្រាន់តែ​ជា​អាហារ​នោះទេ ប៉ុន្តែ​ពោត ក៏​អាច​យក​ធ្វើជា​ឱសថ​ជំងឺ​មួយចំនួន​ដែរ​។ នេះ​បើតាម​សៀវភៅ រុក្ខជាតិ​ឱសថ​កម្ពុជា ដែល​រៀបរៀង​ដោយ មជ្ឈមណ្ឌល​ជាតិ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បុរាណ​នៃ​ក្រសួងសុខាភិបាល​។​

 
​តាម​សៀវភៅ​ដដែល  សក់ពោត ជា​ប្រភេទ​ថ្នាំ​បញ្ចុះ​ទឹកនោម ដោយ​គេ​យ​កវាម​កដាំ​ផឹក​។ ចំណែក គ្រាប់ពោត ក្រៅតែពី​ស្ងោរ ឬ​ចម្រាញ់ ធ្វើជា​អារ​ហារ​បំប៉ន​សុខភាព​ហើយ ក៏​ជា​អាហារ ជួយ​បន្ទន់​លាមក បញ្ចុះ​ទឹកនោម និង​ជួយ​ធ្វើ​ឲ្យ​ប្រ​ម៉ា​ត់រាវ ល្អ​សម្រាប់​ការរំលាយ​អាហារ​ដែរ​។ នេះ​បើតាម​សៀវភៅ រុក្ខជាតិ​ឱសថ​កម្ពុជា​ដដែល​៕




 
(​សារព័ត៌មាន Thmeythmey25 ដកស្រង់​ចេញពី​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា របស់​ក្រសួងសុខាភិបាល​)

Tag:
 ​រុក្ខជាតិ​
  ពោត
© រក្សាសិទ្ធិដោយ thmeythmey.com