អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​អចលនទ្រព្យ​យីហោ​ដើមពី​អាមេរិក បង្កើត​ឱកាស​ការងារ​ជា​អ្នកឯកទេស​ដីធ្លី ដល់​អ្នករស់នៅ​ខេត្ត​ព្រះសីហនុ
25, Jul 2020 , 6:12 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រះសីហនុ​៖ ខេត្ត​ព្រះសីហនុ ដែល​កំពុង​រីកចម្រើន​ខាង​សេដ្ឋកិច្ច និង​វិស័យ​អចលនទ្រព្យ ត្រូវបាន​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Zillion Holding ជ្រើសរើស​ជា​ខេត្ត​ដំបូង​គេ​បង្អស់​បន្ទាប់ពី​ភ្នំពេញ​ដើម្បី​រៀបចំ​វគ្គប​ណ្តុះ​ភាពជោគជ័យ 3800 នាក់​សម្រាប់​អ្នកឯកទេស​ដីធ្លី​ប្រចាំ​តំបន់​។
 
​នេះ​ជាការ​ចាប់ផ្តើម នៃ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​មួយ កម្រិត​ទូទាំងប្រទេស របស់​ក្រុមហ៊ុន​អចលនទ្រព្យ​យីហោ​ដើមពី​អាមេរិក​មួយ​នេះ ក្នុងការ​បង្កើត​ឱកាស​ការងារ និង​វិនិយោគ​សម្រាប់​ទីផ្សារ​ដីធ្លី​ដល់​បងប្អូន​នៅ​ទូទាំងប្រទេស​កម្ពុជា ក្រោម​ប្រធានបទ «​បណ្តុះ​ភាពជោគជ័យ 3800 នាក់​សម្រាប់​អ្នកឯកទេស​ដីធ្លី​ប្រចាំ​តំបន់​»​។ 
 
​អ្នកស្រី ហ្គ្រេ​ស រចនី អគ្គនាយិកា​ក្រុមហ៊ុន Century 21 Cambodia បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​កាលពី​ថ្ងៃ​សុក្រ​ទី ២៤ កក្កដា​ឆ្នាំ ២០២០ ថា ខេត្ត​ព្រះសីហនុ ជា​ខេត្ត​ជាប់​សមុទ្រ​ដែលមាន​សក្តានុពល ប្រហាក់ប្រហែល​ទីក្រុង​សិន​ជិន នៃ​ខេត្ត​ក្វាង​ទុង ប្រទេស​ចិន ដែលជា​ទីក្រុង​ឧស្សាហកម្ម បច្ចេកវិទ្យា ពាណិជ្ជកម្ម​អន្តរជាតិ ទីក្រុង​កំពង់ផែ និង​ជាទី​កំណើត​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស ដ៏​ល្បីល្បាញ​លើ​ពិភពលោក​។ អ្នកស្រី​បន្តថា អំណោយផល​នេះ រួមផ្សំ​នឹង​គោលនយោបាយ​អភិវឌ្ឍន៍​ដ៏​ច្បាស់លាស់ របស់​រដ្ឋាភិបាល​កម្ពុ​ជា បាន​ទាក់ទាញ​វិនិយោគ​បរទេស​ជាច្រើន​មក​ខេត្ត​ព្រះសីហនុ ជាពិសេស​វិនិយោគិន​ចិន​។ 
 
​អ្នកស្រី​ថ្លែងថា ខេត្ត​ព្រះសីហនុ​នាពេល​អនាគត អាច​ក្លាយទៅជា​ទីក្រុង​ពាណិជ្ជកម្ម​អន្តរជាតិ ដូច​សិន​ជិន ហើយ​នេះ​ជា​អ្វីដែល​បងប្អូន ក្នុង​វិស័យ​អចលនទ្រព្យ​គួរស្វែងយល់ ហើយ​នេះ​ក៏​ជា​ឱកាស ដែល​បងប្អូន​គួរ​ចាប់យក​អាជីព​នេះ ដើម្បី​ក្លាយជា​អ្នកឯកទេស​ដីធ្លី ប្រចាំខេត្ត​ព្រះសីហនុ​»​។ អ្នកស្រី​បន្តថា អាជីព​ក្នុង​វិស័យ​ដីធ្លី​មានឱកាស​ល្អ ដោយសារ​កម្ពុជា ជា​ប្រទេស​មានការ​អភិវឌ្ឍន៍​លឿន ហើយ​ទទួលបាន​កំណើន​វិនិយោគ​បរទេស​ជាប្រចាំ​។ អ្នកស្រី​បញ្ជាក់ថា​៖«​បន្ទាប់ពី​ខេត្ត​ព្រះសីហនុ​ទៅ ក្រុមហ៊ុន​យើង​នឹងធ្វើ​កម្មវិធី​នៅ​ទូទាំង ១៤ ខណ្ឌ​នៅ​ភ្នំពេញ និង​២៤ ខេត្ត​នៅ​ទូទាំងប្រទេស​ដើម្បី​ផ្តល់ឱកាស​ការងារ និង​វិនិយោគ​ដល់​បងប្អូន​នៅតាម​បណ្តា​ខេត្ត​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា​»​។ 


