កីឡាអន្តរជាតិ
អន្តរជាតិ
Ramos ហៅ​កំពូល​អ្នក​វាយ​ក្នុង​ទ្រុង McGregor ទៅ​ហាត់​បាល់​នៅ Real Madrid
28, Jul 2020 , 8:29 am        
រូបភាព
Sergio Ramos អញ្ជើញ Conor McGregor ទៅ​ហ្វឹកហាត់​នៅ​ទឹកដី Real Madrid ជាមួយ​ខ្លួន បន្ទាប់ពី​អតីត​កំពូល​កីឡាករ​វាយ​ក្នុង​ទ្រុង UFC ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​លើ​បណ្តាញ​សង្គម តាមរយៈ​ការបង្ហាញ​ជំនាញ​ទាត់​បាល់​ស៊ុត​បញ្ចូល​ទី​របស់គេ​។​



​ថ្មីៗ​នេះ Ramos ខ្សែការពារ​ឆ្នើម​របស់​ក្រុម​យក្ស​អេ​ស្ប៉ា​ញ បាន​បង្ហោះ​វីដេអូ​មួយ​ដោយ​បង្ហាញ​ពី​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​អស្ចារ្យ អំឡុងពេល​ហ្វឹកហាត់​នៅលើ​បណ្តាញ​សង្គម Twitter ដោយ​សរសេរ​ភ្ជាប់​ជាមួយ​វីដេអូ​១១​វិនាទី​នោះ​ទៅកាន់ McGregor ថា តើ​អ្នក​គិត​យ៉ាងម៉េច​ដែរ The Notorious MMA?

 
​ក្រោយ​ការ​បង្ហោះ​របស់​សមាជិក​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​វ័យ​៣៤​ឆ្នាំ​បែបនេះ McGregor កំពូល​កី​ឡ​វាយ​ក្រុង​ទ្រុង​សញ្ចា​តិ​អៀរ​ឡង់​ក៏បាន​បង្ហោះ​វីដេអូ​លើ Instagram ដោយ​បង្ហាញ​ពី​ការទា​ត់បាល់​ស៊ុត​បញ្ចូល​ទី​របស់ខ្លួន​ដើម្បី​បញ្ជាក់​ទៅកាន់ Ramos វិញ​។ ក្នុង​វីដេអូ​ចំនួន​៥​នោះ McGregor ក៏បាន​សេរ​សេរ​ទៅកាន់ Ramos ថា តើ​អ្នក​គិត​យ៉ាង​មិច​ដែរ​? ដូច​ដែរ Ramos ធ្លាប់បាន​សរសេរ​មក​កាន់​ខ្លួន​អ៊ីចឹង​ដែរ​។​
 
​ក្រោយ​ឃើញ​វីដេអូ​របស់ McGregor ខ្សែការពារ​និង​ជា​ប្រធាន​ក្រុម Real Madrid បាន​សួរ​តប​ទៅវិញ​តាមរយៈ​ខំ​មិន​ក្នុង​វីដេអូ​នោះ​ថា​៖« តើ​អ្នក​ពេញចិត្ត​នឹង​ទៅ​ហ្វឹកហាត់​នៅ Real Madrid ឬទេ​? ស្វាគមន៍​សម្រាប់​ការចូលរួម​ជាមួយ​យើង​គ្រប់ពេល​»​។​
 
McGregor បាន​ទទួលយក​ការផ្តល់ជូន​របស់ Ramos ដោយ​តប​ថា​៖« អរគុណ​បងប្រុស​! ពេល​ក្រោយ​ខ្ញុំ​នឹង​ទៅ​ចូលរួម​ជាមួយ Real Madird​។ ខ្ញុំ​ពិ​ជាមាន​កិត្តិយស​ណាស់​»​។​
 
McGregor វ័យ ៣២​ឆ្នាំ ធ្លាប់មាន​បទពិសោធ​ក្នុង​វិស័យ​កីឡាបាល់ទាត់​ពីមុនមក​តាមរយៈ​ការចួលរួម​ដោយ​ស្ម័គ្រ​ចិត្តជា​មួយក្រុម Slieveamon United និង Yellowstone Celtic មុន​ទៅ​ចាប់​អាជីព​ជា​អ្នក​វាយ​ក្រុង​ទ្រុង​។ McGregor បាន​សារភាពថា​ខ្លួន​ជា​អ្នកគាំទ្រ​របស់​ក្រុម Manchester United ដោយសារតែ​រូបគេ​ពេញចិត្ត​ខ្លាំង​នឹង​លោក Roy Keane ដែលជា​អតីត​ប្រធាន​ក្រុម​បិសាច​ក្រហម​មួយ​នេះ​៕
 

Tag:
 Sergio Ramos
  Conor McGregor
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com