ជាតិ
យុវជន គង់ គឹមឆាយ រកចំណូលបានខ្ទង់២ពាន់ដុល្លារ ពីការភ្ញាស់កូនកង្កែប
× យុវជន គង់ គឹមឆាយ ជាអ្នកបង្កាត់ពូជ និងភ្ញាស់កូនកង្កែបលក់ ដែលរស់នៅភូមិអង្ក្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ យុវជនរូបនេះ បានចាប់យករបរនេះ បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រជលផល នៅចុងឆ្នាំ២០១៦ ដោយមពីការចិញ្ចឹមកង្កែបមេពូជចំនួន៣០គូប៉ុណោះ។ នេះបើតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលបានសរសេរនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនលោក នៅពេលទស្សនកិច្ចទីតាំងចិញ្ចឹមកង្កែបនេះ នៅថ្ងៃទី ២៥ ខែកក្កដា។
ក្នុងឱកាសនោះ លោក គឹមឆាយ ប្រាប់លោករដ្ឋមន្ត្រីទៀតថា ខ្លួនមានកង្កែបមេពូជ ចំនួន ២ ០០០ក្បាល និងមានមេពូជបម្រុង ៥ ០០០ក្បាល ដែលអាចមានលទ្ធភាពបង្កាត់ភ្ញាស់លក់កូន បានចំណូលប្រចាំខែប្រមាណ ២ ០០០ដុល្លារអាមេរិក។ សម្រាប់កសិករវ័យក្មេងរូបនេះ ការភ្ញាស់កូនកង្ហែបមិនមានអ្វីចោទជាបញ្ហាសម្រាប់ឡើយ ប៉ុន្តែគេត្រូវចំណាយច្រើនលើការទិញចំណីសម្រាប់កង្កែបដែលកម្ពុជានាំចូលពីក្រៅនោះ។
ឆ្លើយតបនឹងបញ្ហានេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចាត់ឱ្យរដ្ឋបាលជលផល បញ្ជូនមន្ត្រីបច្ចេកទេស មកបង្រៀនកសិករ ពីរបៀបលាយចំណីដោយខ្លួនឯង ដើម្បីកាត់បន្ថយចំណាយថ្លៃដើម និងមានផលចំណេញខ្ពស់៕
លោក វេង សាខុន ចុះពិនិត្យទីតាំងចិញ្ចឹមក្នុងខេត្តសៀមរាប ថ្ងៃទី២៥ កក្កដា ឆ្នាំ២០២០
កូនកង្កែបដែលបានភ្ញាស់ក្នុងកសិដ្ឋានរបស់លោក គង់ គឹមឆាយ
រូបភាពពី វេង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com