ជាតិ
សុខភាព
ការមករដូវមិនទៀង ឬរាំងរដូវយូររបស់ស្ត្រី អាចបណ្តាលមកពីបញ្ហានៅពីក្រោយ...
× ភ្នំពេញ៖ «រដូវមិនទៀង និងរាំងរដូវ» ជាបញ្ហាដែលស្ត្រីតែងជួបជាញឹកញប់ ហើយគិតថាវាជារឿងធម្មតា។ បើតាមវេជ្ជបណ្ឌិត ប៉ិច សុធី បញ្ហារដូវមិនទៀង និងរាំងរដូវយូរ វាអាចមានបញ្ហានៅពីក្រោយដូចជា ស្ត្រេស ឡើងគីឡូពេក ឬមានវិបត្តិអម៉ូនផ្សេងៗ ដូចជា វិបត្តិក្រពេញទីរ៉ូអ៊ីន និងវិបត្តិក្នុងដៃស្បូនជាដើម ។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ ជាមួយសាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ិច សុធី ប្រធានមន្ទីរពហុសម្ភពសោភាមានជ័យដូចតទៅ៖
លោកវេជ្ជបណ្ឌិត ប៉ិច សុធី បានបញ្ជាក់ថា ចំពោះស្ត្រីដែលមករដូវមិនទៀង ឬរាំងរដូវយូរ ត្រូវរកមូលហេតុពីក្រោយបញ្ហានេះឱ្យបានច្បាស់លាស់ ព្រោះអាចមានជំងឺដូចជា វិបត្តិអម៉ូន ក្រពេញទីរ៉ូអ៊ីន និងវិបត្តិដៃស្បូនជាដើម។ ក្នុងករណីស្ត្រីគ្មានជំងឺពីក្រោយទេ បញ្ហាមករដូវមិនទៀងឬរាំងរដូវនេះ មិនប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរនោះទេ គ្រាន់តែធ្វើឱ្យស្បែកមិនស្រស់ថ្លា និងឡើងមុនប៉ុណ្ណោះ។
ក្នុងករណីស្ត្រីគ្មានជំងឺនៅពីក្រោយ ស្ត្រីត្រូវតែផ្លាស់ប្ដូរការរស់នៅ បរិភោគអាហារគ្រប់គ្រាន់ និងកាត់បន្ថយស្ត្រេស ដើម្បីឱ្យរដូវមកទៀងទាត់វិញ ។ នេះជាការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ប៉ិច សុធី៕
Tag:
រដូវ
ស្ត្រី
សុខភាព
ប៉ិច សុធី
© រក្សាសិទ្ធិដោយ thmeythmey.com