ភូមិ​គោក​ពោធិ៍​ក្នុង​ឧទ្យាន​អង្គរ នៅ​សេសសល់​អត្តសញ្ញាណ​ភូមិ​បុរាណ ដែល​ទេសចរ​ហាក់​រំលង​
ជាតិ
ភូមិ​គោក​ពោធិ៍​ក្នុង​ឧទ្យាន​អង្គរ នៅ​សេសសល់​អត្តសញ្ញាណ​ភូមិ​បុរាណ ដែល​ទេសចរ​ហាក់​រំលង​
26, Jul 2020 , 11:29 am        
រូបភាព
​សៀមរាប​៖ ភូមិ​គោក​ពោធិ៍ ស្ថិតក្នុង​ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប ភូមិ​នេះនៅ​រក្សា​អត្តសញ្ញាណ​ភូមិ​បុរាណ​បាន​ច្រើន ទាំង​ទិដ្ឋភាព​ភូមិ​,​ជីវភាព​រស់នៅ និង​របរ​ប្រពៃណី​គឺ​ការ​ការ​ត្បាញកន្ទេល​ពី​រំចេក និង​ការ​ត្បាញ​ជាល​ពីរំ​ពាក់​ជាដើម​។ អ្នកភូមិ​ជាទូទៅ​អង្គុយ​ត្បាញ​ក្រោម ឬ​ពីមុខ​ផ្ទះ​។ ភូមិ​នេះ ស្ថិតនៅ​ខាងជើង​បារាយណ៍ទឹកថ្លា ឬ​បារាយណ៍​ខាងលិច​។ អ្វី​ដែលជា​ផ្ទាំងទស្សនីយភាព​កាន់តែ​ពិសេស សម្រាប់​អ្នក​និយម​ធ្វើដំណើរ​កម្សាន្ត​តាម​ភូមិ គឺ​ការ​គយគន់​ទិដ្ឋភាព​ផ្ទះស្លឹក​តូចធំ អមដោយ​សម្រស់​ធម្មជាតិ​ពណ៌​បៃតង​នា​រដូវវស្សា​។ អ្នកទេសចរ ដែល​និយម​ការ​ជិះ​កង់ មិនគួរ​រំលងទិដ្ឋភាព​ភូមិ​គោក​ពោធិ៍​នោះឡើយ​៕

 
​សូម​ទស្សនា​ទិដ្ឋភាព​ផ្ទះស្លឹក និង​ភូមិសាស្ដ្រ​នៃ​ភូមិ​គោក​ពោធិ៍  ខាងក្រោម​នេះ​៖





































Tag:
 ឧទ្យាន​អង្គរ​
  ភូមិ​បុរាណ​
  ភូមិ​គោក​ពោធិ៍​
© រក្សាសិទ្ធិដោយ thmeythmey.com