COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Xavi វីរបុរសអេស្ប៉ាញនិងBarca ឆ្លងជំងឺ COVID-19 កីឡាករ Xavi អតីតខ្សែបម្រើក្រុមជម្រើសជាតិអេស្ប៉ាញ និង Barcelona ។ រូបភាព AFP
× Xavi អតីតខ្សែបម្រើក្រុមកីឡាបាល់ទាត់ជម្រើសអេស្ប៉ាញ និង Barcelona បានឆ្លងជំងឺ COVID-19 នៅទឹកដីកាតា។ កីឡាកររូបនេះជាអ្នកប្រកាសដំណឹងនេះខ្លួនឯង ហើយបច្ចុប្បន្ន កំពុងស្ថិតនៅដាច់ដោយឡែកតាមវិធានសុខាភិបាល។
នៅបណ្ដាញសង្គម Instagram Xavi ដែលកំពុងដឹកនាំក្រុមកីឡាបាល់ទាត់ Al Sadd នៃលីគកំពូលកាតា (QSL) និយាយថា លោកមិនអាចដឹកនាំក្រុមសម្រាប់ការប្រកួតទល់នឹងក្រុម Al Khor នៅថ្ងៃទី២៥ ខែកក្កដានេះឡើយ។ លោក David Prats ដែលជាគ្រូបង្វឹកបម្រុង នឹងដឹកនាំក្រុមក្នុងនាមជាប្រធានក្រុមបច្ចេកទេស។
«ប៉ុន្មានថ្ងៃមុន ដោយអនុវត្តតាមគោលការណ៍របស់ QSL ខ្ញុំបានតេស្តដោយមានលទ្ធផលវិជ្ជមានជំងឺ COVID-19។ សំណាងល្អ ខ្ញុំមានសុខភាពល្អ ប៉ុន្តែដោយត្រូវអនុវត្តតាមវិធានសុខាភិបាល ខ្ញុំត្រូវនៅដោយឡែករហូតសះស្បើយ។» វីរបុរសអេស្ប៉ាញបញ្ជាក់បែបនេះនៅថ្ងៃទី២៥ ខែកក្កដា។
Xavi ដឹកនាំក្រុម Al Sadd តាំងពីឆ្នាំ២០១៩មក បន្ទាប់ពីចូលរួមជាមួយក្រុមប្រទេសអារ៉ាប់មួយនេះជាកីឡាករអស់រយៈពេលបួនឆ្នាំរួចមក៕
© រក្សាសិទ្ធិដោយ thmeythmey.com