កំណាព្យ
ជាតិ
ដល់ពេល​ពង្រឹង​វារីវប្បកម្ម​!
27, Jul 2020 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ


បទ ពាក្យ​៧
 
-​មានទឹក​មាន​ត្រី​សម្តី​ចាស់​ ​ឥឡូវ​ប្រែ​ផ្លាស់​ពិត​មិន​ដូច​
​មច្ឆា​ប្រែ​ខ្សត់​ទាំង​ធំ​តូច​ ​        ជម្រក​ត្រី​ខូច​បឹង​តូច​រាក់​។​
 
-​ត្រី​បឹង​ប្រឹង​ថែ​ក៏​ប្រែ​ខ្សត់​ ​        ត្រី​ទន្លេ​កត់​រាប់​ឃើញ​ធ្លាក់​
​ទន្លេ​បឹងបួរ​អូរ​ប្រែ​រាក់​ ​ច្រើន​ឆ្នាំ​ឃើញ​ជាក់​មិន​បំភាន់​។​
 
-​ត្រី​ធ្លាប់​សម្បូរ​ថ្ងូរ​គ្រប់​ស្រុក​ ​ខែ​ត្រី​ប្រហុក​ហូប​លែង​គ្រាន់​
​វារីវប្បកម្ម​ធ្វើ​បន្ទាន់​ ​        ចំណេញ​សិប​ពាន់​បើ​ធ្វើបាន​។​
 
-​មន្ត្រី​ចំណាប់​ប្រាប់​ចំណេះ​ ​រាស្ត្រ​រៀន​ចាំ​ចេះ​ឲ្យ​ចំណាន​
​ចំណាំ​ហើយ​ធ្វើ​ទើប​ស្រុក​ថ្កាន​ ​ស្រុះស្រួល​ស្រាកស្រាន្ត​ស្រុក​ស្រស់ស្រាយ​។​
 
-​លកលៃ​ដីស្រែ​ប្រែជា​ស្រះ​ ​កង្កែប​ត្រី​ឆ្លាស់​ឆ្លៀត​កុំ​ណាយ​
​គំនិត​កំណើត​កើត​ប្រា​ក់ចាយ​ ​ភាព​ក្រ​ក្រោក​ឆ្ងាយ​ហើយ​កុំ​ឆ្ងល់​៕​
 

© រក្សាសិទ្ធិដោយ thmeythmey.com