ពីនេះ ពីនោះ
សុខភាព
ងាយណាស់! ចង់ស្រកទម្ងន់? កុំរំលងអាហារមានផ្ទុកកាឡូរីទាបទាំងនេះ
× ការកាត់បន្ថយការទទួលទានកាឡូរីអាចជារឿងពិបាកបំផុតមួយសម្រាប់អ្នកចង់ស្រកទម្ងន់ភាគច្រើន។នេះក៏ព្រោះតែអាហារមានផ្ទុកកាឡូរីទាបមួយចំនួនអាចបណ្ដាលឱ្យឆាប់ឃ្លានវិញ។ គួរធ្វើបែបណាទៅ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីអាហារមួយចំនួនដែលមិនត្រឹមតែមានផ្ទុកកាឡូរីទាបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយឱ្យឆ្អែតបានយូរទៀតផង ៖
១. ផ្លែប៉ោម
មានផ្ទុកសម្បូរទៅដោយជាតិទឹកនិងជាតិសសៃ ប៉ុន្តែកាឡូរីទាបដែលជាជម្រើសនៃអាហារសម្រន់ដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់ដោយវាជួយឱ្យឆាប់ឆ្អែត ហើយឆ្អែតបានយូរ។ ម្យ៉ាងវិញទៀតការទទួលទានផ្លែប៉ោមជួយទប់ចំណង់អាហារតាមរយៈសារធាតុ pectin ដែលវាមានផ្ទុក។ ផ្លែឈើនេះក៏ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន ក៏ដូចជាជាតិរ៉ែសំខាន់ៗផងដែរ។
២. ត្រសក់
មានផ្ទុកជាតិទឹកខ្ពស់ដែលជួយឱ្យឆាប់ឆ្អែត ហើយឆ្អែតបានយូរ។ អ្វីដែលសំខាន់ទៀតនោះ គឺត្រសក់ថែមទាំងមានផ្ទុកកាឡូរីទាប ប៉ុន្តែជាតិសសៃខ្ពស់ដែលជួយគ្រប់គ្រងទម្ងន់និងកម្ចាត់ខ្លាញ់ដែលលើស។ ត្រសក់ជាជម្រើសនៃបន្លែដ៏ល្អបំផុតមួយសម្រាប់កម្ចាត់ខ្លាញ់ក្បាលពោះ។
៣. ឪឡឹក
មានផ្ទុកសម្បូរទៅដោយជាតិទឹក ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីផងដែរ។
៤. ប៉េងប៉ោះ
ប៉េងប៉ោះមានផ្ទុកកាឡូរីទាបបំផុត ប៉ុន្តែមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលល្អណាស់សម្រាប់អ្នកចង់ស្រកទម្ងន់។
៥. ទំពាំងបាយជូរ
ទំពាំងបាយជូរមួយពែងមានផ្ទុកកាឡូរី ៦២ កាឡូរី។ ក្រៅពីនេះទំពាំងបាយជូរក៏មានផ្ទុកសម្បូរទៅដោយជាតិទឹកដែលជួយរក្សាជាតិទឹកក្នុងរាងកាយចាំបាច់សម្រាប់ដំណើរការនៃការដុតរំលាយអាហារផងដែរ។
៦. ខ្ញី
បន្លែមើមនេះមានផ្ទុកកាឡូរីទាប និងជាភ្នាក់ងារ thermogenic មានប្រសិទ្ធិភាពបង្កើនការរំលាយអាហារ ព្រមទាំងដុតរំលាយជាតិខ្លាញ់បានយ៉ាងប្រសើរតាមរយៈការបង្កើនសីតុណ្ហភាពក្នុងរាងកាយ។ ខ្ញីមានសមត្ថភាពបង្កើនការរំលាយអាហារនិងពន្លឿនការដុតរំលាយអាហារក្នុងរាងកាយដែលប្រសើរបំផុតជួយក្នុងការសម្រកទម្ងន់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com