 
​កម្មវិធី​ដែល​បានរៀបចំ​ឡើង កាលពី​ថ្ងៃ​សុក្រ​ទី ២៤ កក្កដា បានធ្វើ​ឡើង​នៅ​សណ្ឋាគារ Sokha Beach Resort Sihanouk Ville ដែលមាន​វាគ្មិន​ជំនាញ ៤​រូប សុទ្ធសឹង​ជា​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ និង​ភាពជា​អ្នកដឹកនាំ​។ វាគ្មិន​ទាំងនោះ​រូ​ម​មាន អ្នកស្រី​ហ្គ្រែ​ស រចនី លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) លោក ព្រាប កុល គ្រូបង្វឹក​ប្រចាំ​ក្រុមហ៊ុន Century 21 Zillion Holding លោក វ៉ា វីរៈ អគ្គនាយក​ក្រុមហ៊ុន Century 21 Fortuna Investment និង​លោក អ៊ឹម សេងហួ ប្រធាន​សាខា​ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំ​ក្រុងព្រះសីហនុ​។ 
 
​ថ្លែង​ក្នុង​វេទិកា​នេះ កាលពី​ថ្ងៃ​សុក្រ លោក ច្រឹ​ក សុខ​នី​ម ប្រធាន CVEA បាន​លើកឡើងថា​ខេត្ត​ព្រះសីហនុ ត្រូវបាន​ចាត់ទុកជា​ប៉ូល​សេដ្ឋកិច្ច​សំខាន់​ទី​២ បន្ទាប់ពី​រាជធានី​ភ្នំពេញ ហើយ​នា​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយនេះ សំណង់​អគារ​ខ្ពស់ៗ សកម្មភាព​ពាណិជ្ជកម្ម និង​ទីផ្សារ​អចលនទ្រព្យ​កំពុងមាន​ការរីកចម្រើន គួរឱ្យកត់សម្គាល់​។  
 
​លោក​បន្តថា​៖«​សន្ទុះ​នៃ​ការរីកចម្រើន​ក្នុង​វិស័យ​អចលនទ្រព្យ គឺ​ទាមទារ​ឲ្យ​មាន​ភ្នាក់ងារ​អចលនវត្ថុ ដែលមាន​ជំនាញ និង​វិជ្ជាជីវៈ​ច្បាស់លាស់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​»​។ លោក​បន្តថា​៖«​នៅពេល​ក្រុមហ៊ុន Century 21 Zillion Holding អាច​ចូលរួម​បង្កើត​អ្នកជំនាញ [​ឯកទេស​ដីធ្លី​] ឲ្យ​កាន់តែច្រើន ក៏​ជាការ​រួមចំណែក​ដ៏​សំខាន់ ក្នុងការ​លើកកម្ពស់ ការផ្តល់សេវា​អចលនវត្ថុ ក្នុង​ខេត្ត​ព្រះសីហនុ ឲ្យ​កាន់តែ​ល្អប្រសើរ​មួយកម្រិត​ទៀត​»​។ 
 
​សិក្ខាសាលា បណ្តុះ​ជំនាញ​ឯកទេស​ខាង​វិស័យ​ដីធ្លី​របស់​ក្រុមហ៊ុន Century 21 Zillion Holding កាលពី​ថ្ងៃ​សុក្រ ២៤ កក្កដា​នេះ មានការ​ចូលរួម​ពី​អ្នក​ស្រលាញ់​ការងារ ក្នុង​វិស័យ​អចលនទ្រព្យ​ដល់​ទៅជិត ២០០ នាក់ ហើយ​អ្នកចូលរួម​ភាគច្រើន បានបង្ហាញ​ចំណាប់អារម្មណ៍​ចង់​ក្លាយខ្លួនជា​អ្នកឯកទេស​ដីធ្លី ប្រចាំ​តំបន់​ខេត្ត​ព្រះសីហនុ ជាមួយ​ក្រុមហ៊ុន Century 21 Zillion Holding​។​


