រថយន្ត
អន្តរជាតិ
ជនជាតិចិនអានឈ្មោះរថយន្ត Brand ល្បីៗយ៉ាងដូចម្តេចដែរ?
×
ឧស្សាហកម្មយានយន្តចិន បានគ្របដណ្តប់នៅលើទីផ្សារទូទាំងពិភពលោក មិនថាជាក្រុមហ៊ុនក្នុងស្រុក ឬក្រុមហ៊ុនបរទេសដែលជាដៃគូនោះឡើយ។ ការហៅឈ្មោះរថយន្ត Brand របស់ជនជាតិចិន ភាគច្រើនមានការបញ្ចេញសំឡេងខុសពីសំនៀងទូទៅ។
គេហទំព័ររថយន្ត Carscoops បានលើកឡើងពីករណីវីដេអូមួយដែលស្ត្រីម្នាក់បានបង្ហាញពីគំនូនៃការហៅឈ្មោះរថយន្ត Brand របស់ជនជាតិចិន ដែលខុសពីពលរដ្ឋដទៃ ជាពិសេសសំនៀងជាភាសាអង់គ្លេស។
អ្វីដែលគួរឲ្យកត់សម្គាល់រថយន្ត Aerfa Luomiou ជនជាតិចិនហៅថា Alfa Romeo រីឯ Ferrari ទៅជា Falali, Mashaladi សម្រាប់ Maserati, Lanbojini សំដៅលើ Lamborghini និង MaiKailun សម្រាប់ McLaren ជាដើម។
Brand ល្បីៗផ្សេងទៀត ដូចជា Aston Martin តែចិនហៅថា Asidun Mading, Jaguar ថា Jiebao, Bentley ថា Binli, Land Rover ថា Lu Hu និង Rolls-Royce ថា Laosi-Loisi។
សូមទស្សនាឃ្លីបដូចខាងក្រោម៖
VIDEO © រក្សាសិទ្ធិដោយ thmeythmey.com