ជាតិ
រថយន្ត
​យានដ្ឋាន​ជួសជុល​រថយន្ត​របស់​ក្រុមហ៊ុន ស្តារ អូ​តូ អាច​ជួសជុល​គ្រប់​បញ្ហា​របស់​រថយន្ត​
11, Jan 2021 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បច្ចុប្បន្ន ម្ចាស់​រថយន្ត​ភាគច្រើន​ប្រឈម​នឹង​ការលំបាក ស្វែងរក​យានដ្ឋាន​ជួសជុល​រថយន្ត ដែល​ត្រឹមត្រូវ គួរ​ឲ្យ​ចិត្តបាន​ទាំង​តម្លៃ និង​គុណភាព​។ ពួកគាត់​មិនដឹងថា​ត្រូវ​ទៅ​កន្លែង​ណា នោះទេ​។​

 
​រោង​ជាង​ជួសជុល​រថយន្ត របស់​ក្រុមហ៊ុន Star Auto ត្រូវបាន​បង្កើតឡើង​ស្របទៅតាម​ស្តង់ដារ​សាកល របស់​ក្រុមហ៊ុន Mercedes-Benz (MB) ពោលគឺ​ដូចគ្នា​ទៅនឹង​ឯ​បរទេស​តែម្តង​។ រោង​ជាង​ជួសជុល​រថយន្ត​នេះ មាន​បំពាក់​នូវ​ម៉ាស៊ីន​កុំព្យូទ័រ​សម្រាប់​ត្រួតពិនិត្យ​រថយន្ត ឧបករណ៍​ជួសជុល ដែល​ត្រូវបាន​តម្រូវ​ដោយ​ក្រុមហ៊ុន Mercedes-Benz (MB, ការប្រើប្រាស់​គ្រឿងបន្លាស់​ថ្មី​ពិតប្រាកដ​របស់​ក្រុមហ៊ុន MB ព្រមទាំង​មាន​អ្នកបច្ចេកទេស​ជាច្រើន ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន Mercedes-Benz​ផងដែរ​។ 


 
​អ្វីដែល​ពិសេស​នោះ គឺ​ក្រុម​អ្នកជំនាញ​ជួលជុល​រថយន្ត​របស់​ក្រុមហ៊ុន Mercedes-Benz អាច​ជួសជុល​អ្វី​ក៏បាន អាស្រ័យ​លើ​កំហូច​នៃ​រថយន្ត​នីមួយៗ ព្រោះ​រោង​ជាង​របស់ Star Auto អាច​ជួសជុល​បាន​គ្រប់​ប្រភេទ​នៃ​បញ្ហា​។ ហើយ​មុននឹង​ចាប់ផ្តើម​ជួសជុល ក្រុមហ៊ុន គឺ​តែងតែ​ផ្តល់​ឲ្យ​អតិថិជន ត្រួត​ពិនិត្យមើល​ការវាយតម្លៃ​លម្អិត​សិន​។ ឯ​តារាង​តម្លៃ​នៃ​ការជួសជុល ត្រូវបាន​ផ្តល់​ឲ្យ​អតិថិជន​ដោយ​មិន​គិតថ្លៃ​ផងដែរ​។ ប្រសិនបើ​ម្ចាស់​រថយន្ត​មិន​ឯកភាព​លើ​តម្លៃ​នៃ​ការជួសជុល នោះ​ក្រុមហ៊ុន ក៏​មិន​គិតថ្លៃ​ប្រាក់ លើ​ការត្រួតពិនិត្យ​កំហូច​នោះដែរ​។ 


 
​ដូច្នេះ​ប្រសិនបើ​រថយន្ត​របស់លោក​អ្នក មាន​បញ្ហា ឬ​មាន​កំហូច​ណាមួយ​នោះ សូម​អញ្ជើញ​ទៅ​ទទួល​ការប្រឹក្សា និង​ត្រួតពិនិត្យ​រក​កំហូច​រថយន្ត​ដោយ​ឥត​ថ្លៃ នៅ​រោង​ជាង​ជួសជុល​រថយន្ត​របស់​ក្រុមហ៊ុន Star Auto ដែល​ស្ថិតនៅ​ផ្លូវ ៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​
 
​ជ្រើសរើស កន្លែង​ថែទាំ និង​ជួសជុល​រថយន្ត​បាន​ត្រឹមត្រូវ គឺ​ប្រៀប​ដូចនឹង​ការជ្រើសរើស​ឲ្យ​គ្រួសារ​របស់លោក​អ្នក​រី​ករាយ ទទួលបាន​បទពិសោធ​ន៍​ក្នុងការ​ធ្វើដំណើរ​ប្រកបដោយ​គុណភាព សុវត្ថិភាព​។ ទំនាក់ទំនង​ទូរ​សព្ទ​លេខ 017-231-488 | 023-231-488 ៕







Tag:
 រថយន្ត​
 ​យានដ្ឋាន​
 ​យានយន្ត​
 ​ស្តារ អូ​តូ​
  Mercedes
© រក្សាសិទ្ធិដោយ thmeythmey.com