 
​លោក ព្រាប កុល ដែល​បាន​ចូលរួម​ក្នុងនាម​ជា​វាគ្មិន ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ជំរុញ​ដល់​អ្នករស់នៅ​ក្រុងព្រះសីហនុ ឱ្យចូល​រួមការ​ងារ​ជាមួយ Century 21 Zillion Holding ដោយ​បញ្ជាក់ថា ក្រុមហ៊ុន​នេះ ជា​ក្រុមហ៊ុន​មាន​ម៉ាក​យីហោ​អន្តរជាតិ និង​មានកេរ្តិ៍ឈ្មោះ​ល្អ​។  
 
​លោក​ថ្លែងថា​៖«​ក្រុមហ៊ុន​ដែលមាន​យីហោ​ដើម ពី​សហរដ្ឋអាមេរិក ចាត់ទុកជា​ក្រុមហ៊ុន​ដែលមាន​កាលី​ប​ខ្ពស់ មានកេរ្តិ៍ឈ្មោះ​ល្អ ហើយ​មានការ​ទទួលស្គាល់​ជាស​កល ដែល​នេះ​បងប្អូន​អាចមាន​ឱកាសល្អ​បំផុត នៅពេលនេះ គ្រាន់តែ​ចុះឈ្មោះ​ក្លាយទៅជា​អ្នកឯកទេស​ដីធ្លី ប្រចាំ​តំបន់ នៅតាម​ឃុំ សង្កាត់​ដែល បងប្អូន​ឈរជើង​»​។ លោក​បន្តថា​៖«​ចូលរួម​ជាមួយ​ក្រុមហ៊ុន​
អន្តរជាតិ​មួយ​យ៉ាងខ្ពស់ ហើយ​បាន​ឱកាស​ទៅ​ចរចា ជាមួយ​ម្ចាស់ទ្រព្យ​តម្លៃ​រាប់លាន​ដុល្លារ ដែល​ប្អូន​នឹង​អាច​បង្កើន​ប្រាក់ចំណូល​រាប់ម៉ឺន ទៅតាម​បទពិសោធន៍ និង​សមត្ថភាព​»​។​
 
​លោក វ៉ា វីរៈ អគ្គនាយក​ក្រុមហ៊ុន Century 21 Fortuna Investment បានឱ្យដឹងថា​អាជីព​ជា​ភ្នាក់ងារ​អចលនទ្រព្យ ជា​អាជីព​មួយ ដែល​អាចជួយ​ឱ្យសម្រេចបាន​ភាពជោគជ័យ​ក្នុង​ជីវិត​ហើយ​អ្នកចូលរួម​ក្នុង​អាជីព​នេះ គួរ​ពិចារណា​ផ្តោតលើ​ទីផ្សារ​ឱ្យ​ជាក់លាក់ និង​យល់ច្បាស់​ពី​តំបន់​ដែល​ខ្លួន​ប្រក​បរបរ​។ 
 
​លោក​ថ្លែងថា​៖«​ការដែល​ផ្តោតលើ​ទីផ្សារ​ដីធ្លី​នេះ ព្រោះ​ដី​ជា​ធនធាន​ដែល​កម្រ​។ ម្យ៉ាងវិញទៀត ទីផ្សារ​ដីធ្លី​នេះ​វា​ទូលាយ សម្រាប់​តម្រូវការ​វិនិយោគ ដូចជា​តម្រូវការ​ដី​សម្រាប់​ការ​វិយោគ​លើ​លំនៅដ្ឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ដី​សម្រាប់​ការធ្វើ​កសិកម្ម​ជាដើម​»៕ 
 
​បន្ទាប់ពី​ការរៀបចំ​កម្មវិធី​ដោយ​ជោគជ័យ​នៅ​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Zillion Holding នឹង​បន្ត​ធ្វើដំណើរ​ទៅគ្រប់​បណ្តា​ខេត្ត​ទាំងអស់ នៅ​ទូទាំងប្រទេស ដើម្បី​រៀបចំ​កម្មវិធី​នេះ​។ សម្រាប់​គោលដៅ​បន្ទាប់  បណ្តាញ​ព័ត៌មាន​អចលនទ្រព្យ Z1 News នឹង​ផ្សព្វផ្សាយ​ជម្រាបជូន​ដំណឹង​ជាមុន​៕ 



















(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com